រដ្ឋបាលខេត្តកំពង់ស្ពឺ សហការនឹងស.ស.យ.ក ខេត្ត សាខាកាកបាទក្រហមខេត្ត ចុះយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីការបង្ការទប់ស្កាត់ជំងឺគ្រុនឈាមនៅ ស្រុកសំរោងទង

2022/07/29 04:39:10 am        245

កំពង់ស្ពឺ​ ៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ស្ពឺ សហការជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ សាខាកាកបាទក្រហមខេត្ត និងអាជ្ញាធរដែនដី បានចុះយុទ្ធនាការអប់រំផ្សព្វផ្សាយ ស្តីពីការបង្ការទប់ស្កាត់ជំងឺគ្រុនឈាម នៅក្នុងភូមិបាក់ធ្មេញ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ, កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។

យុទ្ធនាការចុះអប់រំផ្សព្វផ្សាយនេះ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ, លោក ម៉ម សម្បត្តិរត្ន័ម៉ានិត អនុប្រធានមន្ទីរសុខាភិបាលខេត្ត, មន្ត្រីសុខាភិបាលនៃមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ រួមទាំងលោក លោកស្រីអាជ្ញាធរដែនដី សមាជិក ស.ស.យ.ក ស្រុកសំរោងទង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហមខេត្ត និងប្រជាពលរដ្ឋសរុបជាង១០០នាក់។

ឯកឧត្តម សរ សុពុត្រា បានមានប្រសាសន៍ថា មូសខ្លាញី គឺជាប្រភពនៃការចម្លងជំងឺគ្រុនឈាម មក លើមនុស្សគ្រប់វ័យ មិនថាក្មេង ចាស់ ប្រុស ស្រីនោះទេ។ ម្យ៉ាងវិញ កត្តាមួយទៀតនោះ គឺបណ្ដាលមកពី មានព្រៃច្រើននៅជុំវិញផ្ទះ ផ្ទះបិទជិតមិនមានពន្លឺចេញ-ចូលល្អ មានវត្ថុដក់ទឹក សម្បកកំប៉ុង កង់ឡាន ជាដើមដែលជាកន្លែងជម្រកមូសខ្លា។ ទន្ទឹមនឹងនោះរោគសញ្ញាជំងឺគ្រុនឈាម រួមមាន៖ក្ដៅខ្លួនខ្លាំងភ្លាមៗ លើសពី២៤ម៉ោង និងមានកន្ទួលក្រហម លើស្បែក ឬឈឺក្បាល និងឈឺខ្លួនប្រាណ។

ជាមួយគ្នានោះឯកឧត្តម អភិបាលរងខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រសិនមានរោគសញ្ញា សង្ស័យជំងឺគ្រុនឈាម ត្រូវនាំអ្នកជំងឺមកកាន់មន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាពដែលនៅជិតផ្ទះរបស់បងប្អូន។ ម្យ៉ាងទៀត ការពារកូនៗ ដែលទៅសាលារៀនតម្រូវស្លៀកពាក់អាវដៃវែង ខោជើងវែង ត្រូវដាក់ថ្នាំអាបេត នៅក្នុងពាងទឹក ឬដាក់ត្រី៧ពណ៌ឱ្យស៊ីដង្កូវទឹក និងសំអាតបរិស្ថានប្រភព នៃជម្រកមូសខ្លានៅក្នុងពាងទឹក ឬនៅក្នុងសម្បកកំប៉ុងនោះ និងត្រូវកាប់ឆ្ការព្រៃដែលនៅជុំវិញផ្ទះ «ត្រូវកាប់ឆ្ការព្រៃដែលនៅជុំវិញផ្ទះ បោស សម្អាត ឱ្យបានស្អាត និងបើកបង្អួចនៅពេលថ្ងៃឱ្យមានពន្លឺចេញ-ចូល ល្អ ដើម្បីកុំឱ្យមានមូសខ្លា ខាំ នៅពេល យើងសម្រាក នៅពេលថ្ងៃ ត្រូវគេងនៅក្នុងមុង ឬមុងជ្រលក់ថ្នាំ ឱ្យបានត្រឹមត្រូវ ដើម្បីបង្ការទប់ស្កាត់ការឆ្លង ជំងឺគ្រុនឈាម ឬជំងឺផ្សេងៗដែលអាចឆ្លងតាមរយៈមូសផងដែរ។

បើតាមលោក ម៉ម សម្បត្តិរត្ន័ម៉ានិត អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា មូសខ្លា ជាភ្នាក់ងារចំលងជំងឺគ្រុនឈាម រីឯមូសអង្កាម មិនមែនជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមនោះទេ។ ការទុកដាក់សំបកកង់ឡាន ម៉ូតូហាលភ្លៀងនៅក្នុងសហគមន៌ គឺជាការបង្កើតជម្រកមូសខ្លាក្រោយពេលភ្លៀងធ្លាក់។ មូសខ្លា មិនពងដាក់ក្នុងទឹកស្អុយ លូ និងទឹកល្អក់ទេ។ មូសខ្លា ពងដាក់ក្នុងទឹកដក់ថ្លា គ្មានក្លិនស្អុយ ទឹកក្នុងថូផ្កា ទឹកក្នុងទម្រជើងទូចាន ទឹកដក់នៅក្នុងចានស្នោ និងកែវជ័រ ដែលចោលហាលភ្លៀង ទឹកដក់លើថង់ប្លាស្ទិកចោលហាលភ្លៀង។ ការដាក់អាបែតក្នុងពាង និងអាងទឹកដើម្បីសម្លាប់ដង្កូវទឹកជាការរួមចំណែកទប់ស្កាត់ការកកើតមូសខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម៕ អត្ថបទ ៖ រដ្ឋា


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        124
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        235
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        230

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm