ឯកឧត្ដម ហ៊ុន ម៉ា​នី “​កីឡា​មិន​ត្រឹមតែ​នាំមក​នូវ​សុខភាព ប៉ុន្តែ​កីឡា​ថែមទាំង​បង្កើត​សាមគ្គីភាព​សម្រាប់​យើង​គ្រប់គ្នា​”

2022/08/01 05:32:12 pm        534

​អាស៊ាន​ប៉ា​រ៉ា​ឡាំ​ពិ​ក៖ ពិធី​បើក​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ឡាំ​ពិ​ក​ហ្គេម​លើក​ទី១១ បាន​ប្រព្រឹត្តិ​ទៅជា​ផ្លូវការ​នៅ​ល្ងាច​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០២២​នេះនៅ​ពហុ​កីឡដ្ឋាន Stadion Manahan ស្ថិត​ក្នុង​ទីក្រុង​សូ​ឡូ ខេត្ត​ស៊ូ​រ៉ា​កាតា ប្រទេស​ឥណ្ឌូនេស៊ី ក្រោម​វត្តមាន​លោក​បណ្ឌិត (H.C) K.H. MA’RUF AMIN អនុ​ប្រធានាធិបតីសាធារណរដ្ឋ​ឥណ្ឌូណេស៊ី និង​ថ្នាក់ដឹកនាំ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​កមកពី​បណ្ដា​ប្រទេស​អាស៊ាន​ទាំង ១០ និង​ប្រទេស​ទី​ម័​រ​ខាងកើត​។​

​ព្រឹត្តិការណ៍​នេះ​ទទួល​បាន​ការចូលរួម​ពី​ក្រុម​កីឡាករ-កីឡាការិនី​ជា​ជន​មាន​ពិការភាពដែល​នឹងធ្វើ​ការប្រកួត​លើ​១៤ ប្រភេទ​កីឡា ដែល​ក្នុងនោះ​កម្ពុជាក៏បាន​បញ្ជូន​ក្រុម​កីឡាករ​ចំនួន ១១៥នាក់ចូលរួម​ប្រកួត​លើ​១១ ប្រភេទ​កីឡា​ផង​ដែរ​។ ​យោងតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​ប្រតិភូ​អត្ត​ព​លិ​ក​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជាបាន​លើកឡើងថា ពិតណាស់ កីឡា​មិន​ត្រឹមតែ​នាំមក​នូវ​សុខភាព ប៉ុន្តែ​កីឡា​ថែមទាំង​បង្កើតបាន​នូវ​សាមគ្គីភាព​សម្រាប់​យើង​គ្រប់គ្នា​។ សម្រាប់​ក្រុម​ជន​ដែលមាន​ពិការភាព ការផ្តល់​លទ្ធភាព និង​គាំទ្រ​ឲ្យ​បាន​ចូលរួម​ប្រកួត ជាការ​លើកស្ទួយ​នូវ​សិទ្ធិ សេរីភាព សមភាព និង​ការទទួលស្គាល់​នូវ​តម្លៃ​របស់​ពួកគាត់​ជា​ប្រជាពលរដ្ឋ​ពេញលេញ​។

ឯកឧត្តម​បន្តថា ​ក្នុង​ស្មារតី​នេះ កម្ពុជា​មិន​ត្រឹមតែ​បាន​បញ្ជូន​ក្រុម​កីឡាករ កីឡាការិនី​ក្នុង​ទ្រង់ទ្រាយ​ធំ​មក​ប្រកួត​នាពេលនេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កម្ពុជា នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះអាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ នៅ​ឆ្នាំ​២០២៣ ខាងមុខនេះ ក្នុង​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទៀតផង​។ នេះ​សរ​បញ្ជាក់​យ៉ាងច្បាស់​ពី​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​យើង ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​សម្តេចក៏​ជា​ជនពិការ​ម្នាក់​ដែរនោះ​។ ​ឯកឧត្តម​ប្រធាន​ប្រតិភូ​បន្ត​លើកឡើងថា​ ពិតណាស់ ពួកគាត់​មាន​ពិការភាព​តែ​អវយវៈ ប៉ុន្តែ​ទឹកចិត្ត​របស់​ពួកគាត់​មិន​ពិការ​ឡើយ​។ ពួកគាត់​នៅពេលនេះ​ជា​តំណាង​ឲ្យ​កម្ពុជា​យើង ពួកគាត់​នៅពេលនេះជា​មុខមាត់​ជាតិ​យើង​! សូម​ចូលរួម​គាំទ្រ​ដល់​កីឡាករ កី​ឡា​ការិនី​យើងទាំងអស់គ្នា​៕

អត្ថបទ៖ គង់ ហួន


អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        106
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        120
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm