អាមេរិក​ព្រមាន​ថា ចិន​អាច​បង្ហាញ​កម្លាំង ប្រសិនបើ​លោកស្រី Pelosi ធ្វើ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់

2022/08/02 07:28:07 pm        865

​សហរដ្ឋអាមេរិក៖ សេត​វិមាន​បាន​ព្រមាន​ថា ប្រទេស​ចិន​អាច​នឹង​ឆ្លើយតប​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Nancy Pelosi ប្រធាន​សភា​សហរដ្ឋអាមេរិក​ទៅកាន់​កោះ​តៃវ៉ាន់​ ដោយ​ការ​បង្ក​ហេតុ​ផ្នែក​យោធា​។ អ្នកនាំពាក្យ​លោក John Kirby បាន​និយាយ​ថា នេះ​អាច​រួមមាន​ទាំង​ការ​បាញ់​មី​ស៊ី​ល​នៅ​ជិត​កោះ​តៃវ៉ាន់ ឬ​សកម្មភាព​ដែនអាកាស ឬ​កង​ទ័ពជើងទឹក​ទ្រង់ទ្រាយ​ធំ​។ លោកស្រី Pelosi ប្រធាន​សភា​សហរដ្ឋ​អាមេរិក​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​អាស៊ី​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កោះ​តៃវ៉ាន់ និង​សហរដ្ឋ​អាមេរិក​បាន​រាយការណ៍​ថា លោកស្រី​មាន​ផែន​ការ​ធ្វើ​ទស្សនកិច្ច​ទីក្រុង​តៃប៉ិ ប៉ុន្តែ​នេះ​មិន​ត្រូវ​បាន​បញ្ជាក់​ដោយ​រ​ដ្ឋា​ភិ​បាល​សហរដ្ឋអាមេរិក​នោះ​ទេ​។ កោះ​តៃវ៉ាន់​ជា​កោះ​ស្វ័យ​គ្រប់គ្រង ប៉ុន្តែ​ប្រទេស​ចិន​អះ​អាង​ថា​នឹង​មាន​ផលវិបាក​ធ្ងន់ធ្ងរ ប្រសិនបើ​លោកស្រី Pelosi ទៅ​ទីនោះ​។ ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍​ថា កាលពី​ថ្ងៃ​ចន្ទ​បេសកជន​ប្រចាំ​អង្គការ​សហប្រជាជាតិ​របស់​ប្រទេស​ចិនលោក Zhang Jun បាន​ព្រមាន​ថា ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ធ្វើ​ឱ្យ​ខូច​ទំនាក់ទំនង​រវាង​ទីក្រុង​ប៉េកាំង និង​ទីក្រុង​វ៉ាស៊ីន​តោន​។​ ​ជាមួយ​​គ្នា​នេះ រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក Antony Blinken រំពឹង​ថា ​ប្រទេស​ចិន​នឹង​ចាត់​វិធានការ​ដោយ​ការទទួលខុសត្រូវ ប្រសិនបើ​ប្រធាន​សភា​លោកស្រី Nancy Pelosi សម្រេចចិត្ត​ធ្វើ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់​ក្នុង​ដំណើរ​ទៅកាន់​អាស៊ី​។

លោក Blinken និយាយ​ថា ប្រសិនបើ​ប្រធាន​សភា​រូប​នេះ​ពិតជា​សម្រេចចិត្ត​ធ្វើ​ទស្សនកិច្ច ហើយ​ប្រទេស​ចិន​ព្យាយាម​បង្កើត​ឲ្យ​មាន​វិបត្តិ ឬ​បង្កើន​ភាព​តានតឹង​ណាមួយ នោះ​ជា​រឿង​ខាង​ភាគី​ទីក្រុង​ប៉េកាំង​ទាំងស្រុង​។​ ​ដំណើរ​ទស្សនកិច្ច​នេះ​នឹង​បង្ក​ឱ្យ​ទីក្រុង​ប៉េកាំង​ផ្ទុះ​កំហឹង ដែល​បាន​ចាត់​ទុក​កោះ​តៃវ៉ាន់​ជា​ដែនដី​របស់​ខ្លួន ហើយ​បាន​ព្រមាន​ជា​បន្ត​បន្ទាប់​អំពី​ផលវិបាក​ធ្ងន់ធ្ងរ ​ប្រសិនបើ​ការ​ធ្វើ​ដំណើរ​នឹង​ត្រូវ​បាន​រាយការណ៍​នៅតែ​បន្ត​។ ចិន​បាន​ព្រមាន​ពី​វិធានការ​ម៉ឺងម៉ាត់​ ប្រសិនបើ​លោកស្រី Pelosi មកដល់​កោះ​តៃវ៉ាន់​។ ប៉ុន្តែ​សេត​វិមាន​បាន​ព្យាយាម​ធានា​ទីក្រុង​ប៉េកាំង​ថា ​គ្មាន​ហេតុផល​អ្វី​ត្រូវ​ចំអក​នោះ​ទេជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី Pelosi ហើយ​វា​ក៏​នឹង​មិន​បង្ហាញ​ពី​ការ​ផ្លាស់ប្តូរ​គោលនយោបាយ​របស់​សហរដ្ឋអាមេរិក​ដែរ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        196
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        236
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        214

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm