មេដឹកនាំ​អាមេរិក​ និង​ចិន​ផ្លាស់ប្ដូរ​ការព្រមាន​អំពី​កោះ​តៃវ៉ាន់ ខណៈ​ចិន​ព្រមាន​អាមេរិក​អំពី​ការ​ប្រលែង​លេង​ជាមួយ​ភ្លើង

2022/07/29 07:10:11 pm        817

​សហរដ្ឋអាមេរិក៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden និង​ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ចំណាយ​ពេល​ជាង​ពីរ​ម៉ោង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បី​ជួប​សន្ទនា​អំពី​អនាគត​នៃ​ទំនាក់​ទំនង​ដ៏​ស្មុគស្មាញ​របស់​ប្រទេស​ទាំងពីរ ដោយ​ផ្តោតលើ​បញ្ហា​កោះ​តៃវ៉ាន់​ដែល​បាន​លេចចេញ​ជាថ្មី​ម្តង​ទៀត​ថា ​ជា​ចំណុច​សំខាន់​នៃ​ភាព​តានតឹង​។

យោងតាម​ការបញ្ជាក់​អំពី​កិច្ច​សន្ទនា​ដែល​ផ្សព្វ​ផ្សាយ​ដោយ​ទីក្រុង​ប៉េកាំង លោក Xi បានបញ្ជាក់​ពី​ការអះអាង​របស់​ប្រទេស​ចិន ​លើ​កោះ​ស្វ័យ​គ្រប់​គ្រង​មួយ​នេះអស់​ជាច្រើន​ទសវត្ស​រ៍មកហើយ​។ ទូរទស្សន៍​រដ្ឋ CCTV បាន​និយាយថា មេដឹកនាំ​ទាំង​ពីរ​បាន​ពិភាក្សា​ដោយស្មោះ​ត្រង់លើ​ទំនាក់ទំនង​ទ្វេភាគី និង​បញ្ហា​នៃ​ការព្រួយបារម្ភ​ទៅ​វិញ​ទៅ​មក​។​ ​ចំណុច​សម្ពាធ​ចុងក្រោយ​បំផុត​គឺ​ដំណើរ​ទស្សនកិច្ច​ដ៏​មាន​សក្តានុពល ​របស់​ប្រធានសភា​សហរដ្ឋអាមេរិកលោកស្រី Nancy Pelosi ទៅកាន់​កោះ​តៃវ៉ាន់ដែលមាន​រដ្ឋាភិបាល​ប្រជាធិបតេយ្យ និង​ទទួលបាន​ការគាំទ្រ​ផ្នែក​ការពារ​ក្រៅផ្លូវការ​ពី​សហរដ្ឋអាមេរិក ប៉ុន្តែ​ប្រទេស​ចិន​ចាត់ទុកថា​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន​។​ ​ទីក្រុង​ប៉េកាំង​បាន​និយាយថា ខ្លួន​នឹង​ចាត់ទុក​ដំណើរ​ទស្សនកិច្ច​បែបនេះ​ថា ​ជាការ​បង្ករឿង ជាការ​គំរាម​ដែល​មន្ត្រី​សហរដ្ឋអាមេរិក​កំពុងមាន​ចំណាត់ការ​ធ្ងន់ធ្ងរ ​ដូច​ករណី​ការវាយលុក​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែ​ន​។

លោក Xi បាន​ប្រា​ប់លោក Biden ថា ប្រទេស​ចិន​ប្រឆាំង​យ៉ាង​ដាច់ខាត​ ចំពោះ​គំនិត​ផ្តាច់ខ្លួន​និយមនៃ​ឯករាជ្យភាព​របស់​កោះ​តៃវ៉ាន់ និង​ការជ្រៀតជ្រែក​ពី​កងកម្លាំង​ខាងក្រៅ ហើយ​នឹង​មិន​អនុញ្ញាត​ឲ្យ​មានឱកាស​បង្កើត​កង​កម្លាំង​ឯករាជ្យ​របស់​កោះ​តៃវ៉ាន់​ ក្នុង​រូបភាព​ណាមួយ​ក៏ដោយ​។ ទូរទស្សន៍​រដ្ឋ​ចិន CCTV បាន​រាយការណ៍​ថា មេដឹកនាំ​ទាំងពីរ​បាន​ផ្លាស់ប្តូរ​ទស្សនៈ​លើ​បញ្ហា​អ៊ុយ​ក្រែ​ន​ផង​ដែរ​។ ប្រធានាធិបតី​លោក ​Joe Biden និង​សម​ភាគី​ចិន​លោក Xi Jinping បាន​ព្រមព្រៀង​កំណត់​ពេល​ជំនួប​កំពូល​ដោយ​ផ្ទាល់​ជា​លើកដំបូង ក្នុងអំឡុងពេល​ការសន្ទនា​ទូរស័ព្ទ​ក្នុងពេល​មាន​ភាព​តាន​តឹង​នេះ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​អំពី​ពេលវេលា ឬ​ទីតាំង​នៅឡើយ​នោះ​ទេ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        399
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        336
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        317

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm