ព្រះសីហនុ៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចមូលដ្ឋាន ប្រាប់ថា ក្រោយពីទទួលបានព័ត៌មានពីសន្តិសុខយាមអគារថាបានប្រទះឃើញគ្រាប់ចាស់ៗជាច្រើន ទុកនៅទុកក្រោមអគារផ្គត់ផ្គង់គ្រឿងសំណង់ ប៉ានតាវ (ជិតស្ថានីយ៍ប្រេង PTT) ស្ថិតនៅក្រុម២ ភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ត្រូវបានកម្លាំងជំនាញបានធ្វើការហ៊ុមព័ទ្ធរួចរាល់។
តាមការរៀបរាប់របស់ឈ្មោះ សុង ស៊ាងម៉េង ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរ សន្តិសុខប្រចាំការនៅអគារប៉ានតាវ បានប្រាប់សមត្ថកិច្ចឱ្យដឹងថា ក្នុងអំឡុង២ខែមុន ក្រុមការងារធ្វើផ្លូវបេតុង ដាក់លូ នៅបណ្តោយផ្លូវខ្សែកាប ជាប់របង់អគារក្រុមហ៊ុនប៉ានតាវ និងស្ថានីយ៍ប្រេងPTT បានកាយដីប្រទះឃើញគ្រាប់ចាស់ៗ ហើយគាត់ក៏ប្រមូលយកមកទុក បានចំនួន ១៥គ្រាប់ (ប្រភេទគ្រាប់ ១០៥mm)។
គាត់មិនទាន់រាយការណ៍ប្រាប់សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានឡើយ មូលហេតុថៅ គាត់ ជាម្ចាស់ទីតាំងនៅប្រទេសចិន ហើយគាត់មិនហ៊ានសម្រេច។
បច្ចុប្បន្នកម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុលបានចុះទៅត្រួតពិនិត្យនិងធ្វើការហ៊ុមព័ទ្ធ ដើម្បីរង់ចាំកម្លាំងស៊ីម៉ាក់យកទៅកំទេចចោល៕
