បសុពេទ្យខេត្តស្ទឹងត្រែង បើកយុទ្ធនាការចាក់វ៉ាក់សាំងសត្វគោក្របី

2022/07/27 09:42:09 pm        982

ស្ទឹងត្រែង៖ បសុពេទ្រ កាលពីថ្ងៃទី២៦​ ខែកក្កដាម្សិលមិញ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងសត្វគោ ក្របី នៅឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង ហើយមន្ត្រីជំនាញ បានអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ក្នុងការកែប្រែការចិញ្ចឹមគោក្របី ដើម្បីលើកស្ទួយជីវភាព។

លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង បានឱ្យដឹងថា ក្នុងទូទាំងខេត្ត មានសត្វគោ ៣១.៣០២ក្បាល ក្របី ចំនួន៣៧.៣៥០ក្បាល ក្នុងនោះ ស្រុកសេសាន មាន សត្វគោ ចំនួន៦.៩៥៣ក្បាល និងសត្វក្របី ៨.១៥៥ក្បាល។

លោក បានបញ្ជាក់ថា ការចុះចាក់វ៉ាក់សាំងសត្វគោ ក្របី នៅពេលនេះ គឺជាផ្នែកមួយ នៃការការពារ ជំងឺផ្សេងៗទៀត តែទោះជាយ៉ាងនេះក្ដី ក៏ត្រូវការថែទាំពីម្ចាស់សត្វគោ ក្របី ដែរ។

បើសិនមានការសង្ស័យថា សត្វទាំងនោះ មានកើតជំងឺ ត្រូវរាយការណ៍ជាបន្ទាន់ដល់ភ្នាក់ងារ​ពេទ្យ​សត្វភូមិ ចៀសវាង​បង្កឱ្យមាន​ ជំងឺឆ្លងរីករាលដាលកាន់តែធ្ងន់ធ្ងរ។

លោក ជា ថាវរិទ្ធ អភិបាលរងខេត្តស្ទឹងត្រែង ​បានណែនាំដល់ប្រជាកសិករ គួរតែកែប្រែពីការចិញ្ចឹម គោ​ជាលក្ខណៈគ្រួសារ ទៅជាការចិញ្ចឹមគោពាក់កណ្តាល​ឧស្សហកម្មវិញ ​ដើម្បីលើក​កម្ពស់​ជីវភាព​គ្រួសារ​ធានាបានទាំងគុណភាព ​សុវត្ថិភាព ​និងអនាម័យ។

គុណប្រយោជន៍ ​នៃការបង្កាត់ពូជសិប្បនិម្មិត ដែលក្នុង នោះទាំងចំណេញពេល​ និងកម្លាំងពលកម្ម អត្រា​នៃការបង្កកំណើតខ្ពស់ និងកាត់បន្ថយជំងឺឆ្លង។

លោកបានណែនាំដល់ប្រជាកសិករចិញ្ចឹមសត្វគោក្របីទាំងអស់​ ត្រូវរៀបចំឲ្យក្រោលគោ ក្របី ឲ្យ បាន​ត្រឹមត្រូវ ចៀសវាងការលែងឲ្យដើរពាសវាលពាសកាល ​ធ្វើឲ្យបាត់បង់ ពិសេសអាចកើត​នៅ​ជំងឺឆ្លងផ្សេងៗ ដោយមិនមានវិធានការទាន់ពេលវេលា៕ អត្ថបទ៖ មាស ផល្លា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        51
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        89
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm