កីឡា​ប៉ា​រ៉ា​ឡាំ​ពិក​កម្ពុជា​ចេញទៅ​ចូលរួម​ការប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១១

2022/07/26 06:07:11 pm        423

ប៉ារ៉ាឡាំពិក៖ ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២២​នេះ ប្រតិភូ​កីឡាករ-កីឡាការិនី​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា បាន​ចាក​ចេញទៅ​ចូលរួម​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២២ ​នៅ​ទីក្រុង​សូ​ឡូ ខេត្ត​ជ្វា​កណ្តាល ប្រទេស​ឥណ្ឌូនេស៊ី តាម​ជើងយន្តហោះ​ពិសេស Sky Angkor Airlines​។​

​គណៈប្រតិភូ​ដែល​មាន​សមាជិក​ ១៦៦​នាក់​ដែល​ជា​ថ្នាក់ដឹកនាំ គ្រូបង្វឹក គ្រូ​ជំនួយ មន្ត្រី​ជំនាញ​មកពី ​CAMSCO និង​កីឡាករ-កីឡាការិនី ដឹកនាំ​ដោយ​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាពសហព័ន្ធ​យុវជន​កម្ពុជា និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​។​ ​ឯកឧត្តម យី វាសនា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា និង​ជា​នាយ​បេសកកម្ម​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​កម្ពុជាបានបង្ហាញ​ក្ដី​រំពឹងថា ក្នុងការ​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១១ នៅ​ប្រទេស​ឥណ្ឌូនេស៊ីដែល​នឹង​បើក​ការប្រកួត​នា​ចុង​សប្ដាហ៍​នេះ ក្រុម​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជាអាច​ដណ្ដើមបាន​មេដាយមាស​យ៉ាងតិច ៣​គ្រឿង។​ ​នាយ​បេសកកម្ម​ដដែលរំពឹងថា កម្ពុជា​នឹង​អាច​បំបែក​ឯតទគ្គ​កម្ម​មេដាយ សម្រាប់​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​៩ ឆ្នាំ​២០១៧ នៅ​ម៉ាឡេស៊ី ដែល​កាលនោះ​កម្ពុជាដណ្ដើមបាន​ត្រឹម​មេដាយប្រាក់ ៥ និង​សំរឹទ្ធ ៥​គ្រឿងប៉ុណ្ណោះ។

ប៉ុន្ដែ​ផ្អែកលើ​ការ​ខំប្រឹង និង​ការប្ដេជ្ញាចិត្ត​របស់​កីឡាករ​-​កីឡាការិនី​ជនពិការ​កម្ពុជា​ឆ្នាំនេះ ឯកឧត្តម​ជឿជាក់​កម្ពុជានឹង​អាច​ឈ្នះ​មេដាយមាស​យ៉ាងតិច ៣​គ្រឿង ខណៈ​មេដាយប្រាក់យ៉ាងហោច ១០ និង​មេដាយ​សំរឹទ្ធយ៉ាង​ហោច ១៥​គ្រឿងផងដែរ។​ ​សូមបញ្ជាក់ថា ប្រតិភូ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជាដែល​នឹងចូលរួម​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១១ នៅ​ទីក្រុង​សូ​ឡូនា​ចុង​សប្ដាហ៍​នេះគឺមាន​ចំនួន ១៦៦​នាក់ក្នុងនោះ​មាន​កីឡាករ​-​កីឡាការិនី​ចំនួន ១១៥​នាក់លើ ១១​ប្រភេទ​កីឡារួមមាន​កីឡាអត្តពលកម្ម ហែល​ទឹក បាល់ទះ​បុរស និង​នារី បាល់បោះ​រទេះ​បុរស និង​នារី បាល់បោះ​ជនពិការ បាល់ទាត់​ម្ខាង ៧​នាក់ វាយ​កូនឃ្លី​លើ​តុ វាយ​សី លើក​ទម្ងន់ អុក និង​បូ​ស្យា។ ការប្រកួត​ដំណើរការ​ពីថ្ងៃ​ទី​៣០ ខែកក្កដាដល់​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០២២​។ ជាមួយគ្នា​នោះក៏​នឹងមាន​មន្ដ្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ឆ្នាំ​២០២៣ ជាច្រើនរូបនឹងចូលរួម​សិក្សា​រៀនសូត្រ ដើម្បី​ដកស្រង់​បទពិសោធន៍​ពី​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម សម្រាប់​យកមក​ត្រៀម​រៀបចំ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​ផងដែរ៕​ អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        122
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        134
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm