វិស័យធនាគារកម្ពុជា ទទួលបានកំណើនដ៏រឹងមាំនៅក្នុងឆមាសទី១ ឆ្នាំ២០២២

2022/08/01 08:45:30 pm        915

ភ្នំពេញ៖ វិស័យធនាគារកម្ពុជា ទទួលបានកំណើនដ៏រឹងមាំទាំងប្រាក់កម្ចី និងប្រាក់បញ្ជើ ក្នុង​ឆមាសទី១ ឆ្នាំ២០២២នេះ​ដែល​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់ពីទំនុកចិត្តរបស់សាធារណជន​ចំពោះប្រព័ន្ធ​ធនាគារនៅក្នុងប្រទេស។

យោងតាមរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ឆ្នាំ២០២២ ចេញផ្សាយ​កាលពីពេលថ្មីៗនេះ ឧស្សាហកម្មធនាគាររបស់កម្ពុជាទទួលបាន​កំណើនដ៏រឹងមាំទាំងប្រាក់កម្ចី និងប្រាក់បញ្ញើក្នុងឆមាសទី១ ឆ្នាំ២០២២។

របាយការណ៍ បានបង្ហាញថា ប្រាក់កម្ចីបានកើនឡើង ២៣.៤ ភាគរយ ដល់ ៥១.៥ ប៊ីលានដុល្លារ​អាមេរិក គិតត្រឹមខែមិថុនាឆ្នាំនេះ ខណៈដែល​ប្រាក់បញ្ញើ​របស់​អតិថិជនបានកើនឡើង ១៦ ភាគរយ ដល់ ៤២ប៊ីលានដុល្លារអាមេរិក។

ប្រាក់កម្ចីនេះ ត្រូវបានផ្តល់ទៅឱ្យវិស័យសំខាន់ៗដូចជា ពាណិជ្ជកម្ម លំនៅឋាន សំណង់ កសិកម្ម សណ្ឋាគារ និងភោជនីយដ្ឋាន និងវិស័យផលិតកម្ម ក្នុងចំណោមប្រាក់កម្ចីផ្សេងទៀត។

នេះបើយោងតាមរបាយការណ៍ ដោយបន្ថែមថា​ ឥណទានមិនដំណើរការ​ នៅធនាគារ និង​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអាចគ្រប់គ្រងបាន អត្រា ២.៩ ភាគរយ និង ២.៣ រៀងគ្នា។

របាយការណ៍​ បានបញ្ជាក់ថា ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារនៅប្រទេសកម្ពុជា ​បានកើនឡើងដល់ ៧៥ .២ ប៊ីលានដុល្លារ គិតត្រឹមខែមិថុនា ឆ្នាំ ២០២២ កើនឡើង ១៧.២ ភាគរយធៀបនឹង​រយៈពេល​ដូចគ្នាកាល​ពីឆ្នាំមុន។

នៅក្នុងរបាយការណ៍ខាងលើនេះ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា មាន​ប្រសាសន៍ថា កំណើនទាំងប្រាក់កម្ចី ​និងប្រាក់បញ្ញើបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទំនុកចិត្តរបស់​សាធារណជនចំពោះប្រព័ន្ធធនាគាររបស់ប្រទេស។

ឯកឧត្តម បានបន្ថែមថា ​កំណើនដ៏រឹងមាំនេះ​ ក៏បង្ហាញឱ្យឃើញផងដែរថា សកម្មភាព​សេដ្ឋកិច្ចសង្គម​ទាំងអស់ត្រូវបានដំណើរការឡើងវិញទាំងស្រុង បន្ទាប់ពីប្រជាជនភាគច្រើននៃចំនួន ១៦ លាននាក់ បានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺរាតត្បាត COVID-១៩ ។

ឯកឧត្តម ជា ចាន់តូ មានប្រសាសន៍ថា ភាពរឹងមាំនៃប្រព័ន្ធធនាគារនេះបានដើរតួនាទីយ៉ាងសំខាន់​ក្នុងការ​ស្រូបយកការប៉ះទង្គិចមួយផ្នែកនៃវិបត្តិមកលើសេដ្ឋកិច្ចជាតិ ​និងរួមចំណែកទ្រទ្រង់​សកម្មភាព​អាជីវកម្ម ការវិនិយោគ និងការប្រើប្រាស់៕ អត្ថបទ៖ វណ្ណៈ  

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm