កីឡាការិនី​ហូ​ឡង់ Lorena Wiebes ឈ្នះ​ដំណាក់កាល​ទី៥ ប្រណាំង​កង់ Tour de France នារី​

2022/07/29 07:22:48 pm        105

​ប្រណាំង​កង់​៖ ​កីឡាការិនី​​ហូ​ឡង់ Lorena Wiebes បាន​ប្រជែង​ឈ្នះ​ដំណាក់​កាល​ទី៥ នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់ Tour de France ផ្នែក​នារី​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ ស្រប​ពេល​ដែល​កីឡាការិនី Marianne Vos បន្ត​នាំមុខគេ​រួម​ដដែល​។

​​ដំណាក់កាល​ទី​៥ ដែលមាន​ចម្ងាយ​ផ្លូវ ១៧៥.៦​គីឡូម៉ែត្រ កីឡាការិនី​ដែល​ជិះ​ឱ្យ​ក្រុម​ប្រណាំង Team DSM, Lorena Wiebes បានមក​ដល់ទី​ព្រ័ត្រ​មុនគេ​ប្រើពេល ៤ម៉ោង ៣២នាទី ១៦វិនាទី​តាម​ពីក្រោយ​ដោយ​កីឡាការិនី​អ៊ីតាលី Elisa Balsamo និង​លេខ៣ កីឡាការិនី Marianne Vos​។ ​កីឡា​ការិនី​ហូ​ឡង់ Marianne Vos នៅតែ​បន្ត​នាំមុខគេ​ដដែល​ក្នុង​តារាង​វេលា​រួម​បន្ទាប់ពី​ការប្រកួត​ចំនួន ៥ដំណាក់កាល​កន្លងទៅនេះ​ដោយមាន​វេលា​សរុប​តិចជាងគេ​អ្នក​លេខ២ កីឡាការិនី​អ៊ីតាលី Silvia Persico ២០វិនាទី និង​អ្នក​លេខ៣ កីឡាការិនី​ប៉ូឡូញ Katarzyna Niewiadoma យឺត​ជាង ២០វិនាទី​ដូចគ្នា​។ ​​ការប្រកួត​ផ្នែក​នារី Tour de France មាន​ត្រឹម ៨ដំណាក់កាល​ប៉ុណ្ណោះ​ដែល​នឹង​បញ្ចប់​នៅ​ថ្ងៃអាទិត្យ​នេះ ខណៈ​ដំណាក់កាល​ទី​៦ ថ្ងៃ​សុក្រ​នេះ​មាន​ចម្ងាយ​ផ្លូវ ១២៩.២​គីឡូម៉ែត្រ​ឆ្លងកាត់​ស្ថានភាព​ផ្លូវ​ឡើង​ចុះ​ភ្នំ​តូចៗ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm