មន្ទីរពេទ្យសម្តេចឪ សម្តេចម៉ែ អំពាវនាវពលរដ្ឋមកចាក់វ៉ាក់សាំងកូវីដ និងទប់ស្កាត់ការឆ្លងមេរោគប្រភេទថ្មី អុតស្វា

2022/08/01 01:31:22 pm        2.0 K

ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត អ៊ុង សុភ៍ស្ត នាយកមន្ទីរពេទ្យសម្តេចឪ សម្តេចម៉ែ តាមរយៈBTV ព័ត៌មាន នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២២នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ មកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូមមូលដ្ឋាន និងដូសជំរុញ និង​ចូល​រួម​ទប់ស្កាត់​ការចម្លងមេរោគប្រភេទថ្មី អុតស្វា។

លោកវេជ្ជបណ្ឌិត អ៊ុង សុភ៍ស្ត បានលើកឡើងទៀតថា ​ដោយហេតុថាស្ថានភាពជំងឺកូវីដ-១៩ សព្វថ្ងៃ​មានការងើបឡើងបន្តិចវិញ ហើយថ្មីៗនេះយើងក៏មានករណីនាំចូលនូវជំងឺឆ្លងប្រភេទថ្មី​ អុតស្វា លើ​បុរសជនជាតិនីហ្សេរីយ៉ា។

ដូច្នេះដើម្បីការពារសុខភាព​នៅក្នុងសហគមន៍របស់យើងឲ្យបានល្អរឹងម៉ាំ​ សូមបងប្អូនប្រជាពលរដ្ឋ​រស់​នៅក្នុងសហគមន៍ដែលមិនទាន់​បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ​ដូសមូលដ្ឋានពេញលេញ ឬ​ក៏ដល់ពេលមកទទួលវ៉ាក់សាំងដូសជំរុញហើយនោះ ​សូមអញ្ជើញមកទទួលវ៉ាក់សាំង​នៅ​មនី្ទរ​ពេទ្យបង្អែកសម្តចឪ សម្តេចម៉ែ ​ឬក៏មនី្ទរពេទ្យ ​មណ្ឌលសុខភាពទូទាំងប្រទេស ដែលបើក​ដំណើរ​ការចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ១៩ជូន​ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំមាន​ការធ្វេស​ប្រហែស ត្រូវពង្រឹងឡើងវិញនូវវិធានការការពារ គឺ៣កុំ ៣ការពារ របស់​សម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត​ នៃព្រះរាជាណាចក្រកម្ពុជា ​និងវិធានការរបស់ក្រសួងសុខាបាល ដែលបានដាក់ចេញ។

ក្នុងឱកាសថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានចុះមកអភិបាលកិច្ចនៃការងារចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ គឺលោក ស៊ីផាន់ សុវណ្ណរ៉ា ​សមាជិកនៃអនុគណៈកម្មការបណ្តុះបណ្តាល និង​ការត្រួត​ពិនិត្យបច្ចេក ​បានថ្លែងអំណរគុណថ្នាក់ដឹកនាំនៃមនី្ទរពេទ្យសម្តេចឪ ​សម្តេចម៉ែ បានខ្នះខ្នែង​ព្យាយាម​ក្នុងការងារផ្តល់ថ្នាំបង្ការ ​តាំងពីចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រហូត​មក​ដល់ពេលនេះ។

ជាចុងក្រោយនាយកមន្ទីរពេទ្យសម្តេចឪ សម្តេចម៉ែ បានបញ្ជាក់ទៀតថា មកដល់ពេលនេះ​បុគ្គលិក​សុខាភិបាល ក្នុងមន្ទីរពេទ្យ ​មានចំនួន៦៤នាក់ និងគ្រែទទួលសម្រាកព្យាបាលជំងឺមាន​ប្រមាណ​ជាង​៤០ កំពុងផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋជាច្រើនផ្នែក ដូចជា ​ពិនិត្យពិគ្រោះជំងឺឯកទេស សង្រ្គោះ​បន្ទាន់ វះកាត់តូច ជំងឺទូទៅផ្នែកកុមារ ​និងមនុស្សពេញវ័យ ​សម្ភព និងរោគស្រី្ត និង​ព្យាបាលពន្យាអ្នកផ្ទុកមេរោគអេដស៍ ជំងឺរបេង ​ជំងឺផ្លូវចិត្ត ​និងផ្នែកមនី្ទរពិសោធន៍៕អត្ថបទ៖ រដ្ឋា


អត្ថបទដែលទាក់ទង

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
2026/06/13 05:21:29 pm        1
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
2026/06/13 04:55:05 pm        1
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
2026/06/13 04:15:47 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦

2026/06/13 05:21:29 pm
​យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
2026/06/13 05:14:37 pm
​លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
2026/06/13 05:11:47 pm
​ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
2026/06/13 05:09:22 pm
​ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
2026/06/13 05:06:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/13 05:42:21 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/12 12:06:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/12 02:23:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am