រូបភាពចាស់ៗ​របស់​សម្តេច​តេជោ ហ៊ុន សែន ត្រូវបានបរទេសដាក់​លក់​តាម​អនឡាញ

2022/07/30 05:18:06 pm        1.2 K

បន្ទាប់ពី​សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហោះតាមបណ្តាញ​សង្គម​ហ្វេសប៊ុក ប្រកាស​រក​ប្រភព​រូប​ភាព​របស់​សម្តេច ដែល​ពិនិត្យ​លើ​ស្ថានភាព​រូបថត​នេះ​អាច​នៅ​ក្នុង​ឆ្នាំ​១៩៩៦ ឬ​ឆ្នាំ​១៩៩៧​នោះ ក៏​មាន​ហ្វេស​ប៊ុក​ឈ្មោះ ​Sophal Chhay Journalist បាន​comment និង​បញ្ជាក់​ថា «រូបភាព​ចាស់​ៗរបស់​ សម្តេច ត្រូវបានគេដាក់លក់​នៅតាម​អនឡាញ ​(Online) មួយចំនួន! ម្យ៉ាង​ទៀត​ ទីភ្នាក់​ងារ​សារព័ត៌​មាន​បរទេស​ ដូចជា AFP, Reuters និង AP ជាដើម រួម​ទាំង​អ្នក​ថត​រូប​ឯករាជ្យ​ជា​ច្រើន​ផង​ ក៏​បាន​លក់​រូបចាស់​ៗ​នៅ​តាម​បណ្តាញ​អន​ឡាញដែរ​» ​។

 សម្តេច​តេជោ ​ហ៊ុន​ សែន ​បាន​តប​ទៅ​ Sophal Chhay Journalist វិញដែរថា «សូម​អរគុណ​ដែល​បាន​ស្វែង​រក​ឃើញ​ប្រភព​រូប​ថត​នេះ។​ ពេលនេះ​រូប​ថត​ខ្ញុំ​ដល់ កំរិត​ជន​បរទេស​យក​ទៅដា​ក់​លក់​តាម​online​ នៅក្រៅ​ប្រទេស​ហើយ​។​ តាម​ស្មាន​នៅ​មាន​រូប​ថត​ច្រើន​ទៀត​ដែល​ជន​បរទេស​ថត​ហើយ​អាច​នឹង​ដាក់​លក់​។ សូម​ជួយ​ស្វែង​រក​ទិញ​នូវ​រូប​ថត​ណាដែល​យើង​មិន​មាន​។»​

សូម​បញ្ជាក់ថា ​កន្លង​មក​សម្តេច​តេជោ ហ៊ុ​ន សែន តែងតែបង្ហោះ​រូប​ចាស់​ៗ​ របស់​សម្តេច​ហើយ​រូប​ខ្លះ​មាន​ប្រភព​ថត​ដោយ​កាសែត​បរទេស​ ដែល​រហូត​ដល់​មាន​ការ​ដាក់​លក់​រូប​នោះ​តាម​ប្រព័ន្ធ​អន​ឡាញ​មានតម្លៃទៅ​តា​ម​ប្រភេទរូប​ហ្វីក និង​វីដេអូផ​ង​ដែរ​។ ជាក់​ស្តែង​រូបភាព​សម្តេច​បង្ហោះ​នៅ​ព្រឹក​នេះ ​សម្តេច​តេជោបាន​កត់​សំគាល់​ថា ​សម្តេច​មិន​ច្បាស់​ថា​អ្ន​ក​ណាជា​អ្នក​ថត​រូប​នោះ​ទេ​ ប៉ុន្តែ​បើ​ពិនិត្យ​លើ​ស្ថាន​ភាព​រូប​ថត​នេះ​អាច​នៅ​ក្នុ​ង​ឆ្នាំ​១៩៩៦​ឬ​ឆ្នាំ១៩៩៧ដោ​យសំ​គាល់៖​​១.​អ្នក​ការពា​រឈ្មោះ ​វឿន​ បាន​មក​ការពារ​សម្ដេច​ក្នុង​ចន្លោះ១៩៨៦​រហូត​ដល់​គាត់​ស្លាប់​ប្រហែល​១០​ឆ្នាំ​មុន​។​គាត់​បាន​ការពារ​សម្តេច​ទៅ​ចរចា​នៅ​ប្រទេស​បារាំង​ និង​ប្រទេស​ផ្សេង​ទៀត​ជា​ច្រើន​។ ២.​កូន​ប្រុស​សម្តេច​ គឺ​លោក​ហ៊ុន ​ម៉ានី​ ទើប​មាន​វ័យ​ជំទង់​ អាយុ​ប្រហែល​១៤​ឬ​១៥​ឆ្នាំ​(ម៉ានីកើត​ខែវិច្ឆិកា​១៩៨២​)​។ ​ពេល​នោះ​សម្តេច​ទើប​មាន​អាយុ​៤៤​ឬ​៤​៥​ឆ្នាំ​៕

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        371
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        398
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        506

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm