គ្រូពេទ្យស.ស.យ.ក ប្រចាំមន្ទីរពេទ្យកុមារជាតិប្តេជ្ញាចុះជួយព្យាបាលជំងឺពលរដ្ឋនៅតាមសហគមន៍

2022/07/26 11:37:35 pm        912

ភ្នំពេញ៖ ជាថ្មីម្តងទៀត គ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំមន្ទីរពេទ្យកុមារជាតិ នៅ​ថ្ងៃទី២៦ខែកក្កដានេះ ប្តេជ្ញាចុះជួយព្យាបាលជំងឺពលរដ្ឋនៅតាមសហគមន៍ បន្ទាប់ពីទំនេរ​ពីការងារ​នៅមន្ទីរពេទ្យកុមារជាតិ។

ការប្តេជ្ញានេះ ធ្វើឡើងក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ២៩៧នាក់ ប្រចាំមន្ទីរពេទ្យកុមារជាតិ។

សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដែលហៅកាត់ (សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក) នៅ​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២២ នេះ បានរៀបចំពិធីប្រកាសទទួលស្គាល់សមាសភាព​សម្ព័ន្ធ​គ្រូពេទ្យ​ស.ស.យ.ក ចំនួន ២៩៧នាក់ ប្រចាំមន្ទីរពេទ្យកុមារជាតិ។ ពិធីនេះប្រព្រឹត្តទៅ នៅសាលប្រជុំនៃមន្ទីរពេទ្យកុមារជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ យឹម ឆៃលីន ហ៊ុន ម៉ានី ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ។

នៅក្នុងឱកាសខាងលើនោះ​ឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គារបុស្ស ប្រធានកិត្តិយសសម្ព័ន្ធ​គ្រូពេទ្យ​ស.ស.យ.កសាខាមន្ទីរពេទ្យកុមារជាតិ​ បានបង្ហាញក្តីរំភើបរីករាយដែលបានចូលរួមការងារសង្គមជា មួយ​សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ក្នុងចុះជួយព្យាលបាលជំងឺជូន​ពលរដ្ឋនៅតាមសហគមន៍។

ឯកឧត្តមបណ្ឌិត ហេង សុខគង់ ប្រធានសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ការប្រកាស​ទទួល​ស្គាល់​សមាសភាព​សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ​ប្រចាំមន្ទីរពេទ្យកុមារជាតិ មានសារៈសំខាន់ណាស់​ក្នុង​ពង្រឹង​រចនាសម្ព័ន្ធ និងបង្កើនសមត្ថភាពនៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ចុះពិនិត្យព្យាបាលជំងឺជូន​ពលរដ្ឋ​ដោយឥតគិតថ្លៃនៅទូទាំងប្រទេស ​ជាពិសេសជំងឺពាក់ព័ន្ធនឹងកុមារ។​ក្រៅពីនេះ ឯកឧត្តម បានលើកឡើងពីការងាររបស់សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក នាពេលបច្ចុប្បន្នផងដែរ។

សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ត្រូវបានបង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤ ក្រោមគំនិត​ផ្តួចផ្តើម​ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក​ និងលោកជំទាវ យឹម ឆលីនហ៊ុន ម៉ានី ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក។ រហូតមកដល់បច្ចុប្បន្ននេះ ​សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក មានសមាជិក​ចំនួន៦,៨៣៦នាក់ នឹងត្រៀមបញ្ចូល​ចំនួន ​៤,៥៧៩នាក់ទៀត ដែលចំនួនសរុប​នឹងកើន​ដល់ជាង ១ម៉ឺននាក់ ក្នុងនោះមានក្រុមការងារជំនាញតាមប្រភេទជំងឺ​ ចំនួន១៨ក្រុម ក្រុមការងារ​ទ្រទ្រង់​ចំនួន ១០ក្រុម សាខាតាមមន្ទីរពេទ្យចំនួន៨ ​សាខាតាមបណ្តសាកលវិទ្យាល័យនានា​ចំនួន១២ ​និងសាខាតាមបណ្តារាជធានី-ខេត្តចំនួន២៥ ៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        126
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        236
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        231

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm