បាល់ទាត់៖ ក្រុមឡើងថ្មី Fulham បានសំរេចក្នុងការនាំយកខ្សែការពារស្វ៊ីស Kevin Mbabu ពីក្លិបអាល្លឺម៉ង់ Wolfsburg ក្នុងតម្លៃ ៦លានផោន។

កីឡាករវ័យ ២៧ឆ្នាំសមាជិកក្រុមជំរើសជាតិស្វ៊ីសរូបនេះបានចុះហត្ថលេខារយៈពេល ៣ឆ្នាំនៅកីឡដ្ឋាន Craven Cottage របស់ក្លិបបាល់ទាត់ Fulham ដែលជាជើងឯក League Championship ត្រលប់ឡើងមកកាន់ក្របខណ្ឌកំពូល English Premier League នេះ។ Kevin Mbabu បានចំណាយពេល ៣រដូវកាលចុងក្រោយនៅ Wolfsburg ហើយក៏ធ្លាប់មានបទពិសោធនៅ Premier League ដែរកាលពីឆ្នាំ២០១៣-២០១៧។ ជាមួយក្រុមជម្រើសជាតិស្វ៊ីស Kevin Mbabu បង្ហាញខ្លួនបាន ២២លើកផងដែរ។ Kevin Mbabu បានក្លាយជាកីឡាករទី៤ ដែលផ្លាស់មកកាន់ Fulham ត្រៀមរដូវកាលថ្មីខាងមុខនេះបន្ទាប់ពី Joao Palhinha, Andreas Pereira និង Manor Solomon៕
អត្ថបទ៖នាង សុភាវុធ