អាជីវករនិងពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញបង្កើនការការពារខ្លួនពីជំងឺអុតស្វា

2022/07/27 07:43:54 pm        1.3 K

ភ្នំពេញ៖ បន្ទាប់ពីក្រសួងសុខាភិបាល ប្រកាសកើតមានករណីឆ្លងជំងឺអុតស្វា ជាពិសេស​បន្ទាប់​ពីទទួលដំណឹងថា មានបុរសជនជាតិនីហ្សេរីយ៉ាម្នាក់កើតជំងឺអុតស្វានៅប្រទេសថៃ រត់ឆ្លងចូលដីកម្ពុជាមក រហូតមកដល់ពេល បណ្តាអាជីវករលក់ដូរនៅផ្សា​រ និងពលរដ្ឋនានាទៀត ចាប់ផ្តើមបង្កើនការប្រុងប្រយ័ត្នការពារខ្លួនពីជំងឺអុតស្វា តាមការណែនាំរបស់ក្រសួងសុខាភិបាល។

បណ្តាអាជីវករ និងពលរដ្ឋនៅរាជធានីភ្នំពេញ បានថ្លែងប្រាប់BTVនៅថ្ងៃទី២៧ ខែកក្តដានេះថា នៅពេលនេះ ពលរដ្ឋម្នាក់ៗសុទ្ធតែទទួលសារណែនាំពីក្រសួងសុខាភិបាលរួចហើយ អំពីការ​ប្រុងប្រយ័ត្ននិងការពារខ្លួនពីការឆ្លងជំងឺអុតស្វា ។ ​បន្ទាប់ពីទទួលសារអប់រំណែនាំនេះ សំគាល់​ឃើញថា បណ្តាពលរដ្ឋមានចំនួន​ មានការពង្រឹងវិធានការការពារខ្លួនជំងឺពីអុតស្វានេះផង ជំងឺកូវីដផង​ ដោយមានការចៀសវាងការប៉ះពាល់ស្បែក ប៉ះពាល់ផ្ទាល់លើអ្នកសង្ស័យ​មានរោគ​សញ្ញា​អុតស្វា ​ឧស្សាហ៍លាងដៃ ​លាងវត្ថុរបស់​ប្រើប្រាស់​ញឹកញាប់​ និង​ត្រូវពាក់ម៉ាស​ ពាក់ស្រោមដៃ ត្រឹមត្រូវ​នៅពេលចាប់របស់របរនានា ​ជាពិសេសប្រញាប់ទៅទទួលការប្រឹក្សាពីក្រុមពេទ្យ​នៅពេល​កើតរមាស់ ​ពងបែកលើដៃជាដើម។

អនុវត្តតាមការណែនាំក្រសួងសុខាភិបាល ​នៅពេលនេះ​ គ្លីនិច​ឯកជនព្យាបាលរោគសើរស្បែក​នានា​នៅរាជធានីភ្នំពេញ ​គឺមិនទទួលព្យាបាលអ្នកជំងឺអុតស្វា ​ដែលមានរោគសើរស្បែកដំបៅពងបែកទឹក​នៅលើខ្លួនប្រាណនោះទេ ។

លោកស្រីវេជ្ជបណ្ឌិត យូ ម៉ូលីនតំណាង គ្លីនិចឯកជនព្យាបាលរោគសើរស្បែក ​បានថ្លែងថា ជារួម នៅពេលក្រសួងសុខាភិបាលប្រកាសកើតមានឆ្លងជំងឺអុតស្វានេះ ​សំគាល់ឃើញថា គ្លីនិច​ព្យាបាល​រោគ​សើរស្បែកលោកស្រី ​មានពលរដ្ឋដែលមានអាការៈរមាស់រោគសើរស្បែក បាន​មកសាក​សួររ​កការព្យាបាលច្រើន ​ប៉ុន្តែ​សម្រាប់អ្នកមានអាការៈគ្រុនក្តៅ ​និង​ពងបែកលើដៃជាដើម គឺយើង​បាន​ណែនាំ​គេស្វែងរកការប្រឹក្សាជាមួយលេខទូរស័ព្ទ ១១៥ និងអញ្ជើញទៅរកការព្យាបាលនៅមន្ទីរពេទ្យ​មិត្តខ្មែរសូវៀតជាដើម។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ​និងជាអ្នកពាក្យក្រសួងសុខាភិបាលថ្លែងថា សម្រាប់​ពលរដ្ឋ​បើមានករណីសង្ស័យដូចជា​ កើតរោគរមាស់ចេញដំបៅពងទឹកនៅលើដៃ ​ខ្លួនប្រាណ​ ជើង និងមាន​កំដៅលើពី ​៣៨.៥អង្សាឡើងទៅ​ ហើយមានឈឺសាច់ដុំ ​ហើមកូនកណ្តុរ​ អស់កម្លាំងខ្លាំងជាដើម គឺសូមស្វែងរក​ពិនិត្យពិគ្រោះជំងឺ​ ជាមួយក្រុមគ្រូពេទ្យ​ ឬទូរស័ព្ទលើ១១៥ ដើម្បីស្វែងរកជួយគាំទ្រ​ព្យាបាល​ឲ្យទាន់ពេលវេលា​ ហើយសំខាន់នៅពេលសង្ស័យកើត​ ឬកើតជំងឺអុតស្វានេះ គឺត្រូវបាននៅដាច់ដោយឡែកពីគេ ​ ខណៈការឆ្លងជំងឺអុតស្វានេះ អាត្រា១០%គឺអាចបង្កអ្នក​ជំងឺស្លាប់បាន៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        232
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        121
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm