ឯកឧត្តម សៅ សុខា ជំរុញមន្ត្រីអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងការចាក់វ៉ាក់សាំង

2022/08/01 10:20:13 pm        546

ស្វាយរៀង៖ ឯកឧត្ដម សៅ សុខា បានរំលឹកមន្ត្រីគ្រប់ស្ថាប័ន ពិសេសគណៈបញ្ជាការឯកភាពស្រុក ត្រូវបន្តដឹកនាំអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ​ដើម្បីធានាសុវត្ថិភាព ​សន្តិសុខ និង​បន្តចុះចលនាដឹកនាំពលរដ្ឋឲ្យទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ខណៈជំងឺកូវីដ-១៩ ទប់ទល់នឹងមេរោគបំប្លែងថ្មីកុំឱ្យឆ្លងនៅតាមសហគមន៍។

ឯកឧត្តម សៅ សុខា ប្រធានក្រុមការងារគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា​ចុះជួយ​ស្រុករមាសហែក ខេត្តស្វាយរៀង ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ និងផ្សព្វផ្សាយខ្លឹមសារលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាល​បក្ស​ប្រជាជន​កម្ពុជា នៅស្រុករមាសហែក កាលពីថ្ងៃទី៣១ ខែកក្កដាម្សិលមិញ បានបញ្ជាក់ថា បច្ចុប្បន្ន ប្រទេសមានសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសការរៀបចំ​បោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ ​ទទួលបានជោគជ័យ នៅទូទាំងប្រទេសកម្ពុជា​ ក៏ដូចជានៅទូទាំងស្រុករមាសហែកផងដែរ។

ដើម្បីរួមចំណែកធ្វើឱ្យមានសណ្តាប់ធ្នាប់សុវត្ថិភាព មន្ត្រីគ្រប់ស្ថាប័នពាក់ព័ន្ធ ពិសេសគណៈបញ្ជាការ​ឯកភាពស្រុក ត្រូវចាត់តាំងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីរួមរក្សា​សន្តិភាព​ឱ្យនៅគង់វង្ស។

ឯកឧត្តម បានណែនាំ និងជំរុញដល់មន្ត្រីនៅគ្រប់ស្ថាប័នមូលដ្ឋានភូមិឃុំ បន្តចុះដឹកនាំពលរដ្ឋឲ្យពួក​ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ​ដើម្បីបង្កើតភាពស៊ាំ​ បន្ថយអត្រាចម្លងជំងឺ ​ខណៈដែលជំងឺកូវីដ-១៩ បានបំប្លែងខ្លួនជាបន្តបន្ទាប់ ។

ឯកឧត្តម សៅ សុខា បានធ្វើការណែនាំដល់មន្ត្រីគ្រប់ឋានានុក្រម ពិសេសរដ្ឋបាលឃុំ និងមន្ត្រីប៉ុស្តិ៍​នគរបាលរដ្ឋបាល បន្តផ្ដល់សេវាតម្រូវការ ​សេវាបម្រើជូនពលរដ្ឋទៅតាមការស្នើសុំឱ្យបាន​ទាន់​ពេលវេលា ក្នុងករណីសេវាទាំងនោះហួសពីសមត្ថភាពឆ្លើយតប​ ត្រូវរាយការជូនទៅថ្នាក់លើ ដើម្បីរួម​ធ្វើការដោះស្រាយ​ និងឆ្លើយតបជូនពលរដ្ឋវិញនៅពេលណាមួយ ក្នុងឥរិយាបថបទទទួល​ខុស​ត្រូវចំពោះពលរដ្ឋនៅគ្រប់ពេលវេលា៕អត្ថបទ៖ ភា សារិត


អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        424
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        455
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        584

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm