ប្រភព​មួយ​ចំនួន​និយាយ​ថា លោកស្រី Pelosi នឹង​ទៅ​ទស្សនកិច្ច​កោះ​តៃវ៉ាន់ ទោះ​ក្រុង​ប៉េកាំង​ព្រមាន​ក៏ដោយ

2022/08/02 04:57:07 pm        911

​សហរដ្ឋអាមេរិក៖ ប្រភព​ចំនួន​៣ បាន​និយាយថា ប្រធានសភា​សហរដ្ឋអាមេរិក​លោកស្រី Nancy Pelosi គ្រោង​នឹង​ទៅ​ទស្សនកិច្ច​កោះ​តៃវ៉ាន់ ខណៈ​សហរដ្ឋអាមេរិក​និយាយថា វា​នឹង​មិន​ត្រូវបាន​បំភិត​បំភ័យ​ដោយ​ការ​គំរាម​កំហែង​របស់​ចិន ដែល​ថា​នឹង​មិន​នៅ​ស្ងៀម​ទេ ប្រសិនបើ​លោក​ស្រី​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​កោះ​ស្វ័យ​គ្រប់គ្រង ដែល​ក្រុង​ប៉េកាំង​អះអាង​ថា​ជា​ខេត្ត​មួយ​របស់​ខ្លួន​។

​ប្រភព​មួយ​បាន​ប្រាប់​សារព័ត៌មាន Reuters ថា ​សហរដ្ឋអាមេរិក​បាន​ផ្ដល់​ដំណឹង​ទៅកាន់​សម្ព័ន្ធមិត្ត​របស់​ខ្លួន​មួយ​ចំនួន​ អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Pelosi ទៅកាន់​កោះ​តៃវ៉ាន់​។ ចំណែក​ប្រភព​ចំនួន ​២​ទៀត​បាន​និយាយ​ថា ​លោកស្រី Pelosi គ្រោង​នឹង​ជួប​ក្រុម​សកម្មជន​មួយ​ក្រុម​តូច ដែល​រិះគន់​លើ​បញ្ហា​សិទ្ធិមនុស្ស​របស់​ប្រទេស​ចិន អំឡុង​ការ​ស្នាក់នៅ​របស់​លោក​ស្រី​នៅ​កោះ​តៃវ៉ាន់ ប្រហែលជា​នៅ​ថ្ងៃ​ពុធ​ស្អែក​។ ​ក្រសួងការបរទេស​កោះ​តៃវ៉ាន់​បាន​និយាយ​ថា ​ខ្លួន​ពុំ​មាន​យោបល់​លើ​របាយការណ៍​នៃ​ផែនការ​ធ្វើ​ដំណើរ​របស់​លោក​ស្រី Pelosi នោះ​ទេ​។ ​សារព័ត៌មាន​ក្នុងស្រុក​បាន​រាយការណ៍​ថា ប្រធាន​សហរដ្ឋ​អាមេរិក​រូប​នេះ​អាច​នឹង​ទៅដល់​ទីក្រុង Taipei នៅ​យប់​ថ្ងៃ​អង្គារ និង​ទៅ​ស្នាក់នៅ​សណ្ឋាគារ Grand Hyatt Hotel។

ក្រោយមក​លោកស្រី Pelosi នឹង​ទៅកាន់​សភា​របស់​កោះ​តៃវ៉ាន់​នៅ​ព្រឹក​ថ្ងៃ​ពុធ ជាទី​ដែល​លោកស្រី​ត្រូវ​បាន​គេ​រាយការណ៍​ថា​នឹង​ជួប​មេដឹកនាំ​របស់​កោះ​នេះ រួម​ទាំង​មេដឹកនាំ​ដី​កោះ​នេះ​លោកស្រី Tsai Ing-Wen​។ ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន​លោក Zhao Lijian បាន​និយាយ​នៅ​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​កាលពី​ថ្ងៃ​ចន្ទ​ថា ដំណើរ​ទស្សនកិច្ច​រប​ស់​លោក​ស្រី Pelosi នឹង​នាំ​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​។​ ​កាលពី​ថ្ងៃ​ចន្ទ​លោកស្រី Pelosi បាន​ជួប​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​លោក Lee Hsien Loong, ប្រធានាធិបតី​លោកស្រី Halimah Yacob និង​សមាជិក​គណៈរដ្ឋមន្ត្រី​ផ្សេងទៀត ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី​មកកាន់​តំបន់​អាស៊ី​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        194
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        234
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        212

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm