ពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើង ក្នុងរាជធានីភ្នំពេញ ចាក់វ៉ាក់សាំងដូសជំរុញទី៣ បានចំនួន១០៥.៥៨%

2022/07/26 07:16:30 pm        467

ភ្នំពេញ៖ ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ តាមរយៈ BTV ព័ត៌មាន នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះថា គិតមកត្រឹមថ្ងៃនេះ ប្រជាពលរដ្ឋរាជធានី​ភ្នំពេញ អាយុចាប់ពី១៨ឆ្នាំឡើង ​បានសម្រុកមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៣ បានចំនួន១,៤៩១,៥៩៨នាក់(១០៥.៥៨%) ។

ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង បានបញ្ជាក់ទៀតថា សព្វថ្ងៃក្រុមការងារគ្រូពេទ្យមកពីស្ថាប័ន​អង្គភាព​ផ្សេងៗ រួមមានមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ, ​កងយោធពលខេមរភូមិន្ទ នៃ​ក្រសួងការពារជាតិ, មនី្ទរពេទ្យថ្នាក់ជាតិ ​និងក្រុមគ្រូពេទ្យTYDA និងក្រុមការងារគ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​នានា បានចូលរួមយ៉ាងសកម្ម ​ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​ចាប់ពីដូសមូលដ្ឋាន រហូត​ដល់ដូសជំរុញ ​ជូនប្រជាពលរដ្ឋ ក្នុងនោះអ្វីដែលក្រុមការងារគ្រូពេទ្យចង់បាន គឺសូមប្រជាពលរដ្ឋ​ដែលទទួល​បានការចាក់វ៉ាក់សាំងដូសទី២រួច ​និងដល់វេណត្រូវចាក់វ៉ាក់សាំងដូសជំរុញទី៣ សូម​ប្រញាប់ប្រញាល់​មកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជំរុញទី៣នេះ ​ឲ្យបានគ្រប់ៗគ្នា ព្រោះសំខាន់​ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋ ​ដើម្បីចូលរួមទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ បំប្លែងថ្មី ​និងដើម្បីជាការឆ្លើយតបតាមអនុសាសន៍របស់ម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រី្ត ក៏ដូចជាក្រសួងសុខាភិបាល​ រដ្ឋបាលរាជធានីភ្នំពេញ ដែលបានធ្វើការអំពាវនាវ​ដល់​ប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់មកទទួលវ៉ាក់សាំងដូសជំរុញទី៣ ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់​ចំនួនប្រជាពលរដ្ឋទាំងអស់។

ទន្ទឹមនឹងនោះ លោកតា លោកយាយ កុមារ យុវវ័យ និងប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានរាជធានី​ភ្នំពេញ ​មកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ដូសមូលដ្ឋាន​ និងដូសជំរុញ ពីក្រុមការងារគ្រូពេទ្យ​នៃមនី្ទរពេទ្យ​បង្អែកពោធិ៍ចិនតុង បានលើកឡើងពីសារប្រយោជន៍​ដែលទទួលការចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ បានជួយបង្ការ ​ជួយការពារសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេសតែម្តង។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ នៅពេលប្រជាពលរដ្ឋតូចកី្ត ធំកី្ត មេគ្រួសារ ឬក៏សមាជិកគ្រួសារ នៃ​សង្គមណាមួយនោះ បានចូលរួមបង្ការជំងឺកូវីដ-១៩នេះរួចហើយ​ និងជាសៈស្បើយនោះ គឺប្រសើរក្រៃលែងណាស់ ព្រោះថាមិនមានលាបអ្វី ស្មើនឹងលាបមិនឆ្លងមេរោគកូវីដ-១៩ និង​ឈឺនោះទេ និងសូមគោរពដឹងគុណគ្រប់យ៉ាង​ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាជនទូទាំងប្រទេស។

ជាចុងក្រោយឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បាន​បញ្ជាក់ទៀតថា ​ជាលទ្ធផលក្នុងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​ជូនប្រជាពលរដ្ឋ អាយុ១៨ឆ្នាំឡើងនៅរាជធានីភ្នំពេញ ​គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ម្សិលមិញ​នេះ​ ចាក់ដូសទី៣ បាន​ចំនួន១០៥.៥៨%, ចាក់ដូសទី៤ បានចំនួន៧៩.២៤% ​និងចាក់ដូសទី៥ បានចំនួន៧.៥១%៕

អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        126
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        236
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        231

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm