មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ស្នើដល់មន្រ្តីតាមច្រកទ្វារ ពង្រីកការប្រមូលចំណូលឲ្យបានល្អប្រសើរ

2022/07/30 09:34:30 pm        1.3 K

ត្បូងឃ្មុំ៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើឲ្យមន្រ្តីសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ ជាពិសេសមន្រ្តីការិយាល័យគយ និងរដ្ឋាករនៅតាមច្រកទ្វារព្រំប្រទល់កម្ពុជា-វៀតណាម បន្តការខិតខំអនុវត្តការងារឲ្យបានល្អ និងពង្រឹងគ្រប់គ្រងការប្រមូលចំណូលឲ្យមានប្រសិទ្ធភាព ដើម្បីកៀរគរចំណូលចូលថវិកាជាតិ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើកឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ នៃ​ការិយាល័យគយ និងរដ្ឋាករត្នោត ​នៅខេត្តត្បូងឃ្មុំនៅថ្ងៃទី ២៩ខែកក្កដា ឆ្នាំ២០២២ នេះថា រដ្ឋាភិបាល​ក្រោមការ​ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ​បានដាក់ចេញនូវគោលការណ៍ជាច្រើន ​ជាពិសេសការអនុវត្តន៍ការ​មិនមាន​បង្កើនអត្រាពន្ធ, ឬបង្កើតពន្ធថ្មី, ការពង្រឹងច្បាប់, និងបទប្បញ្ញត្តិដែលមានស្រាប់ និងពង្រឹង​ការ​គ្រប់គ្រង​ការប្រមូលចំណូលឱ្យអស់សក្តានុពល​ ការធានាឱ្យបាននូវភាពងាយស្រួល និង​ភាព​ត្រឹមត្រូវ​នៃការបង់ពន្ធ ​ដោយអនុវត្តន៍តាមយុទ្ធសាស្រ្តកៀរគរចំណូលឲ្យបានម៉ឺងម៉ាត់ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បន្តថា ដើម្បីអនុវត្តន៍ការគៀងគរចំណូលឲ្យមានប្រសិទ្ធភាព អង្គភាព​សាខាគយ និងរដ្ឋាករទាំងអស់ ​ជាពិសេសការិយាល័យគយ ​និងរដ្ឋាករនៅតាមច្រកទ្វារដោយផ្ទាល់ ត្រូវខិតខំប្រឹងប្រែងអនុវត្តន៍ការងារឲ្យបានល្អ ​ជាពិសេសការបង្កើនយកចិត្តទុកដាក់ខ្ពស់ ក្នុងការ​ទប់ស្កាត់ ការរត់ពន្ធខុសច្បាប់​ ដើម្បីប្រមូលគៀងគររកចំណូលឲ្យបានកាន់តែច្រើន ពោល​គឺ​ពង្រឹងការគ្រប់គ្រង​ ប្រមូលចំណូលឱ្យអស់សក្តានុពល ដើម្បីប្រមូលចំណូលចូលថវិកាជាតិ។

បន្ទាប់ពីការបើកសម្ពោធឲ្យប្រើប្រាស់ការិយាល័យខាងលើ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី បានអញ្ជើញចុះពិនិត្យនៅផែកុងតេន័រ សម្រាប់ការដឹកជញ្ជូន និងសម្រួលទំនិញ នៅតាមព្រំដែនរវាងកម្ពុជា-វៀតណាម៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm