ជិត១ខែរាជរដ្ឋាភិបាលទទួលបានថវិកាជាង ២០លានដុល្លារ សម្រាប់ការងារបោសសម្អាតមីន

2022/07/26 07:03:47 pm        601

ភ្នំពេញ៖ ក្នុងរយៈពេលជិត១ខែ រាជរដ្ឋាភិបាលកម្ពុជា ទទួលព្រះរាជអំណោយពីព្រះមហាក្សត្រ សម្ដេចម៉ែ និង សប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ប្រមាណជាង ២០លានដុល្លារ សម្រាប់​ប្រើប្រាស់​លើការងារបោស ​សម្អាតមីន ​នៅទូទាំងប្រទេស ។

ក្នុងពិធីប្រគល់ និងទទួលព្រះរាជអំណោយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ចំនួន៥០ម៉ឺនដុល្លារ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ចំនួន ១លានដុល្លារ ជាព្រះរាជូបត្ថម្ភ​ដ៏ថ្លៃថ្លា​ជូនរាជ រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាគ្រាប់មីន នៅព្រឹកថ្ងៃទី២៦ ខែកក្កដា នេះ នៅ​មជ្ឈមណ្ឌលសកម្មភាព កម្ចាត់មីនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងថា បន្ទាប់ពីមាន ការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សកម្មភាពការចូលរួមបោសសម្អាតមីន បានទទួលការគាំទ្រពីប្រជាពលរដ្ឋ និងចូលរួមថវិកា​ជា​បន្តបន្ទាប់។

ឯកឧត្តម បានបញ្ជាក់ថា សម្រាប់ថវិកាដែលទទួលបាននេះ អាជ្ញាធរមីន នឹងខិតខំប្រើប្រាស់ឲ្យចំ គោលដៅ លើការងារដោះស្រាយបញ្ហាមីន ខណៈកម្ពុជា នៅមានផ្ទៃដីចម្ការមីនជាង ៧០០គីឡូ​ម៉ែត្រក្រឡា​ ហើយប្រឹងប្រែងធ្វើយ៉ាងណាឲ្យសម្រេចគោលដៅកម្ពុជាគ្មានមីន នៅឆ្នាំ២០២៥។

ឯកឧត្តម លី ធុជ បានបញ្ជាក់ថា កម្ពុជាគ្រោងនឹងបន្តប្រកាសខេត្តមួយចំនួនថាគ្មានមីន ក្នុងនោះ មាន​ខេត្តព្រះសីហនុ កំពត កណ្ដាល​ រាជធានីភ្នំពេញ ​តាកែវ ​និងខេត្តត្បូងឃ្មុំ ដោយ​កាល​ពីដើមឆ្នាំនេះ​ ក៏បានប្រកាសរួចរាល់ផងដែរ​ នូវខេត្តកែប ​ជាខេត្តគ្មានមីនដំបូងគេ ។

គួរបញ្ជាក់ថា ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងទិវា​មច្ឆជាតិ​ កាលពីថ្ងៃទី១ ​ខែកក្កដានេះ ប្រមុខ រាជ​រដ្ឋាភិបាល​កម្ពុជា ​សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមក្នុងការងារ​បោស សំអាតមីន ដើម្បីធ្វើឲ្យដីមានសុវត្ថិភាពនៅទូទាំងប្រទេស ៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm