ក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន១១ បានដាក់ពាក្យស្នើបើកជើងហោះហើរត្រង់មកកម្ពុជាវិញ

2022/07/29 08:48:21 pm        1.3 K

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសចិន ចំនួន១១ក្រុមហ៊ុន បានដាក់សំណើរទៅរដ្ឋលេខាធិការដ្ឋា អាកាសចរណ៍ស៊ីវិលកម្ពុជា ដើម្បីបើកជើងហោះហើរត្រង់មកកម្ពុជាឡើងវិញ។

ឯកឧត្តម ជា អូន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងប្រាប់ BTV នៅថ្ងៃទី២៩ខែកក្កដានេះ ថា ក្រុមហ៊ុនអាកាសចរណ៍ប្រទេសចិនចំនួន១១ ក្រុមហ៊ុន ដែល​បាន​ដាក់ពាក្យ ស្នើសុំបើកជើងហោះហើរត្រង់កម្ពុជានោះ នឹងចាប់ផ្តើមដំណើរការ ពីខែតុលា ឆ្នាំ២០២២ នេះតទៅ។

ឯកឧត្តម ជា អូន បាន​ធ្វើការ​សន្និដ្ឋានថា សម្រាប់ការដាក់សំណើរបើកជើងហោះហើរត្រង់ចិន​មក​កម្ពុជា អាចទំនងមកពីប្រទេសចិន ​មានការ​បន្ធូបន្ថយ​ការអនុវត្តគោលនយោបាយសូន្យកូវីដ​ ឬ Zero Covid នៅក្នុងប្រទេសចិន ។

ឯកឧត្តម បញ្ជាក់ថា ក្នុង​ចំណោមក្រុមហ៊ុនទាំង១១ ដែលដាក់សំណើរបើកជើងហោះហើរ​មកកម្ពុជា​នោះ គឺមានក្រុមហ៊ុនដាក់សំណើរហោះមករាជធានីភ្នំពេញ ​មាន១១ក្រុមហ៊ុន ហោះទៅខេត្ត​សៀមរាប ៣ក្រុមហ៊ុន ​និងហោះទៅខេត្តព្រះសីហនុមាន៣ក្រុមហ៊ុន។

ឯកឧត្តម ជា អូន បន្តថា នៅក្នុងតារាងកម្មវិធីហោះហើរ​ពីបណ្តាប្រទេសនានាមកកាន់កម្ពុជា ដែល​បាន​និង​កំពុងអនុវត្តរយៈពេលជិត​៥ខែមកនេះ ​គឺមានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ​បានដាក់​សំណើរ​បើក​ជើង​ហោះហើរបន្ថែមមានចំនួន៧១​ ២៣០ជើង​ ហើយចំនួននេះ​ រំពឹងថា កើន​ឡើង៦៨% បើ​ប្រៀប​ធៀប​ជើង​ហោះ​ហើរឆ្នាំ២០១៩ ​ដែល​មាន​ប្រមាណ ១០ម៉ឺន៤ ៧៧០ជើង។

ឯកឧត្តម បន្តថា​ នៅ​ក្នុង​ខែមិថុនា​ចុងក្រោយនេះ​ មានអ្នកដំណើរអន្តរជាតិ​ចូល​មក​កម្ពុជា​តាម​ផ្លូវ​អាកាស​ជាង​ ១៩ម៉ឺននាក់ ​និងមានយន្តហោះចតប្រមាណ ២៦%នៃចំនួនការចុះចតសរុបឆ្នាំ២០១៩ និង​មាន​យន្ត​ហោះ​ ហោះ​រំលងប្រទេសកម្ពុជា ​មានប្រមាណ៧០% ​ធៀបនឹងឆ្នាំ២០១៩ ដូចគ្នា៕អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        371
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        398
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        506

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm