រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​បដិសេធ​ការឡើង​ថ្លៃទំនិញ​បង្កឡើង​ដោយ​សង្គ្រាម​អ៊ុយក្រែន

2022/07/28 09:27:29 pm        911

​រុស្ស៊ី៖ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​កាលពី​ថ្ងៃ​ពុធ​បាន​បដិសេធថា​ ប្រទេស​របស់លោក​មិនមាន​ទំនួល​ខុសត្រូវ​ចំពោះ​ការ​កើនឡើង​តម្លៃ​ស្បៀងអាហារ​សកល​ បន្ទាប់ពី​ការវាយលុក​របស់ខ្លួន​លើ​អ៊ុយ​ក្រែ​ន​ដោយបាន​ច្រានចោល អ្វីដែល​គេ​ចាត់ទុកថា​វិបត្តិ​ស្បៀងអាហារ ខណៈ​លោក​បានបញ្ចប់​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​អាហ្វ្រិក​ជាច្រើន នៅ​ទ្វីប​ដែល​រង​ផលប៉ះពាល់​ខ្លាំង​។​

​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន និង​អ្នកការទូត​អាហ្វ្រិក​នៅ​រដ្ឋធានី Addis Ababa របស់​ប្រទេស​អេ​ត្យូ​ពី លោក Sergey Lavrov បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​អឺរ៉ុប​ថា ​បាន​ជំរុញ​ឱ្យ​តម្លៃ​ទំនិញ​ឡើងថ្លៃ​ដោយ​បន្ត​អនុវត្ត​គោលនយោបាយ​បៃតង​មិន​ប្រុងប្រយ័ត្ន និង​ស្តុក​ទុក​ស្បៀងអាហារ​ក្នុងអំឡុងពេល​ជំងឺ​រាតត្បាត COVID-19។​ ​លោក Lavrov បាន​និយាយថា ស្ថានភាព​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​បាន​ជះឥទ្ធិពល​អវិជ្ជមាន ​ប​ន្ថែ​ម​ទៅលើ​ទីផ្សារ​ស្បៀងអាហារ ប៉ុន្តែ​មិនមែន​ដោយសារតែ​ប្រតិបត្តិការ​ពិសេស​របស់​រុស្ស៊ី​នោះទេ ផ្ទុយទៅវិញ​ដោយសារតែ​ប្រតិកម្ម​ខ្វះចន្លោះ​របស់លោក​ខាងលិចដែល​បានប្រកាស​ដាក់ទណ្ឌកម្ម​។

​ប្រទេស​អាហ្វ្រិក​ជាច្រើន​បាន​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ការ​នាំចូល​ស្រូវ​សាលី​ពី​ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ហើយ​មេដឹកនាំ​អាហ្វ្រិក​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​បានធ្វើ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​មូ​ស្គូ ដើម្បី​បង្ហាញ​ពី​កង្វល់​សន្តិសុខ​ស្បៀង​របស់​ពួកគេ​។ ប៉ុន្តែប្រទេស​អាហ្វ្រិក​ជាច្រើន​មិនបាន​រិះគន់​រុស្ស៊ី​ដោយ​បើកចំហ​ ជុំវិញ​ការវាយលុក​លើ​អ៊ុយ​ក្រែ​ន​នោះទេ​។ ​លោក Lavrov ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ទ្វីបអាហ្វ្រិក លោក​បាន​ស្វែងរក​ការធានា​ឡើងវិញ​ចំពោះ​មេដឹកនាំ​ដែល​ព្រួយបារម្ភ ​អំពី​ការកើនឡើង​តម្លៃ​គ្រាប់​ធញ្ញជាតិ និង​បង្ហាញ​ពី​ភាពត្រឹមត្រូវ​នៃ​ការវាយលុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ដែល​លោក​ចាត់ទុកថាការគំរាមកំហែង​នៅ​ព្រំដែន​រុស្ស៊ី៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        69
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        66
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        64

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm