កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ រួមចំណែកសម្រួលជីវភាពប្រជាពលក្រីក្រ និងសង្គម-សេដ្ឋកិច្ច

2022/07/28 10:11:14 pm        833

ភ្នំពេញ៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធ​នឹង​ជំងឺកូវីដ-១៩​ បានផ្តល់ផលវិជ្ជមានជាច្រើន ​ជាពិសេសបានរួមចំណែកសម្រួល​ជីវភាពរបស់​គ្រួសារ​ក្រីក្រ និងការចូលរួមដល់កំណើនសេដ្ឋកិច្ច។

ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងក្នុង​ពិធី​សម្ពោធ និងផ្សព្វផ្សាយរបាយការណ៍វាយតម្លៃការអនុវត្ត “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង​ងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩” នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២២ នេះថា ​ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ជូនគ្រួសារក្រីក្រ ​និងងាយរងគ្រោះ ​ក្នុងអំឡុងពេលប្រយុទ្ធ​នឹង​ជំងឺកូវីដ-១៩ គឺជាផ្នែកមួយដ៏សំខាន់នៃអន្តរាគមន៍ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោម​ស្មារតីបុរេសកម្ម ​ដោយបានឆ្លើយតបខ្ពស់​ ក្នុងការផ្តល់កិច្ចគាំពារដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ។

ចំណែកលទ្ធផលនៃការវាយតម្លៃ, គឺមិនត្រឹមតែបានបង្ហាញពីប្រសិទ្ធភាព ​និងតម្លាភាព នៃការ​អនុវត្តកម្មវិធីប៉ុណ្ណោះទេ ​ថែមទាំងបានបង្ហាញឱ្យឃើញកាន់តែច្បាស់ ពីតួនាទីនៃអន្តរាគមន៍​ផ្នែក​ជំនួយសង្គម ដែលបានជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋ និងបានជំរុញកំណើន​សេដ្ឋកិច្ច​ផងដែរ។

ចំពោះបច្ច័យលើផ្នែកម៉ាក្រូសេដ្ឋកិច្ចវិញ, កម្មវិធីនេះ ​បានចូលរួមដល់កំណើនសេដ្ឋកិច្ចប្រមាណ ០.៥៥% ក្នុងឆ្នាំ២០២០ និង ០.៤៥ % ក្នុងឆ្នាំ២០២១ ។​ មិនតែប៉ុណ្ណោះកម្មវិធីនេះ ក៏បានរួមចំណែក​ក្នុង​ការកាត់បន្ថយអត្រានិកម្មភាព ចំនួន ០.៥៧% ក្នុងឆ្នាំ២០២០ និង ០.៦២% ក្នុងឆ្នាំ២០២១ និង​កាត់​បន្ថយអត្រាភាពក្រីក្របានប្រមាណ ២.៧ % ក្នុងឆ្នាំ២០២០ និង ៣.៤ % ក្នុងឆ្នាំ២០២១។

លោកស្រី Sonali Dayaratne នាយិការង ​នៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ​បានលើកឡើងថា របាយការណ៍​វាយតម្លៃនេះ ​បានបង្ហាញអំពីភស្តុតាង ​ដែលមានលក្ខណៈវិទ្យាសាស្រ្ត ដែលជា​មូលដ្ឋាន​រឹងមាំ ​ក្នុងការគិតគូរវិនិយោគបន្ថែមលើប្រព័ន្ធគាំពារសង្គម ដែលនឹងអាចផ្តល់ការ​គាំទ្រ​យ៉ាង​មាន​ប្រសិទ្ធភាពសម្រាប់គ្រួសារក្រីក្រ​ និងងាយរងគ្រោះ​ ដែលទទួលរងនូវផលប៉ះពាល់ និងធានាថា គ្មានអ្នកណាម្នាក់ត្រូវបានបោះបង់ចោលនោះឡើយ។ ការវាយតម្លៃនេះ អនុញ្ញាត​ឱ្យយើងយល់ និងមើលឃើញកាន់តែច្បាស់អំពីប្រសិទ្ធភាព សម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក៏ដូចជាម៉ាក្រូសេដ្ឋកិច្ច។

ដោយឡែក លោកស្រី Benita Chudleigh លេខាទីមួយនៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា មាន​ប្រសាសន៍ថា​ ក្នុងនាមជាមិត្តរបស់កម្ពុជា ប្រទេសអូស្ត្រាលីប្តេជ្ញាសហការជាមួយដៃគូនានា ដើម្បីរិះរកវិធីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពល រដ្ឋកម្ពុជា និងសូមអបអរសាទរដល់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែលបានប្រើប្រាស់ប្រព័ន្ធទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ (IDPoor) ដែលរដ្ឋាភិបាលអូស្ត្រាលី​បានផ្តល់ការគាំទ្រក្នុងទសវត្សរ៍កន្លងមកនេះ ដើម្បីកំណត់អត្តសញ្ញាណ​ប្រជាជនដែលជួបការខ្វះខាតបំផុត ​ធ្វើជាក្រុមគោលដៅនៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ។

សូមបញ្ជាក់ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ​និងងាយរងគ្រោះ បានដាក់ឱ្យដំណើរ​ការ​កាលពីថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ២០២០ ដោយកម្មវិធីនេះមានគោលបំណងផ្តល់ការគាំទ្រ និង​សម្រួល​ជីវភាពគ្រួសារក្រីក្រ​ និងងាយរងគ្រោះដែលមានបណ្ណសមធម៌ប្រមាណជាង ៦៨ ​ម៉ឺនគ្រួសារ ដោយបានអនុវត្តបានរយៈពេលចំនួន ២៥ ខែកន្លងមក និងចំណាយថវិកាសរុបប្រមាណ ៧៤៤ លានដុល្លារ ៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm