កម្ពុជា ទទួលបានគម្រោងវិនិយោគពីសិង្ហបុរី មានទុនសរុប ១.៥ប៊ីលានដុល្លារ

2022/07/28 09:54:32 pm        824

ភ្នំពេញ៖ កម្ពុជាទទួលបានគម្រោងវិនិយោគពីប្រទេសសិង្ហបុរី ​មានទុនវិនិយោគសរុប ១.៥ ប៊ីលានដុល្លារ គិតត្រឹមខែមិថុនាឆ្នាំ២០២២នេះ ដែលគម្រោងទាំងនោះ ​ផ្តោតលើវិស័យ វិស័យ​ទេសចរណ៍ កម្មន្តសាល ហេដ្ឋារចនាសម្ព័ន្ធនិងវិស័យផ្សេងៗមួយចំនួនទៀត។

គិតត្រឹមខែមិថុនា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័ត គម្រោងវិនិយោគ​របស់​សិង្ហបុរី ​ចំនួន ១២៧គម្រោង ​មានទុនវិនិយោគសរុប ១.៥ ប៊ីលានដុល្លារ ​នៅក្នុងវិស័យទេសចរណ៍ កម្មន្តសាលហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗមួយចំនួនទៀត។ទិន្ន័យនេះត្រូវបានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ CDC តាមរយៈជំនួបតាម​ប្រព័ន្ធវីឌីអូ រវាងក្រុមប្រឹក្សអភិវឌ្ឍន៍កម្ពុជា និងសហព័ន្ធធុរកិច្ចសិង្ហបុរី កាលពីថ្ងៃទី ២៦កក្កដា ជុំវិញ​ប្រធានបទ «ស្វែងយល់ពីកម្ពុជា ការយល់ដឹងពីកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា» ។

ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តី​ប្រតិភូ​អមនាយករដ្ឋមន្រ្តី ​និងជា​អគ្គលេខា​ធិការក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានបង្ហាញពីបរិយាកាសវិនិយោគនៅកម្ពុជា ​ច្បាប់វិនិយោគថ្មី ដែលផ្តល់ការលើក​ទឹក​ចិត្តដល់វិនិយោគិន​ និងមានភាពអំណោយផល ​សម្រាប់វិនិយោគិនសិង្ហបុរី ចាប់យកឱកាស​ក្នុង​វិស័យកសិ-ចំណីអាហារ សេវាកម្ម និងកម្មន្តសា។

ឯកឧត្តម បញ្ជាក់បន្ថែមថា “វិនិយោគិនសិង្ហបុរីមានតួនាទីសំខាន់​ចំពោះកម្ពុជា ជាពិសេសការរួម​ចំណែក​ស្តារឡើងវិញ ​និងអភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជាឱ្យបានឆាប់រហ័ស”។ សិង្ហបុរី​ ស្ថិតនៅក្នុង​ចំណោម​វិនិយោគិនបរទេសធំជាង​គេទាំង៥ ​របស់កម្ពុជា​ ដែល​ភាគច្រើនវិនិយោគទៅលើវិស័យ អចលទ្រព្យថាមពល ​ពាណិជ្ជកម្ម ម្ហូបអាហារ ​ការអប់រំ និងហិរញ្ញវត្ថុ។

ឮសូមជម្រាបថា ​ទំហំពាណិជ្ជកម្មរវាងកម្ពុជា ​និងសិង្ហបុរី ​មានទំហំទឹកប្រាក់ជាង ​២ពាន់លានដុល្លារ ក្នុង​ឆមាសទី១ ឆ្នាំ២០២២។ ​ទំហំនេះ ​មានការធ្លាក់ចុះខ្លាំងក្នុងអត្រា ៣៨,២ភាគរយ បើធៀប​និង​រយៈពេលដូចគ្នា​កាលឆ្នាំ២០២១​ ដែលមានចំនួនជាង ​៣,៣៦ពាន់លានដុល្លារ។ ​នេះបើយោងតាម​ស្ថិតិ​ជញ្ជីង​ពាណិជ្ជកម្មរបស់​អគ្គនាយកដ្ឋានគយ ​និងរដ្ឋាករកម្ពុជា៕ អត្ថបទ៖ វណ្ណៈ

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        424
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        455
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        584

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm