អ៊ុយ​ក្រែ​ន​អំពាវនាវ​ឲ្យ​អឺរ៉ុប​ចាត់វិធានការ ខណៈ​រុស្ស៊ី​កាត់​ផ្តាច់​ឧស្ម័ន​

2022/07/26 04:57:00 pm        808

អ៊ុយ​ក្រែ​ន​៖ ក្រុមហ៊ុន​ឧស្ម័ន​រដ្ឋ​របស់​រុស្ស៊ីកាលពី​ថ្ងៃ​ចន្ទ​បាន​ប្រកាស​ ពី​ការ​កាត់ផ្ដាច់​ក្នុង​ចំនួន​ដ៏​ច្រើន​ដែល​ពុំបាន​រំពឹង​ទុក​ក្នុង​ការ​ផ្គត់ផ្គង់​ទៅកាន់​អឺរ៉ុប ដែល​ឲ្យ​អ៊ុយ​ក្រែ​ន​អំពាវនាវ​ដល់​លោកខាងលិច​ឲ្យ​ចាត់វិធានការ ​ជុំវិញ​សង្គ្រាម​ឧស្ម័ន​។

​ការប្រកាស​កាត់ផ្ដាច់​ឧស្ម័ន​នេះ​មាន​ឡើង ស្របពេល​មាន​ក្ដីសង្ឃឹម​កាន់តែច្រើន​នៃ​ការនាំចេញ​ឡើង​វិញ ​នៅ​សប្ដាហ៍​នេះលើ​ទំនិញ​ដ៏​សំខាន់​មួយ​ផ្សេងទៀត​នោះ​គឺ​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយ​ក្រែ​ន ក្រោម​កិច្ចព្រមព្រៀង​ប្រកបដោយ​ផ្លែផ្កា​មួយ ដែល​ត្រូវ​បាន​ហៅថា​ជា​បញ្ហា​ដោយ​ការវាយប្រហារ​ពី​សំណាក់​ក្រុង Moscow​ លើ​កំពង់ផែ​ដ៏​សំខាន់ Odesa​។ Gazprom ដែលជា​ក្រុមហ៊ុន​ថាមពល​ខ្នាត​យក្ស​របស់​រុស្ស៊ី​បាន​និយាយ​ថា ​ខ្លួន​បាន​កាត់ផ្ដាច់​ការ​បង្ហូរ​ឧស្ម័ន​ប្រចាំថ្ងៃ​ទៅកាន់​អឺរ៉ុប​តាម​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream រហូតដល់ ​៣៣​លាន​ម៉ែត្រត្រីគុណប្រមាណ ២០% នៃ​សមត្ថភាព​របស់​បំពង់​បង្ហូរ​ឧស្ម័នចាប់ពី​ថ្ងៃ​ពុធ​នេះ​។

​ក្រុមហ៊ុន​បាន​និយាយ​ថា ខ្លួន​កំពុង​ផ្អាក​ប្រតិបត្តិការ​មួយ​ក្នុងចំណោម​ទួរបីន​ចំនួន​២ ​ដែល​កំពុង​ប្រតិបត្តិការ​ចុងក្រោយ​ដោយសារ​លក្ខខណ្ឌ​បច្ចេកទេស​ម៉ាស៊ីន​។ ​ប្រទេស​អាល្លឺម៉ង់​ដែល​ពឹងផ្អែក​ខ្លាំង​លើ​ឧស្ម័ន​របស់​រុស្ស៊ី ប៉ុន្តែ​បាន​ព្យា​យាម​កាត់បន្ថយ​បន្តិច​ម្ដងៗ ក្រោយ​ការវាយប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២៤​កុម្ភៈ​បាន​និយាយ​ថា គ្មាន​ការ​ហេតុផល​ផ្នែក​បច្ចេកទេស​ណាមួយ​សម្រាប់​ការ​កាត់ផ្ដាច់​នេះ​ទេ​។ ​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បាន​និយាយ​ថា ការ​កាត់ផ្ដាច់​នេះ​បាន​បង្ហាញ​ថា ​អឺរ៉ុប​គួរតែ​បន្ថែម​ទណ្ឌកម្មលើ​រុស្ស៊ីឲ្យ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        936
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        484
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        234

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm