កម្ពុជា-នីហ្សេរីយ៉ា ប្តេជ្ញារួមគ្នាពង្រឹងវិស័យវប្បធម៌ ឲ្យកាន់តែរីកចម្រើន

2022/07/29 12:17:32 am        68

ភ្នំពេញ ៖ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Folakemi I. Akinleye ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាន នៅប្រទេសហ្វីលីពីន, នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ នៅទីស្តីការក្រសួង។ 

​លោកជំទាវ ឯកអគ្គរដ្ឋទូត បានជម្រាបជូនពីគោលបំណងនៃជំនួបនេះ គឺដើម្បីសុំតភ្ជាប់ទំនាក់ទំនងលើវិស័យវប្បធម៌ ដូចជារបាំ តន្រ្តី សៀវភៅ និងគ្រប់ទិដ្ឋភាពវប្បធម៌នានារបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។

ជាការឆ្លើយតបលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា ក៏បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមឲ្យមានទំនាក់ទំនងល្អ ដើម្បីពង្រឹងវិស័យវប្បធម៌រវាងប្រទេសទាំងពីរ។ លោកជំទាវ រដ្ឋមន្រី្ត បានជម្រាបជូនថា សកម្មភាពមួយចំនួនដែលប្រទេសកម្ពុជា ជាពិសេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំនាពេលខាងមុខ ហើយក៏សូមអញ្ជើញលោកជំទាវ ឯកអគ្គរដ្ឋទូត ចូលរួមដោយផ្តល់ជាអ្នកជំនាញ ឬក៏អ្នកតំណាងដើម្បីចូលរួមក្នុងកម្មវិធីដែលក្រសួងវប្បធម៌ រៀបចំសកម្មភាពវប្បធម៌នាពេលខាងមុខនេះ។ 

ទន្ទឹមនឹងលោកជំទាវ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា សូមអបអរសាទរ ដែលថ្មីៗនេះ កម្ពុជា ក៏ដូចជាក្រសួងវប្បធម៌ ទទួលបានការវិលត្រឡប់មកវិញនូវវត្ថុបុរាណ ដែលមានការជួញដូរនាពេលកន្លងទៅ។ ក្នុងនោះគ្រប់សកម្មភាពវប្បធម៌ទាំងអស់ គឺលោកជំទាវ ឯកអគ្គរដ្ឋទូត នឹងសូមចាប់ផ្តើមអនុវត្តបន្តិចម្តងៗ ដើម្បីពង្រឹងសកម្មភាពការងារទំនាក់ទំនងលើវិស័យវប្បធម៌ឲ្យកាន់តែទូលំទូលាយឡើងរវាងនីហ្សេរីយ៉ា និងកម្ពុជា៕​ អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        174
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី

2026/07/24 08:25:41 pm
​មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
2026/07/24 08:25:19 pm
​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm