ក្រសួងមហាផ្ទៃនឹងបើកប្រតិបត្តិការធំត្រួតពិនិត្យការរស់នៅរបស់ជនបរទេសលើកលែងតែមន្រ្តីការទូត

2022/07/26 07:47:43 pm        841

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នឹងបើកប្រតិបត្តិការជាទ្រង់ទ្រាយធំ ត្រួតពិនិត្យការរស់នៅរបស់ជន​បរទេស​ទាំងអស់ ​លើកលែងតែមន្រ្តីការទូត ខណៈគម្រោងនេះ ធ្វើឡើងបន្ទាប់ពីអាមេរិក បានដាក់ប្រទេសកម្ពុជាចូលក្នុងបញ្ជីខ្មៅ ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ៣ នៃការ​ជួញ​ដូរមនុស្ស។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គសុក្រឹតការវគ្គ១ នៅបណ្ឌិត្យសភានគរបាល នៅ ព្រឹកថ្ងៃទី២៦ ​ខែកក្កដានេះ សម្តេចក្រឡាហោម ស ខេង ​បានលើកឡើងថា ​ដើម្បី​លុបបំបាត់ការ​សង្ស័យ និ​ងភាពចន្លោះប្រហោងចំពោះការជួញដូរមនុស្សនេះ​ ក្រសួងមហាផ្ទៃ ត្រូវតែ​បើក​ប្រតិបត្តិការទ្រង់ទ្រាយធំ​ ត្រួតពិនិត្យរាល់ការរស់នៅរបស់ជនបរទេសទាំងអស់ មិនថា​នៅ​តាមសណ្ឋាគារ ​ការដ្ឋាន ​និងតាមក្រុមហ៊ុន នានានោះទេ​ លើកលែងតែមន្រ្តីការទូត។

សម្តេចក្រឡាហោម ក៏បានសម្តែងការ​ងឿងឆ្ងល់​យ៉ាងខ្លាំងចំពោះក្រសួងការបរទេសអាមេរិក ដាក់ ប្រទេសកម្ពុជា​ចូលក្នុងបញ្ជីជាប្រទេសជាប់ចំណាត់ថ្នាក់លេខ៣ ចំពោះការជួញដូរមនុស្ស ខណៈកម្ពុជាបានខិតខំយ៉ាងសកម្មក្នុងការសហការទប់ស្កាត់នូវអំពើជួញដូរមនុស្សនេះ។

សហរដ្ឋអាមេរិក បានដាក់កម្ពុជា ក្នុងចំណាត់ថ្នាក់លេខ២អស់រយៈពេលពីរឆ្នាំមកហើយ​ ខណៈ ចំណាត់ថ្នាក់លេខ២នេះ ​គឺជាប្រទេសមានការខិតខំប្រឹងប្រែង​ និងមាន​ការឆ្លើយតប និង​មានភាពចន្លោះប្រហោង ដែលត្រូវបំពេញបន្ថែមក្នុងកិច្ចការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនេះ។ ប៉ុន្តែសម្រាប់ឆ្នាំ ២០២២ ​ដែលអាមេរិកសម្រេចដាក់កម្ពុជា ​ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ៣ គឺ​គេចង់និយាយថា កម្ពុជាមានភាព​ប្រងើយកន្តើយ ​គ្មានការយកចិត្តទុកដាក់ និងគ្មានការខ្វាយខ្វល់​ចំពោះកិច្ចការប្រយុទ្ធប្រឆាំងការ ជួញដូរមនុស្ស រហូតដល់គេអាចសម្រេចដាក់ទណ្ឌកម្មដល់ ប្រទេសកម្ពុជាផងដែរនោះ។

យ៉ាងណាក៏ដោយ សម្តេចក្រឡាហោម ស ខេង បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះការ សម្រេច របស់ក្រសួងការបរទេសអាមេរិក ​ដាក់កម្ពុជាចូលក្នុងបញ្ជីខ្មៅនេះ ​ប៉ុន្តែកម្ពុជា នៅតែមាន​ឆន្ទៈមោះ មុតក្នុងការសហការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជានិច្ច ហើយនឹង​បើក​ប្រតិបត្តិការ​ធំ​ដើម្បីសម្អាត ​អំពើជួញដូរមនុស្សនៅកម្ពុជានេះ ឱ្យស្របទៅតាមការចង់បានរបស់រាជរដ្ឋាភិបាល​កម្ពុជា៕អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        449
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        484
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        629

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm