ក្រសួងពាណិជ្ជកម្មបើកកិច្ចប្រជុំលើកដំបូង ដើម្បីបង្ហាញសមាសភាពគណៈកម្មាធិការ ប្រកួតប្រជែងកម្ពុជា

2022/07/27 07:52:27 pm        552

ភ្នំពេញ៖ នៅទីស្តីការក្រសួងពាណិជ្ជកម្ម គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា (គ.ប.ក) បានបើកកិច្ចប្រជុំលើកទី១របស់ខ្លួន ដើម្បីឱ្យសមាជិកទាំងអស់ បានជួបប្រជុំគ្នាជាលើកដំបូង និងបង្ហាញខ្លួន បន្ទាប់ពីរាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចកាលពីកន្លងទៅនេះ ស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា ព្រមទាំងដើម្បីពិនិត្យ និងពិភាក្សាលើបទបញ្ជាផ្ទៃក្នុងមួយចំនួន។

នៅក្រោយចប់កិច្ចប្រជុំ កាលពីរសៀលថ្ងៃ២៦ កក្កដា ឆ្នាំ២០២២នេះ ប្រភពពីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ក្រោមការអញ្ជើញជាអធិបតីរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ​និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា ព្រមទាំង​មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកាជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ច្បាប់ស្ដីពីការប្រកួតប្រជែងកម្ពុជា ត្រូវបាន​ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ឡាយព្រះហស្តលេខា​ប្រកាស​ដាក់ឱ្យប្រើ កាលពីខែតុលា ឆ្នាំ២០២១​ និងបានធ្វើឱ្យបណ្ដារដ្ឋសមាជិកអាស៊ានទាំង១០ មានច្បាប់ស្ដីពីការ​ប្រកួតប្រជែងទាំងអស់គ្នា ដូចបានកំណត់ក្នុងផែនការមេសហគមន៍​សេដ្ឋកិច្ច​អាស៊ាន​២០២៥ ហើយការអនុម័តច្បាប់នេះធ្វើឱ្យកម្ពុជាបានបំពេញកាតព្វកិច្ច​មួយរបស់កម្ពុជា​សម្រាប់​អាស៊ាន ​និងអង្គការពាណិជ្ជកម្មពិភពលោកផងដែរ។

ឯកឧត្តម បានឲ្យដឹងទៀតថា យោងតាមមាត្រា៤​ នៃច្បាប់ស្ដីពីការប្រកួតប្រជែង តម្រូវឱ្យបង្កើត​គណៈកម្មាធិការ​ប្រកួត​ប្រជែងកម្ពុជាដែលជាអ្នកទទួលបន្ទុកដឹកនាំ និងត្រួតពិនិត្យការអនុវត្តច្បាប់​ស្ដីពីការប្រកួតប្រជែង ​ហើយតាមការតម្រូវនេះ ប្រមុខរាជរដ្ឋាភិបាលសម្រេចចុះហត្ថលេខា​នៅ​ខែកុម្ភៈកន្លងទៅ និងបានចេញសេចក្តីសម្រេចនៅខែកក្កដា នេះ ស្តីពីការតែងតាំងសមាសភាព​នៃ​គណៈកម្មាធិការនេះ ​ដែលមានសមាសភាពសរុបចំនួន ១៥រូប ដែល ១០រូបជាតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ និង ​៥រូប ជាបុគ្គលឯករាជ្យ ​ក្នុងនោះជាអតីតចៅក្រម ១រូប, អ្នកសេដ្ឋកិច្ច ២រូប និង​អ្នកច្បាប់ ២រូប ដែលឆ្លងកាត់តាមការជ្រើសរើស ​ហើយមានអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ជាសេនាធិការ ដើម្បីអនុញ្ញាតឱ្យ​គណៈកម្មាធិការ​ប្រកួតប្រជែងកម្ពុជា ​ទទួល​បាន​នូវសិទ្ធិ​ពេល​លេញក្នុងការអនុវត្តនូវតួនាទី​និង​ភារកិច្ចរបស់ខ្លួន។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា សម្រាប់ការអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែង អគ្គនាយកដ្ឋាន ក.ប.ប. ដែល​ជាសេនាធិការ​ និងដើរតួនាទីជាអ្នកស៊ើបអង្កេត ខណៈដែលគណៈកម្មាធិការ​ប្រកួត​ប្រជែង​កម្ពុជា ជាអ្នកធ្វើសេចក្ដីសម្រេចក្នុងការកំណត់ថា ​បុគ្គលណាមួយបំពានច្បាប់ ដោយផ្អែកលើ​ភស្ដុតាង​ដែលផ្ដល់ដោយមន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប.។

ដូចនេះ សមាសភាពខាងលើ តម្រូវឱ្យមានការចូលរួមពីបុគ្គលឯករាជ្យអតីត​ចៅក្រម អ្នកសេដ្ឋកិច្ច និង​អ្នកច្បាប់ ដែលមានជំនាញច្បាស់លាស់ចូលរួមធ្វើសេចក្ដីសម្រេចក្នុង​ការ​កំណត់​បទល្មើស​ក្រោមច្បាប់​ស្ដីពីការប្រកួតប្រជែង ​ប្រកបដោយភាពត្រឹមត្រូវនិងពេញលេញ។

ឯកឧត្តម សង្កត់ធ្ងន់ថា ​ការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាព នឹងបង្កើតនូវ​ទីលាន​ប្រកួតប្រជែង​ប្រកបដោយស្មើភាពក្នុងការធ្វើធុរកិច្ចនៅកម្ពុជា ដើម្បីប្រកួតប្រជែងគ្នា​តាម​រយៈមធ្យោបាយផ្សេងៗ រួមមាន ​នវានុវត្តន៍ គុណភាពខ្ពស់​ និងតម្លៃទាបនៃផលិតផលនិងសេវា ដែលផ្តល់​អត្ថប្រយោជន៍សម្រាប់អ្នកប្រើប្រាស់និងធើ្វឱ្យមានកំណើនសេដ្ឋកិច្ចជាតិទៀតផង៕ អត្ថបទ៖ ឈិត បូរ៉ាវី



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm