ប្រធាន​សហព័ន្ធ​កីឡា​បាញ់​កាំភ្លើង​ជំរុញ​គណៈកម្មាធិការ​ប្រតិបត្តិ​ថ្មី​បន្ដ​ពង្រឹង​យុទ្ធសាស្ត្រ ៣

2022/08/01 06:44:49 pm        77

​បាញ់​កាំភ្លើង៖ ឯកឧត្តម មៀ​ច សុផាន់​ណា ប្រធាន​សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា បាន​ជំរុញ​គណៈកម្មាធិការ​ប្រតិបត្តិ​ថ្មី​របស់​សហព័ន្ធត្រូវ​បន្ដ​ពង្រឹង​យុទ្ធសាស្ដ្រ ៣ ដើម្បី​មានឱកាស​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដ្បិត​បច្ចុប្បន្ន​កីឡា​នេះស្ថិតក្នុង​បញ្ជី​កីឡា​បម្រុង បន្ទាប់ពី​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍បានអនុម័ត​កីឡា ៣៩​ប្រភេទ សម្រាប់​ស៊ី​ហ្គេម​នៅ​កម្ពុជាកាលពី​ថ្មីៗ។​

​ការលើកឡើង​នេះ បន្ទាប់ពី​សហព័ន្ធ​បា​នរៀបចំ​មហាសន្និបាត​បញ្ច​ប់​អាណត្តិ​ទី​២ និង​បោះឆ្នោត​ជ្រើសរើស​សមាជិក​គណៈកម្មាធិកា​រ​ប្រតិបត្តិ​សម្រាប់​អាណត្តិ​ទី​៣ ឆ្នាំ​២០២២-២០២៦ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ដោយបាន​រុះ​រើសមាជិក​គណៈកម្មាធិកា​រ​ប្រតិបត្តិ​មួយចំនួន ដើម្បី​ពង្រឹង​សកម្មភាព​ការងារ និង​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កីឡា​បាញ់កាំភ្លើង​កម្ពុជា។​ ​ក្រោយ​ទទួលបាន​ការគាំទ្របន្ដធ្វើ​ប្រធាន​សហព័ន្ធ អាណត្តិ​ទី​៣ ឯកឧត្តម មៀ​ច សុផាន់​ណា បាន​បញ្ជាក់ថា មាន​ភារកិច្ច​ជាច្រើនកំពុង​រង់ចាំ​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​ថ្មី ពិសេស​យុទ្ធសាស្ដ្រ ៣ ដែល​ត្រូវ​សម្រេច​ឲ្យ​បានដើម្បី​បង្ហាញ​ដល់​គណៈកម្មាធិការ​ជាតិ​ CAMSOC ​និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក្នុងការ​បញ្ចូល​ប្រភេទ​កីឡា​នេះទៅក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា។​

​ភារកិច្ច​ធំៗ​ទាំង ៣ ដែល​ប្រមុខ​សហព័ន្ធបានលើកឡើង ទី​១-​ត្រូវ​សម្រេច​ឲ្យ​បាន​នូវ​ការរៀបចំ​ទីតាំង ឬ​ទីលាន​ប្រកួត​សម្រាប់​ឆ្នាំ​២០២៣ ទី​២-​រៀបចំ​ក្រុមមន្ដ្រី​បច្ចេកទេស ទាំង​អាជ្ញាកណ្ដាល​-​ចៅក្រម​កម្រិត​អន្ដរជាតិសម្រាប់​ដាក់ពិន្ទុ​នា​ឆ្នាំ​២០២៣ និង​ទី​៣-​ត្រូវ​ធានា​ឲ្យ​បាន​នូវ​ការដណ្ដើម​មេដាយក្នុងនាម​ម្ចាស់ផ្ទះ មិនមែន​រៀបចំ​ស៊ី​ហ្គេមហើយ​ឲ្យ​មេដាយ​គេ​នោះទេ។ ដូច្នេះ​ឯកឧត្តម​សង្ឃឹមថា សមាជិក​ទាំងអស់ ពិសេស​អគ្គលេខាធិការ​សហព័ន្ធ​ថ្មីត្រូវ​ពួតដៃគ្នា​ដោះស្រាយ និង​ស្វែងរក​គ្រប់​មធ្យោបាយ ក៏ដូចជា​វិធីសាស្ដ្រដើម្បី​សម្រេច​គោលដៅ​នេះ។​ ​សូមបញ្ជាក់ថា សមាជិក​គណៈកម្មាធិ​កា​រ​ប្រតិបត្តិ​អាណ​ត្ដិ​ទី​៣ របស់​សហព័ន្ធគឺមាន​ចំនួន ១៩​រូប ក្នុងនោះ​មាន​ឯកឧត្តម មៀ​ច សុផាន់​ណា បន្ដ​ធ្វើជា​ប្រធាន អម​ជាមួយ​អនុប្រធាន ៦​រូបគឺមាន​ឯកឧត្តម ចាប ភក្ដី​, ឯកឧត្តម វ៉ា​ត់ ចំរើន​, ឯកឧត្តម សោម ចន្ទ​ឌី​ណា​, ឯកឧត្តម តាន់ សុខវិជ្ជា​, ឯកឧត្តម​ក ទៀ ណា​រ៉ាវុធ និង​លោក ស៊ី មិញ​ចាវ។ រីឯ​អគ្គលេខាធិការគឺ​លោក កែវ ហុក​លី អម​អគ្គលេខាធិការរង ៦​រូប គ្រា​ដែល​លោក ខៃ វណ្ណៈ ត្រូវបាន​គាំទ្រ​ធ្វើជា​អគ្គ​ហេរញ្ញិក រួមជាមួយ​អគ្គ​ហេរញ្ញិក​រង ២​រូប និង​សមាជិក ២​រូប​ទៀត៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        106
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        120
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm