Lisandro Martinez មកដល់ Manchester United ផ្លូវការ​ក្នុងតម្លៃ​ផ្ទេរ ៥៧​លាន​ផោន​ផ្ទេរ​ពី Ajax

2022/07/28 06:41:02 pm        106

​បាល់ទាត់៖ ​ខ្សែការពារ​កណ្តាល​អា​ហ្ស​ង់​ទីន Lisandro Martinez បាន​ផ្លាស់​មកកាន់​ក្រុម​បិសាច​ក្រហម Manchester United ជា​ផ្លូវការ​ហើយ​ផ្ទេរ​ពី​ក្លិប​ហូ​ឡង់ Ajax Amsterdam ក្នុងតម្លៃ ៥៧លាន​ផោន​។ ​​កីឡាករ​វ័យ ២៤ឆ្នាំ​រូបនេះ​បាន​ចុះហត្ថលេខា​រយៈពេល ៥ឆ្នាំ​នៅ Old Trafford អម​ជាមួយ​លក្ខខណ្ឌ​បន្ត​បន្ថែម​។

​នេះ​ជាការ​រួបរួមគ្នា​ម្តងទៀត​របស់ Lisandro Martinez ជាមួយ​អ្នកចាត់ការ Erik ten Hag ដែល​ធ្លាប់​នាំយក​កីឡាករ​អា​ហ្ស​ង់​ទីន​រូបនេះ​ទៅកាន់ Ajax កាលពី​ឆ្នាំ២០១៩​។ ​Martinez បង្ហាញខ្លួន​បាន ១២០ប្រកួត​ឱ្យ Ajax បន្ទាប់ពី​ផ្ទេរ​ពី​ក្លិប​អា​ហ្ស​ង់​ទីន Defensa y Justicia ក្នុងតម្លៃ ៦.៣លាន​ផោន​កាលពី​ឆ្នាំ២០១៩ និង​ធ្លាប់​លេង​ឱ្យ​ក្លិប Newell’s Old Boys នៅ​អា​ហ្ស​ង់​ទីន​ផងដែរ​។ ​​Lisandro Martinez បាន​ក្លាយជា​កីឡា​ករទី២ ដែល​ផ្លាស់​មកកាន់ Manchester United ពី Ajax ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ថ្មី Erik ten Hag បន្ទាប់ពី​ខ្សែការពារ​ហូ​ឡង់ Tyrell Malacia ផ្ទេរ​ពី Ajax ផងដែរ​ក្នុងតម្លៃ ១៣លាន​ផោន​។ ​សូមបញ្ជាក់ថា Lisandro Martinez ធ្លាប់​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជំរើសជាតិ​អា​ហ្ស​ង់​ទីន ៧លើក និង​បាន​ផ្លាស់​មកកាន់ Ajax កាលពី​ឆ្នាំ២០១៩ បង្ហាញខ្លួន​បាន ១២០ប្រកួត​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        135
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        146
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm