សហរដ្ឋអាមេរិក៖ ប្រធានសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi បានបដិសេធមិនពិភាក្សាថា តើលោកស្រីនឹងធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ ឬយ៉ាងណា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់អាស៊ីនៅខែក្រោយ ដោយលើកឡើងពីហេតុផលសុវត្ថិភាពសម្រាប់ខ្លួនលោកស្រីផ្ទាល់ និងគណៈប្រតិភូសភាដែលអាចធ្វើទៅបានទេ។
នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍កាលពីថ្ងៃសុក្រ លោកស្រី Pelosi បានប្រាប់អ្នកសារព័ត៌មានថា កាលពីពេលមុនប្រធានាធិបតី Biden ក្នុងដើមអាណត្តិរបស់លោកបានពិភាក្សាអំពីសារសំខាន់នៃតំបន់អាស៊ីប៉ាស៊ីហ្វិក។ យើងចង់ឱ្យសភាសហរដ្ឋអាមេរិកក្លាយជាផ្នែកនៃគំនិតផ្តួចផ្តើមនេះ។ ព័ត៌មានស្តីពីលទ្ធភាពនៃដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ជំរុញឱ្យមានការរំពឹងទុកខ្ពស់អំពីការឆ្លើយតបផ្នែកការទូត និងយោធាដ៏ខ្លាំងក្លាពីសំណាក់ប្រទេសចិន។ ប៉ុន្តែសម្រាប់កោះតៃវ៉ាន់ ដំណើរទស្សនកិច្ចនេះប្រសិនបើវាកើតមានឡើង គ្រាន់តែជាចំណុចចុងក្រោយនៃជម្លោះក្នុងស្ថានភាពតានតឹងរួចទៅហើយ ដែលបានបង្ហាញលទ្ធិប្រជាធិបតេយ្យរបស់កោះនេះអស់ជាច្រើនទសវត្សរ៍មកហើយ។
ប្រធានាធិបតីចិនលោក Xi Jinping បានព្រមានចំពោះការជ្រៀតជ្រែកក្នុងទំនាក់ទំនងរបស់ចិនជាមួយកោះតៃវ៉ាន់ អំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយសមភាគីសហរដ្ឋអាមេរិកលោក Joe Biden។ ការអំពាវនាវនេះមិនបានបង្ហាញពីវឌ្ឍនភាពលើពាណិជ្ជកម្ម បច្ចេកវិទ្យា ឬផលរំខានផ្សេងទៀតឡើយ។ ទាំងនោះរួមមានការប្រឆាំងរបស់ក្រុងប៉េកាំងចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ដែលអាចធ្វើទៅបាននៅកោះតៃវ៉ាន់ ដែលចិនអះអាងថាជាដែនដីរបស់ខ្លួន។ បក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចនិយាយថា កោះតៃវ៉ាន់គ្មានសិទ្ធិមានទំនាក់ទំនងជាមួយបរទេសឡើយ។ លោក Xi Jinping បានច្រានចោលការជ្រៀតជ្រែកដោយកងកម្លាំងពីខាងក្រៅ ដែលថាអាចជាការលើកទឹកចិត្តដល់កោះតៃវ៉ាន់ ហើយព្យាយាមធ្វើឲ្យការគ្រប់គ្រងតាមជាក់ស្តែង រយៈពេលច្រើនរាប់ទសវត្សរ៍មកនេះក្លាយជាឯករាជ្យអចិន្ត្រៃយ៍៕
អត្ថបទ៖ ប៊ុនថន