ខេត្តចំនួន៣នឹងក្លាយជាខេត្តគ្មានមីននៅចុងឆ្នាំ២០២២

2022/08/02 07:52:32 pm        425

ភ្នំពេញ៖ ខេត្តចំនួន៣បន្ថែមទៀត នឹងក្លាយជាខេត្តគ្មានមីននៅចុងឆ្នាំ២០២២ បន្ទាប់ពីអាជ្ញាធរមីន និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា (ស៊ីម៉ាក់) បានចុះកិច្ចសន្យា និងចាប់ផ្តើម​ប្រតិបត្តិការពីថ្ងៃនេះតទៅ។

ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន​អាជ្ញាធរ​មីន ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី២ខែសីហានេះ បាន​អញ្ជើញ​ជា​អធិបតីក្នុងពិធីចុះកិច្ចសន្យាលើកិច្ចព្រមព្រៀងស្តីពីការងារបោសសម្អាតមីនក្នុងខេត្តចំនួន​ ០៥ រួមមាន ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពត និងខេត្តស្វាយរៀង ព្រមទាំងត្រូវ​ប្រកាស​ជាខេត្តអស់មីន ក្នុងទំហំផ្ទៃដីសរុបចំនួនជាង ៣០,៩១គីឡូម៉ែត្រក្រឡា ក្រោមគម្រោង​សម្តេចតេជោ សម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាម​ញញឹម”។

ពិធីចុះកិច្ចព្រមព្រៀងនេះ ប្រព្រឹត្តិទៅរវាងអាជ្ញាធរមីន និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដែលនឹងចាប់ផ្តើមប្រតិបត្តិការបោសសម្អាតមីន ចាប់ពីខែសីហា ឆ្នាំ២០២២តទៅ។

នៅក្នុង​ឱកាសខាងលើនោះ ​ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា បន្ទាប់ពីក្រុមការងារបច្ចេកទេសអាជ្ញាធរមីន និង ស៊ីម៉ាក់ ​សម្រេចចុះកិច្ចសន្យាបោសសម្អាតមីន គឺភាគីពាក់ព័ន្ធបានចុះពិនិត្យ ​និងវាយតម្លៃរួមគ្នានូវស្ថានភាពចម្ការមីនក្នុងខេត្តចំនួន៥ ដោយធ្វើការ​បោស​ម្អាតឲ្យអស់នៅចុងឆ្នាំ២០២២ និង២០២៣។

ខេត្តដែលត្រូវបោសម្អោតមីនឲ្យអស់នៅចុងឆ្នាំ២០២២ មាន៣ខេត្តរួមមាន៖ ខេត្តតាកែវ ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំ។ ​ដោយឡែក​ខេត្តពីរផ្សេងទៀត​រួមមាន៖​ ខេត្តកំពត និង​ខេត្តស្វាយរៀង​ ត្រូវធ្វើការបោសសម្អោតឲ្យអស់មីននៅឆ្នាំ២០២៣។​ក្រៅពីនេះ ឯកឧត្ដម ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបាន​ផ្តល់​នូវកាដូ​ពិសេសជូនដល់​ប្រជាពលរដ្ឋកម្ពុជាទាំង ៥ ខេត្ត ដើម្បីធានានូវសុខសុវត្ថិភាព និងភាពសុខដុមរមនាក្នុងការរស់នៅ និងការប្រកបមុខរបរ​ចិញ្ចឹម​ជីវិត។

គម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន’”ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម’’ ក្នុងដំណាក់​កាល​ដំបូង អាជ្ញាធរមីន បានបែងចែកឲ្យប្រតិបត្តិករដោះមីនជាតិសំខាន់ៗចំនួន៣ រួមមាន៖ បញ្ជាការដ្ឋាន​កងទ័ពជើងគោក, ​មជ្ឈមណ្ឌលជាតិ​គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោស​សម្អាតមីន ​និងកាកសំណល់សង្រ្គាម ​និងមជ្ឈមណ្ឌល​សកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដោយ​ជ្រើសរើសខេត្តត្បូងឃ្មុំ ​កំពត តាកែវ និងស្រុក/ក្រុងចំនួន៩ផ្សេងទៀត ​ដើម្បីបោសសម្អាតមីន​ឲ្យអស់៕ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        194
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm