រុស្ស៊ី​ទទួល​បាន​ទឹកដី​បន្តិច​ម្តងៗ​នៅ​តំបន់ Donbas ភាគ​ខាងកើត

2022/07/29 09:39:05 pm        795

​រុស្ស៊ី៖ កម្លាំង​រុស្ស៊ី​កំពុងដណ្តើម​យក​ទឹកដី​បន្តិច​ម្តងៗ​នៅ​តំបន់ Donbas ភាគ​ខាងកើត​។ កងទ័ព​រុស្ស៊ី​បាន​កាន់កាប់​ភាគ​ខាងជើង​ទន្លេ Donets មាន​ចម្ងាយ​ពីរ​ទៅ​បី​រយ​ម៉ែត្រ​ពី​លេណដ្ឋាន​អ៊ុយ​ក្រែ​ន​នៅ​ភាគខាងត្បូង​។

ទីតាំង​សំខាន់ៗ​នៃ​ក្រុង Soledar និង Bakhmut នៅ​តំបន់ Donbas កំពុង​ត្រូវបាន​បាញ់​ផ្លោង​យ៉ាង​ខ្លាំង ហើយ​ប្រជាជន​រស់​នៅ​ក្នុង​ភាពភ័យខ្លាច​ដោយសារ​កា​រ​ទម្លាក់​គ្រាប់បែក​ជា​បន្តបន្ទាប់​។ នៅក្នុង​ក្រុង Soledar ប្រជាជន​អាច​ចាក​ចេញ​ពី​ប្លុក​លំនៅឋាន​របស់​ពួកគេ​សម្រាប់​ការសង្គ្រោះ​បន្ទាន់​ប៉ុណ្ណោះ​។ គ្មាន​ថាមពល ឬ​ទឹក​ប្រើប្រាស់​នោះ​ទេ​នៅ​ក្នុង​ក្រុង Soledar ហើយ​ពលរដ្ឋ​មានការ​ភ័យខ្លាច​ដោយ​បោះជំរំ​នៅ​ក្បែរ​ទីជម្រក​គេច​ពី​គ្រាប់​ផ្លោង​។​ ​ស្ត្រី​ម្នាក់​និយាយថា គាត់​លែង​ចង់​រស់នៅ​ទៀតហើយ ខណៈ​រស់នៅក្នុង​សុបិន​អាក្រក់​មិនចេះចប់​។ គាត់​បាន​និយាយថា​ តើ​ខ្ញុំ​អាច​ប្រាប់​អ្នក​អំពី​អ្វី​បាន​? តើ​យើង​អាច​រស់នៅ​ទីនេះ​ដោយ​របៀប​ណា នៅ​ពេល​ដែល​ពួកគេ​កំពុង​បាញ់​ផ្លោង​នៅ​លើ​ក្បាល​របស់​យើង​? អ្នកវិភាគ​យោធា​ជឿ​ថា កងកម្លាំង​រុស្ស៊ី​កំពុង​ផ្តោត​លើ​កិច្ចខិតខំ​របស់​ពួកគេ​ ក្នុងការ​ដណ្តើម​យក​ទីក្រុង Bakhmut និង Siversk ក្នុង​ខេត្ត Donetsk។

ទីក្រុង Bakhmut កំពុង​ត្រូវ​បាន​បំផ្លាញ​ដោយ​គ្រាប់​ផ្លោង ហើយ​គ្រាប់​រ៉ុក្កែត​កំពុង​ធ្លាក់​នៅ​ទីនោះ​ជា​រៀងរាល់ថ្ងៃ​។ បុរស​ម្នាក់​និយាយថា​ ខ្ញុំ​ចង់​ឱ្យ​អ៊ុយ​ក្រែ​ន​ទទួល​ជ័យជំនះ ប៉ុន្តែ​លើស​ពី​នេះ​ទៅ​ទៀត​ខ្ញុំ​ចង់បាន​សន្តិភាព និង​ស្ថិរភាព ទោះ​បីជា​វា​មាន​ន័យ​ថា​ការ​យល់​ព្រម​ប្រគល់​ទឹកដី និង​រស់នៅ​ក្រោម​ការ​កាន់​កាប់​របស់​រុស្ស៊ី​ក៏ដោយ​។​ ប្រជាជន​នៅ​ទីក្រុង Bakhmut ដឹង​រួចហើយ​នូវ​អ្វី​ដែល​រុស្ស៊ី​នឹង​ធ្វើដើម្បី​សម្រេច​បាន​គោលដៅ​របស់​ខ្លួន ដោយ​គោលដៅ​ជន​ស៊ីវិល​តែងតែ​រង​ការវាយប្រហារ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        304
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        303
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        294

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm