និយ័តករមូលបត្រកម្ពុជា ADB ជំរុញការអភិវឌ្ឍទីផ្សារសញ្ញាប័ណ្ណនិរន្តរភាពនៅកម្ពុជា

2022/07/26 08:37:02 pm        1.4 K

ភ្នំពេញ៖ និយ័តករមូលបត្រកម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជំរុញការអភិវឌ្ឍទីផ្សារសញ្ញាប័ណ្ណនិរន្តរភាព​ និងលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងហិរញ្ញវត្ថុនិរន្តរភាព ជាពិសេសទីផ្សារមូលធននិរន្តរភាពក្នុងតំបន់អាស៊ានទៅដល់និយ័តករ និងតួអង្គពាក់ព័ន្ធសំខាន់ៗនៅក្នុងទីផ្សានៅកម្ពុជា ។

និយ័តករមូលបត្រកម្ពុជា ជាប្រធាននៃវេទិកាទីផ្សារមូលធនអាស៊ាន (ACMF) ឆ្នាំ២០២២ និង​ជាសហ-ប្រធាននៃកម្មវិធីអភិវឌ្ឍន៍ទីផ្សាររបស់ ACMF ន.ម.ក. បានសហការជាមួយនឹងធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) រៀបចំសិក្ខាសាលាស្តីពី “ឥទ្ធិពលនៃការអភិវឌ្ឍទីផ្សារមូលធននិរន្តរភាព​ក្នុង​តំបន់អាស៊ាន សម្រាប់ការអភិវឌ្ឍទីផ្សារសញ្ញាប័ណ្ណនិរន្តរភាពនៅកម្ពុជា”។

សិក្ខាសាលានេះ ​ត្រូវបានរៀបចំឡើងកាលពីចុងសប្តាហ៍កន្លងទៅ ដោយផ្ទាល់ និងតាមប្រព័ន្ធអន​ឡាញ ​ក្រោមអធិបតីភាព ​ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​នៃនិយ័តក​រមូលបត្រកម្ពុជា ​និងលោកស្រី Jyotsana Varma នាយក ADB ប្រចាំ ប្រទេស កម្ពុជា។

សិក្ខាសាលានេះ​ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់​ដឹងពាក់ព័ន្ធនឹង​ហិរញ្ញវត្ថុ​និរន្តរភាព​ ជាពិសេសទីផ្សារមូលធននិរន្តរភាពក្នុងតំបន់អាស៊ានទៅដល់និយ័តករ និង​តួអង្គពាក់ព័ន្ធ​សំខាន់ៗនៅក្នុងទីផ្សារ​ និងកិច្ចគាំទ្រដែលផ្តល់ដោយ ADB ក៍ដូចជាដើម្បីជំរុញការ​អភិវឌ្ឍ​ទីផ្សារសញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា។

សិក្ខាសាលាខាងលើ មានអ្នកចូលរួមសរុបចំនួន ១៨៥ រូប ដែលក្នុងនោះមានសមាសភាពចូលរួម​មកពី និយ័តករមូលបត្រកម្ពុជា. សមាជិក ACMF អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរសេវាហិរញ្ញវត្ថុ​មិនមែន​ធនាគារ និយ័តករក្រោមឱវាទនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ​ ក្រសួងបរិស្ថាន ធនាគារជាតិនៃកម្ពុជា​ សមាគមធនាគារកម្ពុជា ​ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ក្រុមហ៊ុនធានាទិញ​មូលបត្រ ក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ ​ក្រុមហ៊ុនបោះផ្សាយសក្តានុពល និងភាគីពាក់ព័ន្ធ ។

ឯកឧត្តម ស៊ូ សុជាតិ មានប្រសាសន៍ថា ​និយតករ​ បាន​និងកំពុងធ្វើការយ៉ាងសកម្មជាមួយ ADB ដើម្បី​លើកកម្ពស់ការចេញមូលបត្របំណុលបៃតង សង្គម និងនិរន្តរភាពនៅក្នុងព្រះរាជាណាចក្រ​កម្ពុជា។

ឯកឧត្តម បន្តថា និយ័តករមូលបត្រកម្ពុជា ​ចេញ​មូលធននិរន្តរភាព​ដ៏​មាន​សក្តានុពល​ជាច្រើន​នៅក្នុង​សេដ្ឋកិច្ច​របស់​កម្ពុជា ​ដោយ​សង្ឃឹម​ថា ​នឹង​ឃើញ​អ្នក​វិនិយោគ​ក្នុង​ស្រុក​ និង​បរទេស​កាន់​តែ​ច្រើន​មក​វិនិយោគ​លើ​មូលធន​និរន្តរភាពនៅ​ក្នុង​ប្រទេស​កម្ពុជា និង​ទូទាំង​តំបន់៕ អត្ថបទ៖ វណ្ណៈ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        126
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        236
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        231

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm