អឺរ៉ុប៖ ប្រេងបានកើនឡើងកាលពីថ្ងៃចន្ទតាមការរំពឹងទុក ការកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរបស់រុស្ស៊ីទៅកាន់អឺរ៉ុប អាចជំរុញឱ្យមានការងាកទៅរកការប្រើប្រាស់ប្រេងឆៅ ទោះបីជាមានក្ដីបារម្ភអំពីការធ្លាក់ចុះនៃតម្រូវការប្រេងឥន្ធនៈ ដោយសារតែការកើនឡើងការរំពឹងទុកនៃអត្រាការប្រាក់ របស់សហរដ្ឋអាមេរិកកើនឡើងមានកម្រិត។

តម្លៃភាគហ៊ុនប្រេងឆៅ Brent សម្រាប់ខែកញ្ញាបានកើនឡើង 45សេន ឬស្មើ 0.4% ដែលធ្វើឲ្យតម្លៃហក់ឡើងដល់ 105.60ដុល្លារអាមេរិកក្នុងមួយបារ៉ែលក្រោយកើនឡើង 1.9% កាលពីមួយថ្ងៃមុន។ តម្លៃភាគហ៊ុនប្រេងឆៅ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក សម្រាប់ការដឹកជញ្ជូននៅខែកញ្ញាបានកើនឡើង 34សេន ឬស្មើ 0.4% ដែលធ្វើឲ្យតម្លៃកើនឡើងដល់ 97.04ដុល្លារអាមេរិកក្នុងមួយបារ៉ែលកើនឡើង 2.1% កាលពីថ្ងៃចន្ទ។ ប្រទេសរុស្ស៊ីបានកាត់បន្ថយការបង្ហូរឧស្ម័នរបស់ខ្លួនទៅកាន់អឺរ៉ុបកាលពីថ្ងៃចន្ទ ខណៈក្រុមហ៊ុន Gazprom និយាយថា ការផ្គត់ផ្គង់តាមបំពង់បង្ហូរឧស្ម័ន Nord Stream 1 នឹងត្រូវបន្ថយរហូតដល់ 20% នៃសមត្ថភាពផ្គត់ផ្គង់សរុបរបស់ខ្លួន។
ការកាត់ផ្ដាច់ការផ្គត់ផ្គង់របស់រុស្ស៊ី នឹងបណ្ដាលឲ្យប្រទេសជាច្រើនមិនអាចទទួលបានឧស្ម័នធម្មជាតិគ្រប់គ្រាន់ សម្រាប់ការចាក់បំពេញកង្វះខាតមុនរដូវរងាចូលមកដល់។ ប្រទេសអាល្លឺម៉ង់ដែលជាសេដ្ឋកិច្ចធំបំផុតរបស់សហភាពអឺរ៉ុប ប្រឈមយ៉ាងខ្លាំងនៃកង្វះឧស្ម័នសម្រាប់វិស័យឧស្សាហកម្ម ដើម្បីផ្ដល់កម្ដៅដល់ពលរដ្ឋរបស់ខ្លួនក្នុងអំឡុងរដូវរងារយៈពេលប៉ុន្មានខែនោះ៕
អត្ថបទ៖ សុខមាន