រដ្ឋមន្រ្តីយុត្តិធម៌បំភ្លឺជាថ្មីថា វិសោធនកម្មនៃរដ្ឋធម្មនុញ្ញ មិនប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស

2022/07/28 07:09:12 pm        917

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ បានថ្លែងអះអាងថា ការធ្វើវិសោធនកម្មច្បាប់​លើកទី១០ គឺមិនបានធ្វើឲ្យប៉ះពាល់​សិទ្ធអំណាច​របស់តំណាងរាស្រ្តក្នុង​របប​សម្ព័ន្ធ​និយម​របស់​រដ្ឋសភា​ប៉ះពាល់​ដល់​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ​និងរបប​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្សនោះឡើយ ​ខណៈការធ្វើនេះ គឺដើម្បីផលប្រយោជន៍រួមរបស់ប្រជាជន និងប្រទេសជាតិទាំងមូល។

ការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌រូបនេះ គឺបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរបស់រដ្ឋសភា ​លើកទី៧ នីតិកាលទី៦ដើម្បីពិភាក្សា និងអនុម័ត​សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម​នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ នោវិមានរដ្ឋភា។

ឯកឧត្តម កើត រិទ្ធ បានលើកឡើងថា ​ការធ្វើវិសោធនកម្មច្បាប់ គឺបានអនុវត្តយ៉ាងត្រឹមត្រូវ គោរព​បាន​នូវ​គោលការណ៍គ្រឹះនៃរបបរដ្ឋធម្មនុញ្ញ ​ហើយការធ្វើវិសោធនកម្មមួយចំនួនលើកទី១០នេះ គឺដើម្បីផល​ប្រយោជន៍​ប្រទេស ​និងប្រជាជនទាំងមួល ​ខណៈការមិនយល់ព្រម និងមានការរិះគន់​របស់​គណបក្សនយោបាយមួយក្តាប់តូចគឺដើម្បីតែផលប្រយោជន៍របស់គណបក្សខ្លួន និងមិនមែន​ជាមនុស្សសភានិយម។

ឯកឧត្តម បានរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានបញ្ជាក់បន្ថែមទៀតថា ការលើកឡើងរបស់​គណបក្ស​មួយចំនួន​ដែលគ្មាន​សំឡេងក្នុងរដ្ឋភាទាក់ទងនឹងការធ្វើវិសោធនកម្មច្បាប់លើកទី១០នេះ ជា​ការ​លើកឡើងដោយមិនត្រឹមត្រូវ ​ជាការលើកឡើងដោយមិនយល់ដឹងច្បាស់លាស់ ទាំងមិនយល់​លើ​ខ្លឹមសារពិតប្រាកដ​ នៃដំណើរវិសោធនកម្មរដ្ឋធម្មនុញ្ញលើកនេះ និងទាំងលើប្រព័ន្ធដឹកនាំប្រទេស​តាម​របបសភានិយមជាដើមនោះ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        193
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm