ម្ចាស់លំនៅឋានមួយចំនួនបានរុះរើសំយាប និងផ្ទាំងប៉ាណូដើម្បីសោភ័ណភាពក្រុងបាត់ដំបង

2022/07/30 08:24:37 pm        599

បាត់ដំបង៖ បន្ទាប់ពីមានការផ្សព្វផ្សាយ និងជូនដំណឹងរបស់រដ្ឋបាលក្រុងបាត់ដំបង បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួនបានចូលរួមរុះរើសំយាប និងផ្ទាំងប៉ាណូគ្រប់ប្រភេទចេញជាបណ្ដើរៗហើយ ប៉ុន្តែមួយចំនួនធំទៀត ពុំទាន់បានរុះរើនៅឡើយទេ។

រដ្ឋបាលក្រុងបាត់ដំបង បានជូនដំណឹងដល់ម្ចាស់លំនៅឋាន អាជីវកម្មដ្ឋាន ស្ថិតក្នុង​សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ត្រូវរុះរើសំយាប ផ្ទាំងប៉ាណូពាណិជ្ជកម្មគ្រប់ប្រភេទចេញ​ឱ្យអស់​នៅ​ត្រឹមថ្ងៃទី១ ខែ សីហា ឆ្នាំ២០២២ នេះ ជាកំហិត។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងបាត់ដំបង កាលពីថ្ងៃទី២៥ ខែកក្កដា នេះ បានឱ្យដឹងថា ដើម្បីលើកកម្ពស់សណ្ដាប់ធ្នាប់ សោភ័ណភាពទីក្រុងឱ្យកាន់តែប្រសើរ រដ្ឋបាលក្រុងបានជូន​ដំណឹង​ដល់ម្ចាស់លំនៅឋាន អាជីវកម្មដ្ឋាន ​ស្ថិតនៅបណ្តោយផ្លូវលេខ១កន្លះ ផ្លូវលេខ២ ផ្លូវលេខ២កន្លះ ផ្លូវលេខ៣ ​និងគ្រប់ផ្លូវកាត់ទទឹងពីផ្លូវលេខ១​ ដល់ផ្លូវលេខ៣ ​នៅតំបន់អភិរក្ស (ចាប់ពីវត្តពិភិទ្ធារាម ដល់វត្តដំរីស និង ចាប់ពីផ្លូវលេខ១ ដល់ផ្លូវលេខ៣) ​នៅសង្កាត់ស្វាយប៉ោ ​ក្រុងបាត់ដំបង ត្រូវធ្វើការ​រុះរើសំយាប ផ្ទាំងប៉ាណូ ​ពាណិជ្ជកម្មគ្រប់ប្រភេទចេញឱ្យអស់ និងកែសម្រួលតាមគំរូ និង​គោល​ការណ៍​ណែនាំ​របស់រដ្ឋបាលខេត្តបាត់ដំបង ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ជាកំហិត។

រដ្ឋបាលក្រុង បានបញ្ជាក់ថា ក្នុងករណីម្ចាស់លំនៅឋាន អាជីវកម្មដ្ឋានទាំងអស់ មិនអនុវត្តតាម សេចក្តីជូនដំណឹងនេះ រដ្ឋបាលក្រុង នឹងធ្វើការរុះរើយកមករក្សាទុកដើម្បីដោះស្រាយតាមផ្លូវច្បាប់​ជាធរមាន ហើយរាល់ការខូចខាត និងបាត់បង់ រដ្ឋបាលក្រុងមិនទទួលខុសត្រូវឡើយ។

រដ្ឋបាលក្រុងបាត់ដំបង សង្ឃឹម និងជឿជាក់ថា ម្ចាស់លំនៅឋាន អាជីវកម្មដ្ឋាន ​នឹងអនុវត្តតាម​សេចក្តី​ជូនដំណឹងនេះ​ដោយស្មារតីសហការខ្ពស់​ ដើម្បីលើកកម្ពស់សោភណភាព និងបរិស្ថានទីក្រុង៕អត្ថបទ៖ នឿត សុភក្ត្រ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm