ធនាគារ SME ផ្តលឥណទានសរុបជាង ៧លានដុល្លារ ដល់អាជីវកម្មទេសចរណ៍

2022/07/28 08:34:52 pm        878

ភ្នំពេញ៖ រយៈពេល ២៧ថ្ងៃកន្លងមកនេះ មានអាជីវកម្មទេសចរណ៍ចំនួន ៥៦អាជីវកម្ម​ ត្រូវបាន​ធនាគារSME អនុម័តផ្តល់ឥណទាន មានទំហំថវិកាជាង ៧លាន៦សែនដុល្លាអាមេរិក ខណៈមានអាជីវកម្មទេសចរណ៍ជាច្រើនទៀត មិនអាចស្នើសុំកម្ចីនេះបាន ​ដោយសារ​លក្ខណះ​របាយការណ៍​ហិរញ្ញវត្ថុ​របស់អាជីវកម្ម ។

លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ទេសចរណ៍កម្ពុជា CATA បានថ្លែងប្រាប់BTV នៅថ្ងៃទី២៨ ខែកក្កដានេះថា នៅពេលនេះ​មានអាជីវកម្មទេសចរណ៍​តិចតួចណាស់​បានទៅ​ទទួល​បា្រក់កម្ចីនេះ ដោយយសារឥណទាន​សហ​ហិរញ្ញប្បទាន​ស្តារអាជីវកម្មក្នុងវិស័យទេសចរណ៍ គឺហាក់មាន​លក្ខខ័ណ្ឌ​តឹងរ៉ឹង ​ជាពិសេសការទាមទាររបាយការណ៍ហិរញ្ញវត្ថុពីអាជីវកម្មទេសចរណ៍ ដែលជាកត្តាបង្កការរាំងស្ទះ​ ដល់អាជីវកម្មទេសចរណ៍ ។

លោកបណ្ឌិត លឹម អូន ប្រធានធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានថ្លែងថា នៅ​ពេល​នេះ ​រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ បាននិងកំពុងពិចារណា លើការ​បន្ធូបន្ថយ​លក្ខខណ្ឌ​ ផ្តល់ប្រាក់​កម្ចីពីគម្រោង​សហហិរញ្ញប្បទាន​រាជរដ្ឋាភិបាល​ដើម្បី​អាជីវកម្ម​ក្នុង​វិស័យទេសចរណ៍ ដូចជាបង្កើនទុនឲ្យខ្ចីលើសពី៤០លានដុល្លាអាមេរិច ពង្រីក​ការ​ពន្យាពេលបង់ការ​ប្រាក់រហូតដល់២ឆ្នាំ និងពង្រីករយៈពេលបង់ប្រាក់សងត្រឡប់វិញពីចំនួន៧ឆ្នាំ​រហូតដល់​១០ឆ្នាំ​ដើម្បីជួយសម្រាលឲ្យការបង់ប្រាក់សងត្រឡប់មានចំនួនតិចតួចជាដើម។

លោក បណ្ឌិត លឹម អូន បន្តថា ​យ៉ាងណាក៏ដោយនៅក្នុងអំឡុងពេលនេះ រាជរដ្ឋាភិបាលក៏បាន​បន្ធូរបន្ថយ​លក្ខខណ្ឌ​និងលើកទឹកចិត្ត ​និងបន្ថយពិន្ទុសម្រាប់​អាជីវកម្ម​ទេសចរណ៍​ដែល​ដុនដាប​ខ្លាំង ហើយតាមរយៈ​បន្ធូរបន្ថយ​លក្ខខណ្ឌ​នេះ​បានធ្វើឲ្យអាជីវកម្មទេសចរណ៍​ចំនួន​៥៦អាជីវកម្មគឺបាន​ទទួល​កម្ចី​ឥណទាន​នៅតាមបណ្តាធនាគារដៃគូចំនួន​៧ធនាគារ ​ក្នុងចំណោម​ធនាគារ​ជាដៃគូចំនួន​១៩ធនាគារ ​និងមានអាជីវកម្មនានា​បាន​និងកំពុងរៀបចំ​សំណើរសុំទទួលកម្ចី​នេះ។

ឯកឧត្តម សុង តុងហាប់​ រដ្ឋលេខាធិការក្រសួងទេសចរណ៍ ​ថ្លែងថា នៅពេលបច្ចុប្បន្នក្រសួង​បាន​បង្កើត​ក្រុមការងារ​ផ្សព្វផ្សាយ​និង​ជួយស្តារអាជីវកម្មទេស​ចរណ៍​ឲ្យងើបឡើងវិញ​តាមរយៈជួយ​សម្របសម្រួល ​និងធ្វើយ៉ាងណាឲ្យអាជីវកម្មអាច​​ទទួល​បានប្រាក់កម្ចី​ស្តារអាជីវកម្មទាំងអស់គ្នា និង​មាន​លទ្ធភាពសងត្រឡប់ផងដែរ៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        232
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        121
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm