បញ្ហាមេរោគអេដស៍ និងជំងឺអេដស៍ ជំរុញឱ្យភាគីពាក់ព័ន្ធប្រឹងប្រែងប្រយុទ្ធប្រឆាំងតាមសមត្ថកិច្ច

2022/07/28 07:23:38 pm        1.2 K

ភ្នំពេញ៖ លោកជំទាវ នេត្រ ភូម៉ារី បានបញ្ជាក់ថា បញ្ហាមេរោគអេដស៍ និងជំងឺអេដស៍ នៅក្នុង​ប្រទេស​កម្ពុជា​យើងនេះ បានជម្រុញឲ្យភាគីពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ប្រឹងប្រែងចូលរួម​ប្រយុទ្ធ​ប្រឆាំងតាមសមត្ថកិច្ច និងលទ្ធភាពរៀងៗខ្លួន។

ការថ្លែងរបស់លោកជំទាវ នេត្រ ភូម៉ារី រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ យ៉ាងដូច្នេះ ក្នុងពិធីបើកសិក្ខាសាលាស្តីពី «ចូលរួមទាំងអស់គ្នាលុបបំបាត់មេរោគអេដស៍ និងជំងឺអេដស៍» រៀបចំដោយគណៈកម្មការប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ។

លោកជំទាវ បានលើកឡើងទៀតថា រាជរដ្ឋាភិបាល ដែលមានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជា​អ្នក​ទទួលបន្ទុកផ្ទាល់លើសកម្មភាព​ប្រយុទ្ធ​នឹងជំងឺអេដស៍ ប៉ុន្តែតើយើងត្រូវរងចាំមើលបំណាំ​ឲ្យស្ថាប័ន​មួយនេះធ្វើតែឯកឯង​ ឬយ៉ាងណា? អត់ទេ ​យើងត្រូវរួមគ្នា ធ្វើឲ្យស្រុះគ្នាក្នុងសកម្មភាព​ប្រយុទ្ធ​នឹងជំងឺអេដស៍នេះ។

ជាមួយគ្នានោះដែរឯកឧត្តម ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការ និងជាប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​នឹងជំងឺអេដស៍​ ក្រសួងវប្បធម៌ ​និងវិចិត្រសិល្បៈ ​បានមាន​ប្រសាសន៍ថា ឆ្នាំនេះជាលើកទី​៤ហើយ ​ដែលគណៈកម្មាធិការបានរៀបចំសិក្ខាសាលានេះឡើង ដើម្បីធ្វើការផ្សព្វផ្សាយ​សកម្មភាព​ទូលំទូលាយ​ និងពហុវិស័យឆ្លើយតប​ចំពោះការឆ្លង​មេរោគអេដស៍ ​និងជំងឺអេដស៍ ដែលយើងលើក​យកប្រធានបទមួយមានខ្លឹមសារ​ «ចូលរួមទាំងអស់គ្នាលុបបំបាត់មេរោគអេដស៍ នឹងជំងឺអេដស៍»។ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមការដឹកនាំ​ណែនាំ​ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី ​នៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាចិត្តក្នុងការបញ្ចប់ជំងឺអេដស៍​ត្រឹមឆ្នាំ២០២៥ ដែលមានអត្ថន័យថា ជំងឺអេដស៍​លែងក្លាយ​ជាគ្រោះគំរាមកំហែងសម្រាប់​ប្រជាជនកម្ពុជា​តទៅទៀតហើយ។

អាស្រ័យហេតុនេះអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រួមជាមួយនិងក្រសួង ស្ថាប័ន រាជធានី-ខេត្តទាំងអស់ រួមទាំងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ​ត្រូវរួមគ្នាជាធ្លុងមួយក្រោម​គោលការណ៍​បី«១» និងយុទ្ធសាស្រ្តទ្វេគុណ ​ដើម្បីពន្លឿននូវការបង្ការ ​ព្យាបាល ​និងគាំទ្រ​ទៅដល់ភូមិសាស្រ្ត និង​ក្រុមគោលដៅបានទាំងស្រុង ​និងគ្រប់ជ្រុងជ្រោយ​ដោយមិនទុកនរណាម្នាក់ឲ្យនៅឯការឡើយ៕

អត្ថបទ រដ្ឋា



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        194
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm