យុវនារីម្នាក់សង្ស័យដេកលើទូរស័ព្ទកំពុងបញ្ជូលភ្លើង ត្រូវខ្សែភ្លើងឆក់ស្លាប់

2022/07/28 12:45:11 pm        2.3 K

ក្រចេះ៖ យុវនារីម្នាក់ មានមុខរបរជាអ្នកបកប្រែឱ្យក្រុមហ៊ុនចិនមួយកន្លែង សង្ស័យដេកលើទូរស័ព្ទ ពេលកំពុងបញ្ជូលភ្លើង ត្រូវខ្សែភ្លើងឆក់ស្លាប់ កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ នៅចំណុច ភូមិឧបសម្ព័នអូរត្រូន ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

នារីរងគ្រោះឈ្មោះ ឃន ស្រីពៅ ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិសង្គម ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ។ នារីរងគ្រោះ ត្រូវបានគេស្គាល់ថា គឺជាអ្នកបកប្រែភាសារចិន ស្នាក់នៅក្នុងក្រុមហ៊ុនរ៉ែមាស ស៊ឹងយន្តគ័ងយិកខូលអិលធីឌី នៅចំណុចទីតាំងខាងលើ ។

តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ករណីឆក់ខ្សែភ្លើងបណ្តាលឲ្យស្លាប់ជនរងគ្រោះ ខណៈពេលកំពុងបញ្ចូលភ្លើងទូរស័ព្ទចោល ​ហើយបានទៅងូតទឹកដោយត្រឡប់មកវិញ ទាំងខ្លួន​នៅសំណើម បានដេកទៅលើទូរស័ព្ទដែលកំពុងតែបញ្ចូលភ្លើងបណ្ដាលឲ្យឆក់ស្លាប់នៅក្នុងបន្ទប់ ។

ក្រោយពេលកើតហេតុ នគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំបូរ សហការជាមួយកំលាំង​ជំនាញ​បច្ចេកទេស​ខេត្ត ​រួមជាមួយក្រុមគ្រូពេទ្យ និង អាជ្ញារធរ​មូលដ្ឋាន ​បាន​ចុះទៅ​ពិនិត្យ​សាកសព​និង​ពិនិត្យជុំវិញកន្លែងកើតហេតុ។

សមត្ថកិច្ច​សន្និដ្ឋាន​បានថា ករណីនេះពិតជាបានស្លាប់ ​ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន ដោយ​ជនរងគ្រោះ​ស្លៀកខោសើម ​ហើយដេកលើហ្វ្រីភ្លើងបញ្ចូលទូរស័ព្ទ ​ក៏បណ្ដាលអោយឆក់ ស្លាប់តែម្ដង៕ អត្ថបទ៖ សេង ម័រ

អត្ថបទដែលទាក់ទង

កម្ពុជាប្រារព្ធពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សំណល់សូន្យ”
2026/06/05 09:58:33 pm        1
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ ចាត់ទុកការថែទាំផ្លូវជារឿងចាំបាច់ សម្រួលការធ្វើដំណើរ និងការប្រកបមុខរបរផ្សេងៗ
2026/06/05 09:32:44 pm        1
សាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខណ្ឌព្រែកព្នៅ បានចូលរួមផ្សព្វផ្សាយផែនការអាជីព និងការជ្រើសរើសជំនាញសិក្សា
2026/06/05 06:50:00 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ លោក Kim Jong Un អាចនឹងប្រើប្រាស់ដំណើរទស្សនកិច្ចរបស់លោក Xi ដើម្បីបង្ហាញកម្លាំងកូរ៉េខាងជើង

2026/06/05 10:36:36 pm
​កម្ពុជាប្រារព្ធពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សំណល់សូន្យ”
2026/06/05 09:58:33 pm
​មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ ចាត់ទុកការថែទាំផ្លូវជារឿងចាំបាច់ សម្រួលការធ្វើដំណើរ និងការប្រកបមុខរបរផ្សេងៗ
2026/06/05 09:32:44 pm
​ស្នងការដឹកជញ្ជូនសហភាពអឺរ៉ុប៖ EU ពុំមើលឃើញកង្វះខាតប្រេងយន្តហោះនោះទេខណៈតម្លៃប្រេងហក់ឡើងខ្ពស់
2026/06/05 08:43:33 pm
​លោក Putinនិយាយថា រុស្ស៊ីបានទាក់ទងអាមេរិកពាក់ព័ន្ធនឹងបញ្ហាវិបត្តិនៅប្រទេសគុយបា
2026/06/05 08:40:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/05 07:27:16 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/31 01:24:06 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/05 10:08:41 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/03 04:56:36 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am