ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អញ្ជើញជាអធិបតីក្នុងកិច្ចពិគ្រោះយោបល់គោលនយោបាយអំពីរបាយការណ៍សេដ្ឋកិច្ច និងសង្គមនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកឆ្នាំ២០២២

2022/07/28 11:50:26 pm        56

ភ្នំពេញ ៖ ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើក កិច្ចពិគ្រោះយោបល់គោលនយោបាយអំពីរបាយការណ៍សេដ្ឋកិច្ច និងសង្គមនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកឆ្នាំ២០២២ ដែលសហការរៀបចំដោយគណៈកម្មាធិការជាតិអេស្កាប់ និងគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហិ្វករបស់អង្គការសហប្រជាជាតិ (UN ESCAP) នៅសណ្ឋាគារហ៊ីម៉ាវ៉ារី។

ក្នុងកិច្ចពិគ្រោះយោបល់នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងថា ក្នុងអំឡុងពេលពីរឆ្នាំចុងក្រោយនេះ ជំងឺរាតត្បាតកូវីដ-១៩ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ទាំងក្នុងតំបន់ និងពិភពលោកទាំងមូល ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ព្រមទាំងបានធ្វើឲ្យអត្រាភាពក្រីក្រមានការកើនឡើង ប៉ះពាល់ដល់វិស័យអប់រំ សុខាភិបាល និងកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានការធ្លាក់ចុះ។ ដើម្បីដោះស្រាយការរីករាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាក់ ឧបត្ថម្ភដល់គ្រួសារទទួលរងផលប៉ះពាល់ដោយជំងឺឆ្លងនេះជារៀងរាល់ខែ ជាពិសេសការស្តារឡើងវិញ និងធ្វើឲ្យប្រសើរឡើងនូវសេដ្ឋកិច្ច-សង្គមនៅកម្ពុជា។

ឯកឧត្ដមទេសរដ្ឋមន្រ្តី បន្តទៀតថា ជាមួយនឹងបញ្ហាកូវីដ-១៩ ពិភពលោកកំពុងប្រឈមនឹងបញ្ហាជាច្រើនផ្សេងទៀតដែលក្នុងនោះរួមមាន ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ យោធា សង្រ្គាមពាណិជ្ជកម្មនិងបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ និងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ និងបញ្ហាជាច្រើនផ្សេងទៀត ដែលបញ្ហាទាំងនេះបានធ្វើឱ្យមានការផ្លាស់ប្តូរទៅលើរចនាសម្ព័ន្ធសេដ្ឋកិច្ចពិភពលោក និងរំខានដល់និន្នាការពិភពលោកដែលធ្វើមានការថយចុះនៃខ្សែច្រវាក់តម្លៃ និងផលិតភាពពិភពលោក។ 

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ក៏បានបន្ថែមផងដែរថា ក្នុងស្ថានភាពនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន បានជំរុញឱ្យតំបន់ ក៏ដូចជាពិភពលោកទាំងមូល ត្រូវរក្សាស្មារតីបើកទូលាយ និងគាំទ្រដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីក៏ដូចជាពង្រឹងពហុភាគីនិយម ជាពិសេសជំរុញការបើកទូលាយសម្រាប់ពាណិជ្ជកម្មអន្តរជាតិ និងការកាត់បន្ថយរបាំងពាណិជ្ជកម្ម ជាពិសេលទៅលើទំនិញយុទ្ធសាស្ត្ររួមមាន អាហារ ថ្នាំពេទ្យ និងថាមពល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបង្កើនភាពធន់នៃខ្សែច្រវាក់តម្លៃក្នុងតំបន់និងពិភពលោក។ 

នាឱកាសនេះដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងអំពីស្ថានភាពជំងឺកូវីដ-១៩ និងស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា។ លោកបានថ្លែងថាក្រោមការដឹកនាំដ៏មុតមាំនិងឈ្លាសវៃរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី កម្ពុជា គិតត្រឹមថ្ងៃទី ២៥ ខែកក្កដានេះ បានសម្រេចបានអត្រាអ្នកចាក់វ៉ាក់សាំងការងារជំងឺកូវីដ-១៩ ដ៏ខ្ពស់ ពោលគឺលើស ៩៤% នៃប្រជាជនសរុប ១៦ លាននាក់។ ពាក់ព័ន្ធនឹងស្ថានភាពសង្គម-សេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការគោលនយោបាយដើម្បីទាក់ទាញការវិនិយោគបន្ថែមពីបរទេស ដោយបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូន ជំរុញការសម្របសម្រួលពាណិជ្ជកម្ម អភិវឌ្ឍធនធានមនុស្ស ជំរុញការប្រើប្រាស់ប្រព័ន្ធ ឌីជីថល និងបច្ចេកវិទ្យា ព្រមទាំងអភិវឌ្ឍវិស័យហិរញ្ញវត្ថុ។ 

បន្ថែមលើនេះ រាជរដ្ឋាភិបាលបានពង្រីកទីផ្សារនាំចេញតាមរយៈការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា រួមមាន (១)កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (២)កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ព្រមទាំង (៣)កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េ។ ជាលទ្ធផល កម្ពុជាបានក្លាយជាទីតាំងដ៏មានសក្តានុពលសម្រាប់ផលិតកម្ម អាជីវកម្ម និងវិនិយោគក្នុងតំបន់ ដែលមានទីផ្សារនាំចេញមានភាពប្រកួតប្រជែងខ្ពស់សម្រាប់អ្នកវិនិយោគទូទាំងពិភពលោក៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm