រដ្ឋមន្រ្តីក្រសួងការបរទេសអាស៊ាន និង​ប្រទេសជាដៃគូ​មួយចំនួនបានមកដល់កម្ពុជា​ជាបណ្តើរៗ​ហើយ

2022/08/01 05:53:42 pm        653

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការបរទេស នៃ​បណ្តា​ប្រទេស​អាស៊ាន​ និង​ប្រទេស​ជាដៃគូ​មួយចំនួន​បាន​មក​ដល់​ប្រទេសកម្ពុជា ជា​បណ្តើរៗ​ហើយ​ ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​រដ្ឋមន្រ្តីក្រសួង​ការ​បរទេស​អាស៊ាន​លើក​ទី​៥៥ និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូក ដែលប្រទេស​កម្ពុជា​ធ្វើ​ជាម្ចាស់​ផ្ទះ​នៅក្នុង​ឆ្នាំ​២០២២នេះ។

 យោងតាមកម្មវិធី​របស់​ក្រសួង​ការ​បរទេស​កម្ពុជា បានឲ្យដឹងថា ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ​២០២២​នេះ រដ្ឋមន្រ្តីក្រសួងការបរទេសរបស់ប្រទេសមហាអំណាច និងប្រទេស​អ្នក​មាន​មួយ​ចំនួន​នឹង​មក​ដល់​កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥។

 កម្មវិធីបានឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងការបរទេសចិន អាមេរិក កូរ៉េ ជប៉ុន កាណាដា អង់គ្លេស រុស្ស៊ី ឥណ្ឌា អូស្រ្តាលី ញូហ្សឺឡែន និងសហគមន៍អឺរ៉ុប នឹងមកចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តី ក្រសួង​ការ​បរទេស​អាស៊ាន និងអាស៊ានបូក ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះសម្រាប់ឆ្នាំ២០២២នេះ។

 ជាក់ស្តែងនៅព្រឹកថ្ងៃទី១ ខែសីហានេះ រដ្ឋមន្រ្តីការបរទេសនៃប្រទេសឥណ្ឌា ប្រទេស​សហភាព​អឺរ៉ុប និងប្រទេសទីម៉ឡេស បានមកដល់ប្រទេសកម្ពុជាដោយសុវត្ថិភាព និងមានការ​ទទួល​រាក់ទាក់ និងការពារបានយ៉ាងល្អពីសំណាក់មន្រ្តី និងអាជ្ញាធររបស់កម្ពុជា។

 ដោយឡែកសម្រាប់ថ្ងៃទី៣ ខែសីហានេះរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Antony J. Blinken នឹងមកដល់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ៣ ដើម្បីចូលរួម​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​មន្រ្តី​សហរដ្ឋ​អាមេរិក អាស៊ាន ដើម្បីចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីសហរដ្ឋអាមេរិក អាស៊ាន កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការបរទេស ជាផ្នែកមួយ នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ាន ដែល​លោក​នឹង​ធ្វើ​ការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះមជ្ឈភាពអាស៊ាន និងការអនុវត្ត​ប្រកប​ដោយ​ជោគជ័យ​ នៃទស្សនវិស័យអាស៊ាន ស្តីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ។

លោករដ្ឋមន្ត្រីក៏នឹង​ជួប​ទ្វេភាគីផងដែរជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឧបនាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រីក្រសួងការបរទេស ឯកឧត្តម ប្រាក់ សុខុន ដើម្បីពិភាក្សា​ពី​ការ​គាំទ្រ​របស់​សហរដ្ឋអាមេរិក ចំពោះអាស៊ាន និង កិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងនូវទំនាក់ទំនង ទ្វេភាគី​របស់​យើងជាមួយកម្ពុជា។

សូមបញ្ជាក់ថា ក្នុងពេញមួយឆ្នាំ២០២២នេះកម្ពុជា បាននិងកំពុងធ្វើជាប្រធានអាស៊ានប្តូរវេន ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ាន សម្រាប់​ឆ្នាំ​២០២២​នេះ បានថ្លែងកាលពីកន្លងទៅថា «ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២, កម្ពុជានឹង​ដឹក​នាំ​កិច្ច​ខិតខំ​ប្រឹង​ប្រែងរួមរបស់អាស៊ាន ដើម្បី ឈានទៅសម្រេចបាននូវ​សមិទ្ធផល​សំខាន់ៗ​ថែម​ទៀត​ ជាពិសេសជំរុញសម្នះនៃដំណើរការកសាងសហគមន៍ អាស៊ានប្រកបដោយសមធម៌, រឹងមាំ និងបរិយាបន្ន ស្របតាមស្មារតីស្នូលរបស់អាស៊ាន គឺចក្ខុវិស័យមួយ,អត្តសញ្ញាណមួយ និងសហគមន៍​មួយ​»។ សម្តេចនាយករដ្ឋមន្រ្តីបានរំលេខនូវអាទិភាពការងារមួយចំនួនសម្រាប់ឆ្នាំ ២០២២ មាន សសរស្តម្ភនយោបាយនិងសន្តិសុខ, សសរស្តម្ភសេដ្ឋកិច្ច និងសសរស្តម្ភសង្គម-វប្បធម៌៕ អត្ថបទ៖ បាន ចក់



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm