មន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទអះអាថារថយន្ដដឹកលើសទម្ងន់ បានបំផ្លាញផ្លូវជាតិនិងផ្លូវតាមជនបទ

2022/08/02 12:34:21 am        584

ភ្នំពេញ​ ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត បានថ្លែងអះអាងថា បញ្ហារថយន្តធំៗដឹកលើសទម្ងន់ មិនត្រឹមតែបានបំផ្លាញផ្លូវជាតិ ផ្លូវខេត្តប៉ុណ្ណោះទេ ថែមទាំងបានបំផ្លាញផ្លូវលំនៅតាមជនបទផងដែរ ដោយសារតែរថយន្តទាំងនោះបានព្យាមគេចវេសពីអាជ្ញាធរ និងជញ្ជីងថ្លឹងនៅតាមផ្លូវជាតិឬតាមខេត្តនានាជាដើមនោះ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រោមប្រធានបទ «សមិទ្ធផលការងាររយៈពេល៥ឆ្នាំ របស់ក្រសួងអភិវឌ្ឍន៍ជនបទ» ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តមជ្រុន ថេរ៉ាវ៉ាត បានលើកឡើងថា បច្ចុប្បន្នបញ្ហារថយន្ដដឹកលើសទម្ងន់កំណត់ ក៏ជាបញ្ហាចម្បងនាំឲ្យខូចផ្លូវជនបទ ក្រោយយានយន្ដមួយចំនួនតូច គេចពីការត្រួតពិនិត្យនៅតាមផ្លូវជាតិ និងផ្លូវខេត្តនានានោះ។

ទាក់ទងនឹងបញ្ហាខាងលើនេះ ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត ក្រសួងអភិវឌ្ឍន៍ជនបទ តែងសហការយ៉ាងជិតស្និតជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីធ្វើការទប់ស្កាត់ដល់អ្នកដែលរកស៊ីដឹកជញ្ជូនលើសទម្ងន់កំណត់នេះ ហើយក្រសួងសាធារណការ ក៏បានផាកពិន័យជាបន្ដបន្ទាប់។ ជាងនេះទៅទៀតក្រសួងអភិវឌ្ឍន៍ជនបទ ក៏នឹងសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបង្កើតគណៈកម្មការឲ្យបានត្រឹមត្រូវឈានទៅដាក់ជញ្ជីងថ្លឹងទម្ងន់កំណត់ដូចផ្លូវជាតិផងដែរ៕ អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំការងារ VECONAC នៅប្រទេសឥណ្ឌូនេស៊ី
2026/11/23 02:59:49 pm        1
ពលរដ្ឋ-ក្រុមអាជីវករ រំពឹងទទួលបានភ្ញៀវ និងចំណូលកើនឡើង ក្នុងឱកាស បុណ្យអុំទូក ៣ ថ្ងៃ
2026/11/23 02:38:27 pm        1
ការរៀបចំពិធីបុណ្យអុំទូកនៅបណ្ដាខេត្ត ជាការជំរុញសេដ្ឋកិច្ច និងអភិរក្សអត្តសញ្ញាណ
2026/11/23 02:16:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំការងារ VECONAC នៅប្រទេសឥណ្ឌូនេស៊ី

2026/11/23 02:59:49 pm
​ពលរដ្ឋ-ក្រុមអាជីវករ រំពឹងទទួលបានភ្ញៀវ និងចំណូលកើនឡើង ក្នុងឱកាស បុណ្យអុំទូក ៣ ថ្ងៃ
2026/11/23 02:38:27 pm
​ការរៀបចំពិធីបុណ្យអុំទូកនៅបណ្ដាខេត្ត ជាការជំរុញសេដ្ឋកិច្ច និងអភិរក្សអត្តសញ្ញាណ
2026/11/23 02:16:20 pm
​អ្នកទេសចម្រុះជាតិសាសន៍ជាច្រើនកុះករ បានទៅទស្សនាប្រាសាទអង្គរវត្ដ ក្នុងឱកាសពិធីបុណ្យអុំទូក
2026/11/23 02:08:15 pm
​ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដើរកម្សាន្ត និងរីករាយនៅតាមមាត់ទន្លេដែលជាដំបូងនៃពិធីបុណ្យអុំទូក
2026/11/23 02:03:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/24 06:30:35 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/23 04:56:17 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/24 07:20:20 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/23 02:49:07 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm