ប្រជានេសាទខេត្តកែប ស្នើឱ្យមន្ត្រីជលផលអនុវត្តភារកិច្ចដោយតម្លាភាព

2022/07/30 08:40:52 pm        943

កែប៖ ប្រជានេសាទខេត្តកែប បាននាំគ្នាតវ៉ា និងចោទមន្ត្រីជលផលខេត្តកែបថា​កំពុងធ្វើបាបប្រជានេសាទ តាមរយៈការទម្លាក់ប្រអប់ថ្ម មិនឲ្យនេសាទកើត ចាប់ឧបករណ៍ឆក់ ដើម្បីទារយកប្រាក់ ខណៈដែលប្រជានេសាទ ដែលជាគ្នីគ្នារបស់ខ្លួន អាចប្រើឧបករណ៍ឆក់បានដោយសេរី។

ពួកគេស្នើសុំឲ្យមន្ត្រីជលផល អនុវត្តភារកិច្ចតួនាទីឲ្យមានតម្លាភាព និងលុបបំបាត់ការសូកប៉ាន់ និងប្រកាន់បក្សពួក។

ប្រជាពលរដ្ឋជាង ១០០គ្រួសារ រស់នៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប បានឲ្យ ដឹងថា ពួកគេកើតទុក្ខមិនសុខចិត្ត ចំពោះទង្វើរបស់មន្ត្រីជលផលខេត្តកែប នៅក្នុងការអនុវត្តភារកិច្ច តួនាទីគ្មានតម្លាភាព ពាក់ព័ន្ធនឹងការបង្ក្រាបបទស្មើស ដោយប្រើប្រាស់ឧបករណ៍ឆក់។

ក្រុមពលរដ្ឋ ដែលបានមកតវ៉ានៅសាលាឃុំអង្កោល បានបញ្ជាក់ថា ក្រុមមន្ត្រី បានចាប់​ឧបករណ៍ឆក់ ដើម្បីជាថ្នូរនឹងប្រាក់​តែប៉ុណ្ណោះ ចាប់លែងៗ រយៈពេល២០ឆ្នាំហើយ ដែល​ក្នុង​ឧបករណ៍ឆក់មួយ ត្រូវបង់ថ្លៃលស់ ចន្លោះពី៥០ ម៉ឺន ទៅ១លានរៀល​ តាមការយោគយល់ និងស្គាល់គ្នា ។

ប្រជានេសាទ បានស្នើឲ្យអភិបាលខេត្ត ជួយដោះស្រាយ និងកែសម្រួលទីតាំងទម្លាក់ប្រអប់ថ្មសារ ឡើងវិញ និងស្នើសុំឲ្យមន្ត្រីជំនាញអនុវត្តភារកិច្ចតួនាទី ដោយតម្លាភាព លុបបំបាត់អំពើពុករលួយ ប្រកាន់បក្សពួក ។

នាយផ្នែករដ្ឋបាលជលផលដំណាក់ស្តេច លោក ចក់ ស៊ីនាថ បានឲ្យដឹងថា មួយរយៈមកហើយ មន្ត្រី​ជលផល បានទម្លាក់ប្រអប់ថ្ម នៅទីតាំងទឹករាក់ ក្នុងតំបន់ប្រជុំកោះនានារបស់ខេត្តកែប ដើម្បីអភិរក្ស ធនធានបាតសមុទ្រ ដូចជាស្មៅសមុទ្រ ផ្កាថ្ម ជាដើម។ ប៉ុន្តែការនេសាទ ក្រៅពីការប្រើទូកអូស ដូចជា ដាក់ឈិប និងដាក់ម៉ង ជាដើម អាចបន្តនេសាទបានជាធម្មតា។

លោក បានបញ្ជាក់ថា ចំពោះការបង្ក្រាបឧបករណ៍ឆក់ខុសច្បាប់ មិនមានការលើកលែងនោះទេ។ លោក បានស្នើឲ្យប្រជានេសាទ ចូលរួមសហការ និងមានឆន្ទៈឈប់ប្រើប្រាស់ឧបករណ៍ឆក់ ដើម្បី​ការពារ ធនធានសមុទ្រឲ្យនៅគង់វង្សយូរអង្វែងតកូនចៅ។

បើតាមការបញ្ជាក់របស់ប្រជានេសាទជាង ១០០គ្រួសារ ថាប្រសិនបើមន្ត្រីជលផលហានធានាថា បង្រ្កាបបទស្មើលនេសាទ ដោយប្រើប្រាស់ឧបករណ៍ឆក់ប្រកបដោយ តម្លាភាព សមភាព មិនពុករលួយ ឬប្រកាន់បក្សពួក ប្រជានេសាទទាំងអស់ សុខចិត្តដុតកំទេចឧបករណ៍ឆក់របស់ខ្លួន ចោលទាំងអស់គ្នា ៕ អត្ថបទ៖ អន សារឹម 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm