ករណីប្រេងឆៅរបស់កម្ពុជាចំនួនជិត ៣០ ម៉ឺនប៉ារ៉ែល នឹងដោះស្រាយបញ្ចប់ក្នុងពេលឆាប់ៗ

2022/07/28 07:54:39 pm        946

ភ្នំពេញ៖ ករណីប្រេងឆៅរបស់កម្ពុជា ចំនួនជិត ៣០ ម៉ឺនប៉ារ៉ែល ដែលនាវាឈ្មោះ MT Strovolos បានដឹកចេញពីកម្ពុជា នាពេលកន្លងមក ភាគីពាក់ព័ន្ធ បានចូលតុពិភាក្សាចរចារគ្នា​ដើម្បី​សម្របសម្រួលលើផលប្រយោជន៍ដែលភាគីនីមួយៗទទួលបាន ដោយសង្ឃឹមថា គ្រោងបញ្ចប់ក្នុងពេលឆាប់ៗ។

ឯកឧត្តម ជៀប សួរ អ្នកនាំពាក្យ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត បានលើក​ឡើងក្នុង​កិច្ចសម្ភាសន៍​ជាមួយអ្នកយកព័ត៌មាន ​លើករណីការលួចប្រេងឆៅរបស់កម្ពុជា ​នៅថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ២០២២ នេះថា​ ជុំវិញបញ្ហាប្រេងឆៅចំនួនជិត ៣០ម៉ឺនបារ៉ែល ​ដែលនាវាឈ្មោះ MT Strovolos ​បានលួចដឹកចេញេពីកម្ពុជា ​កាលពីខែមិថុនា ឆ្នាំ២០២១​ កន្លងមកនេះ បច្ចុប្បន្ន​មាន​សញ្ញា​ល្អជាបណ្តើរៗហើយ ​ដែលកម្ពុជារំពឹងថា​ ករណីប្រេងឆៅនេះនឹងដោះស្រាយចេញក្នុងពេលឆាប់ៗ។

ទាក់ទងបញ្ហាប្រេងកាតប្លុក A នេះ , ឯកឧត្តម ជៀប សួរ បានបញ្ជាក់ឲ្យដឹងថា ចំពោះការអភិវឌ្ឍន៍​របស់​ក្រុមហ៊ុន KrisEnergy ​នៅប្លុកអេ ​នាពេលកន្លងមកនេះ ក្រសួងបានបញ្ចប់កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុននេះរួចហើយ, បច្ចុប្បន្នចំពោះការវិនិយោគនៅប្លុកអេនេះ ក្រសួងបានកំពុងពិភាក្សាការងារ​ជាមួយក្រុមហ៊ុនថ្មីមួយទៀត មកពីប្រទេសកាណាដា , ដោយក្រុមហ៊ុនថ្មីនេះបានកំពុងធ្វើការ​សិក្សានូវ​ទិន្នន័យថ្មីៗឡើងវិញ​ មុននឹងសម្រេចចិត្តវិនិយោគនៅប្លុកAនេះជាបន្ត ដើម្បីចៀសវាងនូវ​កំហុស​ខុសឆ្លងដែលកើតមានឡើង។ ​មកដល់ពេលនេះ ​ការសិក្សារបស់ក្រុមហ៊ុនថ្មីមួយនេះ ជិតដល់​ពេលវេលាមកពិភាក្សាគ្នាជាមួយក្រសួងហើយ ដោយការងារនេះក្រសួង​នឹង​បង្ហាញ​លទ្ធផលនៅពេលខាងមុខ៕អត្ថបទ៖ សុន រ៉ាឌី



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        50
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        89
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm