ទង់ជាតិ​កម្ពុជា និង​បណ្ដា​ប្រទេស​អាស៊ាន​ត្រូវ​បាន​បង្ហូត​ឡើង មុន​ពិធី​បើក​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ចុង​សប្ដាហ៍​នេះ​

2022/07/28 05:30:50 pm        228

​អាស៊ានប៉ារ៉ាហ្គេម៖ ទង់ជាតិ​កម្ពុជា រួមជាមួយ​ទង់ជាតិ​បណ្ដា​ប្រទេស​អាស៊ាន​ផ្សេងទៀត បាន​ប្រារព្ធ​ពិធី​បង្ហូត​ឡើង​រួចរាល់នៅ​កីឡដ្ឋាន​ STADION MANAHAN ​នៃ​ទីក្រុង​សូ​ឡូ ប្រទេស​ឥណ្ឌូនេស៊ីកាលពី​ល្ងាច​ថ្ងៃទី​២៧ ខែកក្កដា មុន​ពិធី​បើក​ការប្រកួត​ផ្លូវការនៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១១ ដែល​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៣០ ខែកក្កដា ដល់​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០២២ ខាងមុខ។​

​ពិធី​បង្ហូតទង់ជាតិ និង​ការទទួល​ស្វាគមន៍​ពី​សំណាក់​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ី​នេះ សម្រាប់​ប្រតិភូ​កីឡា​កម្ពុជាគឺ​ដឹកនាំ​ដោយ​ឯកឧត្តម យី វាសនា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា និង​ជា​នាយ​បេសកកម្ម អម​ជាមួយ​ប្រតិភូ គ្រូបង្វឹក និង​អត្ត​ព​លិ​ក​ជនពិការ ១០​រូប​ទៀតដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលរួម​អបអរសាទរ​ពិធី​នេះ ដ្បិត​ការចូលរួមត្រូវបាន​កំណត់ដើម្បី​ការពារ​ជំងឺ​កូ​វីដ​-១៩។​ ​ឯកឧត្តម យី វាសនា មានប្រសាសន៍ថា មកទល់ពេលនេះដំណើរការ​រៀបចំ​រប​ស់​ម្ចាស់ផ្ទះ ពិសេស​ការត្រៀម​លក្ខណៈ​របស់​អត្ត​ព​លិ​ក​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជាគឺមាន​ភាពល្អប្រសើរ ទាំង​ការ​ស្នាក់នៅ​-​ហូបចុក និង​ការហ្វឹកហាត់​ត្រៀម​ជាដើម។ អ្វីដែល​ពិសេសបន្ទាប់ពី​ទង់ជាតិ​កម្ពុជាត្រូវបាន​បង្ហូត​ឡើង ជាមួយ​ទង់ជាតិ​បណ្ដា​ប្រទេស​សមាជិក​ផ្សេងៗ ឯកឧត្តម​បានបង្ហាញ​នូវ​មោទនភាពក្នុងការ​បង្ហាញថា កម្ពុជា​បាន​ត្រៀមខ្លួន​រួចរាល់ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​កីឡា​ជនពិការ​ប្រចាំ​តំបន់​នេះ។​

​សូមបញ្ជាក់ថា ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​ចំនួន ១៧៩​នាក់លើ ១១​ប្រភេទ​កីឡា បានធ្វើ​ដំណើរ​ឆ្ពោះទៅ​ទីក្រុង​សូ​ឡូតាម​យន្ដហោះ​ពិសេស ដែល​ផ្ដល់ជូន​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជាកាលពី​រសៀល​ថ្ងៃទី​២៦ ខែកក្កដា​កន្លងទៅ ដោយមាន​ការជូនដំណឹង​ផ្ទាល់​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​ប្រតិភូ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី។​ ​នេះ​គឺជា​បេសកកម្ម​ដ៏​សំខាន់​របស់​ប្រតិភូ និង​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជា ដែល​មិន​ត្រឹម​ចូលរួម​ប្រកួតប្រជែង​ស្វែងរក​ឧត្តមភាព និង​មេដាយ​ជូន​ជាតិ​នោះទេ តែ​ក៏​ជាការ​ចូលរួមដើម្បី​សិក្សា​រៀនសូត្រ និង​ដកស្រង់​បទពិសោធន៍ក្នុង​លក្ខខណ្ឌ​បច្ចេកទេស ដើម្បី​ត្រៀមលក្ខណៈ​ធ្វើ​ម្ចាស់ផ្ទះ​បន្ដវេនសម្រាប់​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ចាប់ពី​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២៣ ខាងមុខ​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        147
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        158
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm