កីឡា​ប៉េតង់​បារម្ភ​ពី​ការប្រជែង​មេដាយ​ស៊ី​ហ្គេម ព្រោះ​ការ​អូស​បន្លាយ​នៃ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​

2021/04/27 09:59:58 am        249

​ប៉េតង់​៖ ការ​អូស​បន្លាយ​នៃ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ស្ទើរ​គ្រប់​វិស័យសូម្បី​វិស័យ​កីឡា ជាក់ស្ដែង​កីឡា​ប៉េតង់ដែល​ត្រូវ​បាន​ចាត់ទុកជា​ខ្លា​ពិភពលោក ក៏​សម្ដែង​នូវ​ក្ដី​បារម្ភចំពោះ​ការ​ត្រៀម​ប្រជែង​មេដាយ ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ប្រទេស​វៀតណាមនា​ចុង​ឆ្នាំ​២០២១ នេះ​ដែរ។​

​លោក សូ​ម៉ៃ សុខ​គា អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​ប៉ូល និង​ប៉េតង់​កម្ពុជា​បាន​ឲ្យ​ដឹង​ថា អំឡុង​ពេល​រីក​រាលដាល​ខ្លាំង​នៃ​ជំងឺ​កូ​វីដ​-១៩ សហព័ន្ធ​ក៏បាន​រៀបចំ​ផែនការ​រួចរាល់ ក្នុង​ការ​ពង្រឹង​សមត្ថភាព​ក្រុម​ជម្រើស​ជាតិ​ ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមនៅ​វៀតណាម​ចុង​ឆ្នាំ​នេះ​ដែរ តែ​ក្រោយ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ បាន​បង្ខំ​ឲ្យ​សហព័ន្ធ​សម្រេច​ផ្អាក​ការ​ប្រមូលផ្ដុំ​សិន។​ លោក​ថា ដំបូង​ឡើយក្រុម​ជម្រើស​ជាតិ​កីឡា​ប៉េតង់ បាន​ប្រមូលផ្ដុំ​កីឡាករ​-​កីឡា​ការិនី ដែល​មាន​ឈ្មោះ​ត្រៀម​ប្រកួត​ស៊ី​ហ្គេម​នៅ​វៀតណាម មក​ហ្វឹកហាត់​តាំងពី​ខែ​មករា ដោយ​ហាត់​មួយថ្ងៃ ១​ពេលពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ តែ​បាន​អាក់ខាន​ខ្លះ​ៗដោយសារ​ការ​រីក​រាល​ដាល​ជំងឺ​កូ​វីដ​-១៩ ពិសេស​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ សហព័ន្ធ​ក៏​សម្រេច​ផ្អាក​បណ្ដោះអាសន្ន​សិន ដោយ​រង់​ចាំ​មើល​សភាព​ការ​ធូរស្បើយ​សិន។ ប៉ុន្តែ​សហព័ន្ធ​បាន​ជំរុញ​កីឡាករ​-​កីឡា​ការិនីឲ្យ​ពង្រឹង​ការ​ហ្វឹក​ហាត់​តាម​ផ្ទះ និង​ទីកន្លែង​សុវត្ថិភាព ដែល​មិន​ប្រឈម​ហានិភ័យ​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ។​

​អគ្គលេខាធិការ​សហព័ន្ធ​ដដែល​បន្ថែម​ថា យ៉ាងណាមិញ​ការ​អូស​បន្លាយ​នៃ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ បាន​ធ្វើ​ឲ្យ​សហព័ន្ធ​មានការ​បារម្ភ ​ក្នុង​ការ​ដណ្ដើម​មេដាយ​ខ្លះ​ដែរ​។ ហេតុនេះ​សហព័ន្ធ​បាន​ត្រៀម​កីឡាករ​-​កីឡា​ការិនី ដែល​ធ្លាប់​ដណ្ដើម​មេដាយ​ជូន​ជាតិ ឲ្យ​មក​ហ្វឹកហាត់​ត្រៀម​ជា​បណ្ដោះ​អាសន្ន ទម្រាំ​មាន​គោលការណ៍​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា មានការ​ប្រមូលផ្ដុំ​ហ្វឹកហាត់​ឡើងវិញ ដែល​កា​រហ្វឹក​ហាត់សហព័ន្ធ​បាន​រៀប​ចំ​ កម្មវិធី​តម្រូវ​ឲ្យ​ហាត់​ក្នុង​មួយ​ទីលានហាត់​តែ ២​នាក់ ដើម្បី​រក្សា​គម្លាតតាម​ការណែនាំ ខណៈ​ពីមុន ១​ទីលាន ហាត់​ពី ៤​នាក់ទៅ ៦​នាក់​ឯណោះ។​ ជា​រួម​ក្រោម​ការដឹកនាំ​របស់​ឯក​ឧ​ត្ត​ម ស សុខា ប្រធាន​សហព័ន្ធ និង​ថ្នាក់ដឹកនាំ​ផ្សេងទៀត បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​សុខទុក្ខ​របស់​កីឡាករ​-​កីឡា​ការិនី ដែល​បាន​ធ្វើ​ឲ្យ​គ្រូ​បង្វឹក និង​កីឡាករ​-​កីឡា​ការិនី​ទាំងអស់មាន​ភាព​កក់ក្ដៅ និង​ទំនុក​ចិត្ត​ក្នុង​ការ​ហ្វឹកហាត់​ក្នុង​គ្រា​ដ៏​លំបាក​នេះ ដើម្បី​រក្សា និង​ពង្រឹង​សមត្ថភាព ត្រៀម​ឆ្ពោះ​ទៅ​ប្រជែង​មេដាយ​ស៊ី​ហ្គេមនៅ​វៀតណាម​ផង និង​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​ផង។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​លោក សូ​ម៉ៃ សុខគា អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​ប៉ូល និង​ប៉េតង់​កម្ពុជា។​ ​គួរ​បញ្ជាក់​ថា កីឡា​ប៉េតង់គឺជា​កីឡា​ដ៏​មាន​សក្ដានុពល​របស់​ក​ម្ពុ​ជា ដែល​ធ្លាប់​ដណ្ដើម​មេដាយ​មាស ប្រាក់ និង​សំរឹទ្ធកម្រិត​តំបន់ ទ្វីប និង​ពិភពលោក​ជាច្រើន ពិសេស​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម កីឡាករ​-​កីឡា​ការិនី​ប៉េតង់​កម្ពុជា ពុំ​សូវ​អាក់ខាន​ក្នុង​ការ​ដណ្ដើម​មេដាយ​មាស ឬ​ប្រាក់​ជូន​ជាតិ​នោះ​ទេ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm