អាជ្ញាធរខេត្តកំពង់ឆ្នាំង​លែងមេពូជត្រី និងកូនត្រីពូជចំនួន ៦ម៉ឺនក្បាល ចូលបឹងឈ្វាំងសែនជ័យ ស្រុករលាប្អៀរ

2022/07/28 09:32:49 pm        1.3 K

កំពង់ឆ្នាំង ៖ ត្រីមេពូជ និងកូនត្រីពូជ៧ប្រភេទចំនួន៦ម៉ឺនក្បាល ត្រូវបានអាជ្ញាធរខេត្តកំពង់ឆ្នាំង លែងក្នុង​បឹងឈ្វាំងសែនជ័យ ស្ថិតក្នុងឃុំរលាប្អៀរ ស្រុករលាប្អៀរ ដើម្បីចូល​រួម​អបអរ​សាទរ​ទិវា​មច្ឆជាតិ ១កក្កដា និងទុកជាប្រយោជន៍សម្រាប់បងប្អូនប្រជាពលរដ្ឋផងដែរ។

ពិធី​លែងកូនត្រី និងមេត្រីពូជនេះបានធ្វើនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ក្រោម​អធិបតី​ភាព​ឯក​ឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តម ឡុង ឈុនឡៃ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និង​លោក លោកស្រី ជា​ថ្នាក់ដឹក​នាំម​ន្ទី​រ​អង្គភាព​ជុំវិញ​ខេត្ត ប្រជាពលរដ្ឋ សិស្សានុសិស្ស យ៉ាង​ច្រើន​កុះករ​ផង​ដែរ ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា នៅក្នុង​ទិវា​មច្ឆជាតិ​នា​ឆ្នាំ​នេះ ខេត្តកំពង់ឆ្នាំងបានលែងកូនត្រីពូជ និង​មេពូជ​ត្រីចំនួន​ ៦​ម៉ឺន​ក្បាលចូល​ទៅ​ក្នុង​អាង​ទឹកឈ្វាំងសែនជ័យ ស្ថិតក្នុងឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានត្រីរ៉ស់ ត្រីអណ្តែង ត្រីក្រាញ់ ត្រីខ្យា ត្រីព្រលូង និងត្រីកាហែរ ដើម្បីការពារ និងអភិរក្សធនធានជលផល ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង រួមជាមួយអាជ្ញាធរមាន​សមត្ថកិច្ច​បាន​បង្រ្កាប​ និងទប់​ស្កាត់​បទ​ល្មើស​នេសាទ​គ្រប់​ប្រភេទ ដែលបានកើតឡើងនៅក្នុងមូលដ្ឋានក្នុងខេត្តកំពង់ឆ្នាំង ជាក់ស្តែង​បាន​បង្រ្កាប​បទ​ល្មើសជលផល១៣២ករណី មានរបាំងស្បៃមុង២៨៤កន្លែង លូស្បៃមុង២៩៤លូ របាំងសាច់អួនចំនួន២២៥កន្លែង លួសាច់អួន៣១៤លូ សម្រាស់១៧៧កន្លែង និងចាក់លែង​កូនត្រី​ក្នុង​ដែន​នេសាទបាន ១៥៧០គីឡូក្រាម ។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងថា៖ ការប្រារព្ធ​ពិធី​លែង​កូនត្រី​ពូជ​នេះ ដើម្បី​បំផុសមហាជនឱ្យមានស្មារតីចូលរួមការពារ អភិរក្ស និងអភិវឌ្ឍន៍​ធនធាន​ជលផល​ក្នុង​ប្រទេស​យើង​ឱ្យមានភាពប្រសើរឡើង ស្រប​ទៅតាម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល និងកម្មវិធីកំណែទម្រង់វិស័យជលផល ដោយបានលុបឡូត៍នេសាទទាំងអស់ ហើយ​បាន​ប្រគល់​សិទ្ធិ​អំណាច​ទៅ​ឱ្យ​សហគមន៍​គ្រប់គ្រង និងរៀ​ប​ចំ​ផែន​ការ​សម្រាប់​អភិវឌ្ឍន៍​មូល​ដ្ឋាន​របស់​ខ្លួន ។ ដើម្បីធានា​បាន​នូវ​និរន្តរភាពធនធានជលផល អាជ្ញាធរ និងមន្រ្តីជំនាញ​ត្រូវ​មាន​ភារកិច្ច​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ច្បាប់​ស្តីពី​ជលផល លិខិតបទដ្ឋានគតិយុត្តិនានា ជូន​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បានទូលំទូលាយ ត្រូវធ្វើការបង្កា្របបទល្មើសនេសាទឲ្យមានប្រសិទ្ធិភាព ដោយ​ធ្វើ​ការ​សហការណ៍​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន កងកម្លាំង និងមន្ទីរពាក់ព័ន្ធ បំផុស​ការ​អភិវឌ្ឍ​វារី​វប្បកម្ម ពង្រឹងសមត្ថភាពដល់មន្រ្តីជំនាញ សហគមន៍នេសាទដែលបានបង្កើតរួចឲ្យបានរឹងមាំ។ ត្រូវចាត់វិធានការ លើជនល្មើសបំផ្លាញព្រៃលិចទឹក និងរក្សាព្រៃលិចទឹកឲ្យបានគង់វង្ស ជាពិសេស​គឺធ្វើការទប់ស្កាត់ និងអំពាវនាវដល់បងប្អូនកុំឲ្យធ្វើការនេសាទខុសច្បាប់ ដែលនាំ​ឲ្យ​វិនាស​ពូជ​ត្រីទាំង​ស្រុង​នាពេលអនាគត។ ការអភិវឌ្ឍប្រកបដោយចីរភាពគឺជាការធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានក្នុងពេលបច្ចុប្បន្ន ដោយមិនបង្កអោយមានវិនាសកម្មដល់ថ្ងៃអនាគត ។ ថ្ងៃនេះយើងបានបំពេញ​បន្ថែម​ឱ្យ​ទៅ​ធម្មជាតិ​វិញ ក្នុងគោលបំណងស្តារតុល្យភាពរវាងការអភិវឌ្ឍនិងការអភិរក្ស តាមរយៈការ​ធានា​និរន្តរភាព​ នៃ​ជីវៈចម្រុះ ដើម្បីចីរភាពនៃប្រព័ន្ធអេកូឡូហ្សីផងដែរ៕ អត្ថបទ៖ ហុង វាស្នា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        51
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        89
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm