មកស្គាល់សមាសភាពគណៈកម្មការទាំង ៤ រូបក្នុងកម្មវិធីល្ខោនខ្មែរ រដូវកាលទី១

2022/07/29 07:21:05 pm        1.4 K

ភ្នំពេញ៖ កម្មវិធីល្ខោនខ្មែរ គឺជាកម្មវិធីប្រឡងប្រណាំងស្នាដៃល្ខោនខ្មែរគ្រប់ទម្រង់ ដែលរៀបចំឡើង​ដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ហើយចំពោះរដូវកាល​ទី១នេះ គឺជាការ​ប្រកួតប្រជែង​ទៅលើវិញ្ញាសា «ទម្រង់របាំក្បាច់បុរាណខ្មែរ» ទទួលបានការគាំទ្រដោយក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈនិងសហការផ្សព្វផ្សាយដោយ​ស្ថានីយទូរទស្សន៍ BTV។

អ្វីដែលរឹតតែពិសេសជាងនេះ ដើម្បីឱ្យការវាយតម្លៃសមត្ថភាពរបស់បេក្ខជន ដែលចូលរួមប្រកួត​ប្រជែង​ប្រព្រឹត្តទៅដោយមានភាពសុក្រឹត ​និងយុត្តធម៌ ​កម្មវិធីល្ខោនខ្មែរបានអញ្ជើញនូវគណៈកម្មការ​​ ៤ រូប ដែលសុទ្ធសឹងតែជាវីរសិល្បករ សិល្បការិនីរបាំបុរាណ និងជាព្រឹទ្ធាចារ្យដែលមានបទ​ពិសោធន៍​យ៉ាងចាស់វស្សាលើវិស័យសិល្បៈ និងវប្បធម៌ រួមមាន៖

១). ឯកឧត្តមសាស្ត្រាចារ្យ ព្រឿង ឈៀង៖ ជាទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាសាស្ត្រា ចារ្យ បង្រៀននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ លោកគ្រូមានឯកទេសតួស្វា។

(២). លោកស្រីព្រឹទ្ធាចារ្យ ប៉ែន សុខហួន៖ មានឯកទេសនាយរោង។ ព្រឹទ្ធាចារ្យរាជបណ្ឌិតសភា ប៉ែន សុខហួន កំពុងបង្រៀននៅសាលាមធ្យមវិចិត្រសិល្បៈ។

៣). លោកជំទាវសាស្រ្តាចារ្យ សុទ្ធ សុម៉ាលី៖ ជាអនុរដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ។ មានស្របពេលដែលឯកទេសរបស់លោកជាតួយក្ស អ្នកគ្រូក៏អាចរាំតួនាង និងតួនាយរោងផងដែរ។

(៤). លោកស្រីសាស្រ្តាចារ្យ សំ សត្យា៖ មានឯកទេសតួនាង។ បច្ចុប្បន្ន លោកស្រីជាព្រឹទ្ធបុរសរង​នៅ​មហាវិទ្យាល័យនាដសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

វត្តមានរបស់លោកទាំង៤ នឹងធ្វើឱ្យកម្មវិធីមានភាពរំជើបរំជួល ព្រមទាំងមានភាពកក់ក្តៅ ​ជាពិសេស​បេក្ខជន បេក្ខនារីនឹងបានឆ្លងកាត់ការបង្វឹក ​និងការណែនាំដ៏យកចិត្តទុកដាក់របស់លោកផងដែរ។ សូមបញ្ជាក់ផងដែរថា ​សម្រាប់បេក្ខជនទូទាំង ២៥ រាជធានី-ខេត្ត ដែលមានចំណាប់អារម្មណ៍​ចូលប្រកួត លក្ខន្តិកៈងាយស្រួលណាស់ ​ដោយគ្រាន់តែបំពេញពាក្យចូលរួមប្រកួត ភ្ជាប់ជាមួយ​ថវិកាត្រឹមតែ ១០.០០០រៀល និងវីដេអូសម្ដែងទម្រង់របាំក្បាច់បុរាណខ្មែរណាមួយ ​យ៉ាងតិច ៥ នាទី រួចផ្ញើមកកាន់ទំព័រហ្វេសប៊ុករបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ឬតេលេក្រាមលេខ 099 914 121 ដែលមានឈ្មោះថា «ល្ខោនខ្មែរ UYFC SVR»។ ការទទួលពាក្យចូលរួមប្រកួត និងវីដេអូ ​ចាប់ពីថ្ងៃទី២៥ ខែកក្កដា តទៅ ​រហូតដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២។

ជ័យលាភីលេខ១ នៅវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធី នឹងទទួលបានរង្វាន់លើកទឹកចិត្តជាទឹកប្រាក់ ១២ លានរៀល។ ជ័យលាភីលេខ២ ទទួលបានទឹកប្រាក់ ៨ លានរៀល ​និងជ័យលាភីលេខ៣ ទទួលបានទឹកប្រាក់ ៤ លានរៀល៕​


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        127
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        236
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        232

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm