សិក្ខាកាម ៥​ប្រទេស​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្វឹក​កីឡា​វាយ​កូន​បាល់​នៅ​កម្ពុជា​

2022/08/02 04:49:40 pm        83

​​វាយ​កូន​បាល់​៖ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្វឹក​កីឡា​វាយ​កូន​បាល់​ ITF/OS ​ថ្នាក់​តំបន់​កម្រិត​ដំបូងសម្រាប់​អត្ត​ព​លិ​ក ដែលមាន​សិក្ខាកាម​ចំនួន ១៩​នាក់មកពី ៥​ប្រទេស​ចូលរួម រួមមាន​កម្ពុជា មី​យ៉ាន់​ម៉ា ទី​ម័​រ​ខាងកើត បង់​ក្លា​ដេ​ស និង​ហ្វី​ជី។​

​តាម​ការបញ្ជាក់​របស់​មន្ដ្រី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជាបាន​ឲ្យ​ដឹងថា វគ្គ​នេះធ្វើឡើង​រយៈពេល ១២​ថ្ងៃចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​០១២ ខែសីហា ឆ្នាំ​២០២២ ជាមួយ​ការអនុវត្ត​ជាក់ស្ដែងនៅ​ទីលាន​វាយ​កូន​បាល់ នា​ពហុ​កីឡដ្ឋាន​ជាតិ​(​ស្ដា​ត​អូឡាំពិក​) ក្រោម​កិច្ចសហការ និង​ឧបត្ថម្ភ​គាំទ្រ​របស់​អង្គការ​សាមគ្គី​អូឡាំពិក​កម្ពុជា​(OS)។​ ​លោក ជា ពៅ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជាបាន​បញ្ជាក់ថា វគ្គ​បណ្ដុះបណ្ដាល​ជា​លក្ខណៈ​អន្ដរជាតិ​នេះ មាន​គ្រូឧទ្ទេស​កម្រិត​អន្ដរជាតិ ៣​រូបចូលរួម​បង្រៀន និង​ចែករំលែក​បទពិសោធន៍ រួមមាន​លោក​ Jonathan Stubbs ​លោក​ Gary Pucell ​និង​លោក​ Amir Borghei ​មកពី​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អន្តរជាតិ “ITF”​។​

​តាមរយៈ​ការរៀបចំ​វគ្គ​នេះ លោក​បានចាត់ទុក​ពិត​ជាមាន​សារៈសំខាន់​ណាស់ សម្រាប់​សិក្ខាកាម​ជា​គ្រូបង្វឹក​កីឡា​វាយ​កូន​បាល់​ក្នុង​តំបន់ពិសេស​គ្រូបង្វឹក​កម្ពុជា ដែល​ទទួលបាន​ការសិក្សា​ទាំង​ទ្រឹស្ដី និង​ការអនុវត្ត​ផ្ទាល់​លើ​ទីលានជាមួយ​អ្នកជំនាញ​អន្ដរជាតិ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព បច្ចេកទេស​ឲ្យ​កាន់តែ​ច្បាស់លាស់ ហើយ​ធ្វើការ​ចែករំលែក និង​បណ្ដុះបណ្ដាល​ដល់​កូនសិស្ស​កាន់តែ​ប្រសើរ និង​រីកចម្រើន​បន្ថែមទៀត៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        106
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        119
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm