ករណី​ស្លាប់​ដំបូង​ដោយ​ជំងឺ​អុត​ស្វា​នៅ​ខាងក្រៅ​ទ្វីប​អាហ្វ្រិក​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល និង​អេ​ស្ប៉ា​ញ

2022/07/30 06:41:07 pm        445

​ប្រេស៊ីល៖ ប្រទេស​ប្រេ​ស៊ី​ល និង​អេស្ប៉ាញ​បាន​រាយការណ៍​ពី​ករណី​ស្លាប់ ​ដោយ​ជំងឺ​អុត​ស្វា​ជា​លើក​ដំបូង​។ បុរសអាយុ 41​ឆ្នាំ​ម្នាក់​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល​ បាន​ក្លាយ​ជា​អ្នក​ស្លាប់​ដំបូង​គេ​ដោយសារ​វីរុស​នេះនៅ​ខាងក្រៅ​ទ្វីប​អាហ្វ្រិក​។

កាលពី​សប្តាហ៍​មុនអង្គការ​សុខភាព​ពិភពលោក (WHO) បាន​ប្រកាស​ការ​ផ្ទុះ​ឡើង​ជំងឺ​អុត​ស្វា​ថា ​ជា​ភាព​អាសន្ន​សុខភាព​សកល​។ ប៉ុន្តែ​ជា​ធម្មតា​ករណី​ឆ្លង​មាន​ស្ថានភាព​ស្រាល ហើយ​ហានិភ័យ​ចំពោះ​ប្រជាជន​ទូទៅ​មាន​កម្រិត​ទាប​។ រហូតមកដល់​ពេលនេះ​ប្រទេស​ប្រេ​ស៊ី​ល​ បាន​រាយការណ៍​ករណី​ដែល​បាន​បញ្ជាក់​ចំនួន 1,066​ករណី និង​ករណី​សង្ស័យ​ចំនួន 513​ករណី។ ទិន្នន័យ​ពី​ក្រសួង​សុខាភិបាល​​ប្រេ​ស៊ី​ល​បង្ហាញ​ថា ជាង 98% នៃ​ករណី​ដែល​បាន​បញ្ជាក់​គឺ​កើតឡើង​ចំពោះ​បុរស​រួមភេទ​ជាមួយ​បុរស​។ ក្រោយមក​ក្រសួងសុខាភិបាល​​អេ​ស្ប៉ា​ញ​ បាន​បញ្ជាក់​ពី​ករណី​ស្លាប់​ដំបូង​នៅ​អឺរ៉ុប​ដោយ​សារ​វីរុស​នេះ​។ នៅ​ក្នុង​របាយការណ៍​ក្រសួង​បាន​និយាយ​ថា ក្នុង​ចំណោម​អ្នកជំងឺ​អុត​ស្វា 3,750​នាក់​ដែល​ព័ត៌មាន​ទទួល​បាន​មាន 120​នាក់ ឬ 3.2% ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ហើយ​ម្នាក់​បាន​ស្លាប់​។ យោង​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ជំងឺ​អុត​ស្វា​ចំនួន 21.148ករណី​នៅ​ទូទាំង​ពិភពលោក​។

វីរុស​ជំងឺ​អុតស្វា​គឺជា​សមាជិក​នៃ​ក្រុម​វីរុស​ដូចគ្នា​ទៅ​នឹង​ជំងឺ​អុតស្វាយ ​ឬ​អុតធំ​ដែរ ទោះបីជា​វា​មិន​ធ្ងន់ធ្ងរ​ក៏ដោយ ហើយ​អ្នក​ជំនាញ​និយាយ​ថា ឱកាស​នៃ​ការ​ឆ្លង​មាន​កម្រិត​ទាប​។ កាលពី​សប្ដាហ៍​មុន អគ្គនាយក​អង្គការ​សុខភាព​ពិភព​លោក លោក​វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បាន​និយាយ​ថា ការប្រកាស​ការ​ផ្ទុះ​ឡើង​នៃ​ភាព​អាសន្ន​សុខភាព​សកល​នឹង​ជួយ​ព​ន្លឿ​ន​ការផលិត​វ៉ាក់សាំង និង​ការអនុវត្ត​វិធានការ​ដើម្បី​កំណត់​ការ​រាលដាល​វីរុស​។ លោក​វេជ្ជបណ្ឌិត Tedros និយាយ​ថា ហានិភ័យ​នៃ​ជំងឺ​អុត​ស្វា​មាន​កម្រិត​មធ្យម​នៅ​ទូទាំង​ពិភពលោក ប៉ុន្តែ​មាន​កម្រិត​ខ្ពស់​នៅ​អឺរ៉ុប​។ នេះ​គឺជា​ការ​ផ្ទុះឡើង​ដែល​អាច​បញ្ឈប់​បាន​ដោយ​មាន​យុទ្ធសាស្ត្រ​ត្រឹមត្រូវ​។ អង្គការ​សុខភាព​ពិភពលោក​កំពុង​ចេញ​ការណែនាំ​ដែល​សង្ឃឹម​ថា ​នឹង​ជំរុញ​ឱ្យ​ប្រទេស​នានា​ចាត់វិធានការ​ដើម្បី​បញ្ឈប់​ការ​ចម្លង​វីរុស និង​ការពារ​អ្នក​ដែល​ប្រឈម​នឹង​ហានិភ័យ​បំផុត​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        991
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        503
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm